រថយន្ត​កូរ៉េ​១​គ្រឿង​ដឹក​ទឹក​លក់​បើកបរ​ក្នុង​ល្បឿន​លឿន​បទ​កែង​ទៅបុក​ម៉ូតូឌុប​គ្នា ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បីនាក់​

0

សឹ្ទ​ង​ត្រែង​៖ រថយន្ត​កូរ៉េ​១​គ្រឿង​ពណ៍​ខៀវ​អត់​ស្លាក​លេខ បើកបរ​ពី​ត្បូង​បទ​កែង​ទៅ​លិច ក្នុង​ល្បឿន​លឿន ក៍​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ យ៉ាម៉ាហា​ស៊ូ​ត​១​គ្រឿង ពណ៍​ក្រហ​កម លាយ​ខ្មៅ អត់​ស្លាក​លេខ ជិះ​ម៉ូតូឌុប​គ្នា​បីនាក់ ពី​លិច​បទ​ទៅ​កើត បញ្ច្រាស់​ទឹ​ស​គ្នា ក៍វគ្គ​ជាមួយ​រថយន្ត​ដឹក​ទឹក​លក់ ក៍​បុក​ពេញទំហឹង ម៉ូតូ​និង​មនុស្ស​ចូល​ក្រោម​រថយន្ត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ចំនួន​បីនាក់ នៅ​ចំណុច​ផ្លូវ​លេខបូក​ជាប់​របង​ផ្ទះ​សំ​ណា ក់មេគ​ង្គ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ សង្កាត់​សឹ្ទ​ង​ត្រែង ក្រុង​សឹ្ទ​ង​ត្រែង​ខេត្ត​សឹ្ទ​ង​ត្រែង​។​

តៃកុង​រថយន្តរ​ត់បា​ត់​ស្រមោល រីឯ​បុរស​បីនាក់ ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​អ្នក​ឈ​មើល​គេ​នាំគ្នា​ជួយ​លើកដាក់​រថយន្ត ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សឹ្ទ​ង​ត្រែង ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ អ្នកបង្ក​ដោយសារ​រថ​យន្ត កើតហេតុ នៅវេលា​ម៉ោង​០៣​និង​៣០​នាទី ថ្ងៃទី​២២​ខែ​មិនា​ឆ្នាំ​២០១៤ ។​

ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​៖​មុន​និង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះគេ​បានឃើញ​រថយន្ត​កូរ៉េ​១​គ្រឿង តែងតែ​ដឹក​ទឹក​លក់​ជា​រៀងរាល់ថ្ងៃ នៅពេល​មកដល់ ផ្លូវ​បទ​កន្លែងកើតហេតុ​នេះ រថយន្ត​បង្ក​មិនដែល​បន្ថយល្បឿន​នោះទេ ដោយ សារ គេ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ដឹក​ទឹក​លក់​តាម​ផ្ទះ ខ្លាច​មិនទាន់​ឲ្យ​មូ​យ ដូច​ច្នេះ​ហើយ​ក្នុងការ​បើកបរ​មិនបាន​ប្រុង​ប្រ​យ​ត្ន័ ក៍​បុក​

ម៉ូតូឌុប​គ្នា​បីនាក់ ខាងលើ​នោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​បីនាក់ ទី​ឈ្មោះ​សំភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ទី​២​ឈ្មោះ​រ៉ា​ន់​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ទី​៣​ឈ្មោះ​ផាន់ សុភាព​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ បុរស​បីនាក់​ដែល​គ្រោះ​ចរាចរ ណ៍​នេះ រស់នៅ​ភូមិ​រា​ជានុ​កូ​ល​ជាមួយគ្នា ក្នុង​សង្កាត់​សឹ្ទ​ង​ត្រែង​ក្រុង​សឹ្ទ​ង​ត្រែង​ខេត្ត​សឹ្ទ​ង​ត្រែង ត្រូវបាន​គេ​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សឹ្ទ​ង​ត្រែង ។​??????????????????????????????? ??????????????????????????????? ???????????????????????????????