​ឃាតកម្ម​អារ ក​សំលាប់​នៅក្នុង​ទឹកដី​ថៃ​តែ​ត្រូវ​ចាប់ខ្លួន​ពេល​ឆ្លងដែន​មក​កម្ពុជា​

0

> បាត់ដំបង​: ឃាតករ​ចំនួន​ពីរ​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​គិតទុក​ជាមុន​ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន និង​ស្រុក​ថ្មគោល​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី ថ្ងៃទី​6-2-15​ក្រោយពី​ជន​ទាំងពីរ​នាក់​នេះ​បានធ្វើ​សកម្មភាព​អារ ក​សំលាប់​មនុស្ស​នៅក្នុង​អាហារ​ដ្ឋា​ន​យីហោ​”​រ៉ា​នស​:​ផាន​យ៉ាវ​”​ស្ថិតក្នុង​ភូមិ​ណា​ក្លឿ ឃុំ​បាំង​ឡាក់​មុង ស្រុក​ឈុន​បុរី ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​កាលពី​ថ្ងៃទី​4-2-15​វេលា​ម៉ោង​2​រំលង​អា​ធ្រា​ត​រួចមក ។​image
> យោងតាម​សេចក្តី​រាយ​ការ​ពី​កំលាំង​តំរួត​ថៃ​មកកាន់​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ស្រុក​
> សំពៅ​លូន​ស្តីពី​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​នៅក្នុង​ទឹកដី​ថៃ​ដែល​បង្កដោយ​ជនជាតិខ្មែរ​ចំនួន​ពីរ​នាក់​រួចមក លោក​អនុសេនីយ៍ឯក អញ កា​ម៉ា​ល់ មេបញ្ជាការរង​បាន​ចាត់​កំលាំង​តាម​ស្រាវជ្រាវ​រក​ភិនភាគ​ដែល​បានទទួល​អស់​រយ​:​ពេល​ពីរ​ថ្ងៃ​ក៏បាន​ប្រទះឃើញ​មុខសញ្ញា​នេះ​កំពុង​ដេក​លេង​នៅលើ​ប៉ៅ​អុ​ី​ក្នុងផ្ទះ​មួយកន្លែង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ទើប​សុំ​គោល​ការ​ទៅ​លោក​ព្រះរាជអាជ្ញា​ដើម្បី​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នាំយកទៅ​សាកសួរ​ចំណែក​មុខសញ្ញា​ម្នាក់ទៀត​លោក​មេបញ្ជាការរង​បាន​បោះដៃ​បន្តទៅ​កាន់​ស្រុក​មួយចំនួន​ដែល​នៅក្បែ​ដើម្បី​ត្រួតពិនិត្យ​តាម​មធ្យោបាយ​ធ្វើដំណើរ​នានា​ទីបំផុត​ក៏​ទទួលបាន​ព័ត៌មាន​ថា​កំលាំង​កង​រាជ​អាវុធហត្ថ​ស្រុក​ថ្មគោល​ចាប់ខ្លួន​បានដែរ ។​
> ឃាតករ​ទាំងពីរ​នាក់​នេះ​មានឈ្មោះ ទន់ ព្រែ​ន ភេទ​ប្រុស អាយុ​25​ឆ្នាំ និង​ឈ្មោះ អុ​ិ​ម ប៉ាវ​
> ភេទ​ប្រុស អាយុ​20​ឆ្នាំ ពួកគេ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ស្លែង ឃុំ​គោក​ព្រេច ស្រុក​គិរីវង្ស ខេត្តតាកែវ​ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​នៅក្នុង​ទឹកដី​ថៃ​មានឈ្មោះ ស្រូ​យ ណូ​ច​ដន ភេទ​ប្រុស អាយុ​31​ឆ្នាំ​រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​ហើយ​បាន​ទៅធ្វើ​ការ​ក្នុង​ហាង​បាយ​ជាមួយគ្នា​ក្នុង​ទឹកដី​ថៃ​តាំងពី​អំឡុង​ខែឧសភា ឆ្នាំ​2014​មកម្ល៉េះ ។ក្រោយពី​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​បាន​សារភាព​ប្រហាក់ប្រហែលគ្នា​ថា​ពួកគេបានចេញ​ដំណើរ​ពី​ស្រុកកំណើត​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​គឺ​នៅ​ពាក់កណ្តាល​ឆ្នាំ​2014​ដោយ​ធ្វើការ​នៅក្នុង​អាហារ​ដ្ឋា​ន​មួយកន្លែង​ក្នុង​ខេត្ត​ឈុន​បុរី ក្នុងនោះ​ក៏មាន​កម្មករ​ខ្មែរ​ជាច្រើន​នាក់​ផងដែរ​ដែល​ជា​អ្នករត់​តុ និង​លើក​ម្ហូបអាហារ មានតែ​ឈ្មោះ​ទន់ ព្រែ​ន មួយ​ប៉ុណ្ណោះ​ដែល​ថៅកែ​ហាង​អនុញ្ញាតិអោយធ្វើជា​ចុងភៅ ។​
> ជនសង្ស័យ​បាន​សារភាព​បន្តថា ជា​ញឹកញាប់​អោយ​តែមាន​បញ្ហា​អ្វី​បន្តិច​ប​ន្ទួ​ច​គឺ​ឈ្មោះ​
> ដន តែងតែ​រករឿង​មកលើ​ពួកខ្លួន​ជានិច្ច​ដូចជា​បាយ​ដាំ​ឆៅ ឬក៏​ខ្វះ​បាយ​ជាដើម ព្រមទាំង​ចង់វាយ មកលើ​ពួកខ្លួន​ថែមទៀត​ហើយក៏​ត្រូវ​កម្ម​ករ​ដែល​នៅ​ទីនោះ​ជួយ​ឃាត់​ទើប​ស្ងប់ស្ងាត់​ទៅវិញ ។​ ដោយ​អត់ទ្រាំ​នឹង​សំដី​ទាំងនេះ​មិនបាន​ទើប​នៅ​យប់​ថ្ងៃទី​3-2-15 ឈ្មោះ​ប៉ាវ​បាន​សុំ​
> ថៅកែ​បើក​លុយ​ខ្លះ​រួច​ក៏​បបួលគ្នា​ចេញទៅ​ដើរ​លែង​ខាងក្រៅ​ដោយ​ផឹកស្រា​បៀរ​អស់​ម្នា​ក់មួយ​កំប៉ុង​ព្រមទាំង​បានគិត​គ្នា​ថា​ពេល​ទៅវិញ​នឹង​សំលាប់​ឈ្មោះ​ដន​នេះ​ចោល ទើប​នាំគ្នា​វិលត្រឡប់​មក​ហាង​វិញ​នៅ​ប្រហែលជា​ម៉ោង​មួយ​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​4​ទៅហើយ ។image (1)

ពេលទៅដល់​បន្ទប់​ពួកគេ​ទាំងពីរ​នាក់​បាន​លប​មើល​ឈ្មោះ​ដន​ដែល​ដេក​នៅក្នុង​ចង្ក្រាន​បាយ​ឃើញថា​កំពុង​ដេកលក់​យ៉ាង​ស្កប់ស្កល់​ទៅហើយនោះ​ទើប​ឈ្មោះ​ប៉ាវ​ទាញយក​ញញួរ​ទំងន់​3kg​ដើរ​ទៅលើ​ក្បាល​ដំណេក​ហើយ​លើក​វាយ​កណ្តាល​ក្បាល​ចំនួន​4​ញញួរ​ធ្វើ​អោយឈ្មោះ​ដន​ដក​ចង្ការ​មាន់​លែង​កំរើកខ្លួន​ទៅហើយ​ទើប​ឈ្មោះ​ព្រែ​ន​ទាញយក​កាំបិត​ចិតបន្លែ​ទៅ​អា​រលើ​បំពង់ ករ​ហូត​ដាច់​បំពង់ខ្យល់​ក៏​នាំគ្នា​ដូរ​អាវ​ដែល​ប្រលាក់​ឈាម​ទាំងនោះ​ចេញរួច​ក៏​នាំគ្នា​គេចខ្លួន​ចេញពី​ហាង​ទៅរក​រថយន្ត​ជិះ​ចេញដំណើរ​ត្រឡប់មក​ប្រទេស​ខ្មែរ​វិញ​ទាំងយប់​ដោយ​មកដល់​ស្រុក​សំពៅ​លូន​នៅ​ម៉ោង​9​ព្រឹក​ក៏​ចូលទៅ​សំរាក​នៅផ្ទះ​ម្តាយមីង​លែង​ជា​បណ្តោះអាសន្ន​សិន​ដោយ​គិតថា​គ្មាន​អ្នកណា​អាច​ដឹង និង​តាម​ចាប់​មកដល់​ដី​ខ្មែរ​ឡើយ ។​
> ជា​ចុងក្រោយ​ពួកគេ​បាន​លើកឡើងថា នៅ​ព្រឹក​ថ្ងៃទី​6​កុម្ភ​: ឈ្មោះ​ព្រែ​ន​បាន​ចាកចេញ​
> ពី​ស្រុក​សំពៅ​លូន​មុន​ដោយ​គោលបំនង​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ចំណែក​ឈ្មោះ​ប៉ាវ​ក៏​នៅ​ដេក​លែង​លើ​ប៉ៅ​អុ​ី​ស្រាប់តែ​ត្រូវ​កំលាំង​ប៉េអឹម​ស្រុក​ចុះមក​ចាប់ខ្លួន​តែម្តង ដោយឡែក​ឈ្មោះ​ព្រែ​ន​ក៏ត្រូវ​ឃាត់ខ្លួន​ដែរ​ពេលដែល​ជិះ​រថយន្ត​ដល់​ភូមិ​ប៉ោយ​សំរោង ឃុំ​តាពូង ស្រុក​ថ្មគោល​ជិត​ដល់​ក្រុង​បាត់ដំបង​ទៅហើយ​។​បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ឃាតករ​ដៃ​ឆៅ​ត្រូវបាន​កំលាំង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តហើយ ដោយឡែក​សព​ជនរងគ្រោះ​គេ​មិនទាន់​ដឹងថា​សមត្ថកិច្ច​ថៃ​នឹងធ្វើ​ការបញ្ជូន​ទៅកាន់​ស្រុកកំណើត​ដែរ​ឬ​យ៉ាងណា​នោះទេ​៕