ថៅកែ​ស្រី​វាយ​ធ្វើបាប​កូនឈ្នួល​ត្រូវ​នគ​បាល​អធិការ​ដ្ធា​ន​ ​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​

0

​រាជធានី​ភ្នំពេញ ៖ នៅវេលា ម៉ោង ៥​និង​១០​នាទី ល្ងាច​ថ្ងៃទី​២២ ខែ​មិនា កម្លាំង​នគរបាល​ខណ្ឌ ដោយមាន​ការឯកភាព ពី​តំណាង​អយ្យការ និង​មានការ​បញ្ជា ពី​លោកស្នងការ ជួន សុវណ្ណ បាន​ឈានទៅដល់​ការឃាត់ខ្លួន ថៅកែ​ស្រី វាយ​ធ្វើបាប បង្ខំ​ឲ្យ​ឈ្នួល​បម្រើ​ស្រី លិ​ទ្ឋ​កំអួត​ខ្លួនឯង​រូបនេះ យកមក​សួរនាំ​។​គួរបញ្ជាក់​ថាះ​កាលពី​ថ្ងៃ​ទិ​១៧​ខែ​មិនា​ឆ្នាំ​២០១៤​ឈ្នួល​បម្រើ​ស្រី​ម្នាក់​ត្រូវបាន​ថៅកែ​ចិត្តខ្មៅ​វាយ​ធ្វើបាប​ក៏​សម្រេចចិត្ត​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​បុ​ស្ត័​ព្រែក​ព្នៅ​ដើម្បីអោយ​សមត្ថកិច្ច​ជួយ​រំដោះ​នាង​ចេញពី​កណ្ដាប់ដៃ​ថៅកែ​ចិត្តខ្មៅ​នោះ​។​

បើតាម​ការរៀប​រាប់ទាំង​ទឹកភ្នែក​របស់​កុមារី​រងគ្រោះ​រូបនោះ​បានអោយដឹង​ថាះ​នាង​ឈ្មោះ​ផល​លក្ខិណា​ភេទ​ស្រី​អាយុ​១៧​ឆ្នាំមាន​មុខរបរ​ជាក​ម្មការ​នី​មាន​ស្រុកកំនើត​នៅ​ភូមិ​សេ​ដា​ឃុំ​វិហា​សួ​គ៏​ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល​នាង​បានមក​រសនៅ​ធ្វើកា​ផ្ទះ​ជាមួយនឹង​ថៅកែ​ចិត្តអាក្រក់​នេះ​បាន​ប្រហែល​១​ឆ្នាំ​ហើយ​តែ​ពុំ​ដែលមាន​បញ្ហា​អ្វី​ទេ​លុះ​ចាប់តាំងពី​ចូលឆ្នាំ​ចិន​

កន្លងមក​ស្រាប់តែ​ថៅកែ​ស្រី​រូបនោះ​ចាប់ផ្ដើម​រករឿង​នាង​រហូត​ដោយ​វាយ​ធ្វើបាប​នាង​ជា​រៀងរាល់ថ្ងៃ​មិនតែប៉ុណ្ណោះ​ថែមទាំង​មិនអោយ​នាង​ងូតទឹក​ទៀតផង​ពេលខ្លះ​នាង​ទ្រាំលែងបាន​ក៏​សុំ​ថៅកែ​ឈប់​ធ្វើការ​តែ​ត្រូវ​ថៅកែ​ស្រី​រូបនោះ​គំរាម​នាង​ថា​បើសិនជា​នាង​ឈប់​ធ្វើការ​គេ​នឹង​ទៅ​រឹបអូស​ដី​ផ្ទះ​របស់​ម្ដាយ​នាង​យក​ទាំង​អស់ហើយ​គេ​ថា​ម្ដាយ​នាង​បាន​ជំពាក់​លុយ​គេ​

ដោយ​នាង​អាណិតម្ដាយ​ហើយ​ខ្លាច​ដូច​ពាក្យ​គេ​គំរាម​ទើប​នាង​ចេះតែ​ត្រាំ​ទៅ​លុះ​កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែ​មិនា​ឆ្នាំ​២០១៤​វេលា​ប្រហែក​ជា​ម៉ោង​៨​យប់​នាង​បាន​ដួស​បាយ​ហូប​ដោយសារ​នាង​មិនសូវ​ស្រួលខ្លួន​នាង​ក៏បាន​ក្អួត​ពេលនោះ​ស្រាប់តែ​ថៅកែ​នោះ​ឃើញ​នាង​ក្អួត​ក៏​បង្ខំ​អោយ​នាង​ស៊ី​ក្អួត​នោះ​អោយអស់​ពេលដែល​នាង​មិន​ស៊ី​ស្រាប់តែ​ថៅកែ​ស្រី​រូ​ន​នោះបាន​យក​

វែក​បាយ​ថា​យ​នាង​ពេញ​ទាំង​ខ្លួន​ទាំងអស់​ដោយសារ​ការធ្វើ​ទារុណកម្ម​របស់​ថៅកែ​ចិត្តអាក្រក់​នោះ​ខ្លាំងពេក​ហើយ​នាង​ទ្រាំ​មិន​បាក​ក៏​សម្រេចចិត្ត​រត់​ទៅប្ដឹង​សមត្ថកិច្ច​បុ​ស្ដ​ព្រែក​ព្នៅ​តែម្ដង​។​យ៉ាងណាក៏ដោយ ថៅកែ​ស្រី ដ៏​ពិសពុល​រូបនេះ មិនទាន់​ត្រូវ បាន សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​នៅឡើយ​ទេ​ខណ​:​ដែលមាន​សេចក្តីរាយការណ៍​មួយចំនួន

និយាយថា សាច់ញាតិ​ថៅកែ​ស្រី​រូបនេះ មាន​ទាំង​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ នៅ​ក្រសួងមហាផ្ទៃ កំពុង​រត់ការ​ខ្វែងដៃខ្វែងជើង​សុំ​ដោះ​និង​រួច​ផុតពី​ការចោទប្រកាន់​ថៅកែ​ស្រី​ដែល​ប្រើ​អំពើហិង្សា​លើ​ឈ្នួល​បម្រើ​ស្រី​របស់ខ្លួន ឈ្មោះ គង់ ស៊ី​ណាត អាយុ ៣២​ឆ្នាំ មុខរបរ​លក់​គ្រឿងបន្លាស់​ម៉ូតូ រស់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ លេខ​៥ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ​។

ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ ចង់ឃើញ តុលាការ​ក្រុងភ្នំពេញ​ផ្តន្ទាទោស និង​ឃុំខ្លួន​ថៅកែ​ស្រី​ម្នាក់ ដែល តែងតែ​វាយ​ធ្វើបាប រហូត​បង្ខំ​ឲ្យ​ឈ្នួល​បម្រើ​ស្រី លិ​ទ្ឋ​កំអួត​ខ្លួនឯង​ដាក់​ព​ន្ឋ​នាគារ ព្រោះតែ​បាន​ប្រព្រឹត្ត​នូវ​ទង្វើ ដ៏ ព្រៃផ្សៃ ទៅលើ​ក្មេងស្រី មិនទាន់​គ្រប់​អាយុ ។image (2) image