ខេត្តព្រះសីហនុៈខណៈពេលកិច្ចចាប់ផ្តើមរបស់ក្រុមហ៊ុនKazantip.Asia.co.Ltdរៀបចំទីតាំងសំរាប់ការប្រគំតន្ត្រីនៅលើឆ្នេរកោះពស់បានសម្រេចប្រមាណ៨០ភាគរយទៅហើយនោះបែរជាខកខានទៅវិញយ៉ាងតក់ក្រហល់ដោយសារតែច្បាប់អនុញាត្តិរបស់អជ្ញាធរខេត្តព្រះសីហនុមានសុពលភាពតែ៣ថ្ងៃគឺបញ្ចប់មុនពេលចាប់ផ្តើមសម្តែងជាហេតុធ្វើឲ្យក្រុមហ៊ុនដ៍ធំមួយនេះប្រឈមុខនែការខាតបង់មិនក្រោមលានដុល្លានោះឡើយ។
.ពាក់ពន្ធ័បញ្ហារខាងលើនេះត្រូវបានមន្ត្រីសាលាខេត្តព្រះសីហនុបានធ្វើការបញ្ជាក់ប្រាប់ឲ្យដឹងថាក្រុមហ៊ុនKazantip.Asia.co.Ltdបានដាក់ពាក្យស្នើរសុំមកសាលាខេត្តនៅក្នុងថ្ងៃទី២៩ខែមករាឆ្នាំ២០១៥សំណើរសុំអនុញាត្តិប្រគំតន្ត្រីចំរុះជាតិសាសន៍លំដាប់អន្តរជាតិនៅលើទីតាំងកោះពស់ចំនូន១០ថ្ងៃគឺចាប់គីតពីរថ្ងៃទី១៨ទៅដល់ថ្ងៃទី២៨ខែគុម្ភៈដោយនៅក្នុងលិខិតសុំច្បាប់អនុញាត្តិនោះមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ថាក្រុមហ៊ុននិងធ្វើអ្វីខ្លះនោះទេគឺគ្រាន់តែបញ្ជាក់ថាជាការប្រគំតន្ត្រីសប្បាយៗតែប៉ុណ្ណុះ។
សាលាខេត្តព្រះសីហនុក្រោយពីរទទូលបាននៅលិខិតស្នើរសុំនេះភ្លាមក៍បានចេញលិខិតអនុញាត្តិភ្លាមៗផងដែរដោយយល់ឃើញថានេះក៍ជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍ដែលចូលមកលេងកម្សាន្តបានមួយចំណែកដែរគឺលិខិតអនុញាត្តិចុះថ្ងៃទី៣០ខែមករាឆ្នាំ២០១៥ចុះហត្ថខាដោយលោកសំសំអាតអភិបាលរងស្តីទីខេត្តព្រះសីហនុ។ក្រុមហ៊ុនបន្ទាប់ពីរទទូលបាននៅលិខិតអនុញាត្តិខាងលើនេះភ្លាមៗក្រុមហ៊ុនក៍ចាប់ផ្តើមធ្វើការផ្សព្វផ្សាយពីរសកម្មភាពនែការប្រគំតន្ត្រីរបស់ខ្លូនតាមរយគេហទំពរ័Kazantip.បង្ហាញជារូបភាពនិងខ្សែវីដេអូរយ៉ាង
ចាស់ដៃដោយរូបភាពក៍ដូចខ្សែវីដេអូរទាំងនោះមើលទៅសុទ្ធសឹងជារូបភាពអាសអភាសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រពែណីជាតិខ្មែរដូចជាការបញ្ហាញរូបភាពក៍ដូចជាវីដេអូរ.រាំស្រាតលើឆ្នេរខ្សាច់.រូមរក្ស័លើឆ្នេរខ្សាច់យ៉ាងអនាធិបតេយ្យបំផុតរូមនិងការប្រើបាស់ថ្នាំញៀនយ៉ាងពេញទំហឹងផងដែរជាហេតុធ្វើឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេសនិងមានការរិះគន់យ៉ាងខ្លាំងខ្លាផងដែរ។ក្រោយពីរមានបាតុភាពបែបនេះរដ្ឋមន្ត្រីក្រសូងទេសចរណ៍ក៍បានដាក់បទបញ្ជាក់ឲ្យអជ្ញាធរខេត្តធ្វើការពិនិត្យឡើងវិញភ្លាមៗផងដែរដោយលោកឈិតសុខុនអភិបាលនែគណៈអភិបាលខេត្តព្រះសីហនុបានសម្រេចចេញលិខិតឲ្យក្រុមហ៊ុនផ្អាកសកម្មភាពជាបន្ទាន់នៅថ្ងៃទី០២គុម្ភៈឆ្នាំ២០១៥បន្ទាប់មកលោកសំសំអាត
អភិបាលរងខេត្តបានចេញលិខិតមួយថ្មីទៀតនៅថ្ងៃទី០៤ខែគុម្ភៈឆ្នាំ២០១៥សម្រេចលុបចោលលិខិតដែលគាត់បានចុះហត្ថលេខាអនុញាត្តិរូចហើយខាងលើនោះទាំងស្រុងតែម្តងដើម្បីបញ្ចាប់សកម្មភាពគ្រាប់យ៉ាងនែគំរោងប្រគំតន្ត្រីរបស់ក្រុមហ៊ុនKazantip.Asia.co.Ltd។
គូរបញ្ជាក់ផងដែរថាក្រុមហ៊ុនKazantip.Asia.co.Ltdមួយនេះនមែនទើបតែធ្វើការផ្សព្វផ្សាយពីរសកម្មភាពរបស់ខ្លូនក្រោយពីរសុំច្បាប់អនុញាត្តិបាននោះទេគឺពូកគេបានធ្វើផ្សព្វផ្សាយនែគំរោងការប្រគំតន្ត្រីបែបអាសអភាសនេះរយៈពេលជិតមួយឆ្នាំមកហើយថែមទាំងបានបញ្ជាក់ទីតាំងនិងពេលវលានែការប្រគំតន្ត្រីយ៉ាងច្បាប់លាស់ផងដែរដោយសំបុត្រនែការចូលទស្សនាការប្រគំតន្ត្រីនេះតំលែ៨០យូរ៉ូ(ដុល្លាប្រទេសបារាំង)ដោយបញ្ហារជុំវិញនេះក្រុមហ៊ុន
Kazantip.Asia.co.Ltdមិនបានសុំច្បាប់អនុញាត្តិពីររាជរដ្ឋាភិបាលកម្ពុជាអ្វីនោះទេគឺពូកគេធ្វើការផ្សព្វផ្សាយនិងលក់សំបុត្រឆៅតែម្តងបានលុយរាប់ស៊ិបលានដុល្លារហូតជិតដល់ថ្ងៃគំណត់នែការប្រគំតន្ត្រីទើបពូកគេចាប់សុំច្បាប់អនុញាត្តិ។ចំណុចនេះសរបញ្ជាក់ឲ្យឃើញថាក្រុមហ៊ុនមួយនេះមិនបានខ្វាយខ្វល់ពីរច្បាប់នែព្រះរាជាអាណាចក្រកម្ពុជាយើងនោះឡើយ។ហើយអ្វីដែលគូរឲ្យចាប់បំផុតទៀតនោះគឺក្រុមហ៊ុនមួយនេះបានដឹកជញ្ជូនសម្ភាររបស់ខ្លូនទាំងកប៉ាល់ៗមកកាន់ទីតាំងកោះពស់ដើម្បីរៀបចំការប្រគំតន្ត្រីរយពេល៤ទៅ៥ខែកន្លងមកហើយព្រមទាំងបានរៀបចំទីតាំងការប្រគំតន្ត្រីជិតរូចរាល់មួយរយភាគរយទៅហើយទើបបានពូកគេចាប់សុំច្បាប់អនុញាត្តិសាលាខេត្តព្រះសីហនុតាមក្រោយ។
នេះជាបញ្ហារមួយដែលរាជរដ្ឋាភិបាលគូរមានការពិចារណាខ្លះហើយចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់របស់អជ្ញាធរខេត្តរាល់ថ្ងៃពូកគេធ្វើអ្វីខ្លះបានជាជនបរទេសដឹកសម្ភារជញ្ជូនមកលើដែនដីអាជ្ញាធររបស់ខ្លូនធ្វើព្យុះធ្វើភ្លៀងតាមអំពើរចិត្តបែបជាគ្មាននណាម្នាក់ដឹងនេះសំណាងហើយវាមិនបង្ករគ្រោះថ្នាក់ធំដុំតែបើសិនជាគ្រឿងភេវកម្មវិញនោះច្បាស់ជាវីវរហើយ៕កោះពស់(រូបភាពដកចេញពីរគេហទំពរ័ក្រុមហ៊ុនKazantip.Asia.co.Ltd)



































