អាជ្ញាធរ​ខេត្តកណ្តាល​ជួប​ជាមួយ​ក្រុមហ៊ុន AZ ក្រោយពី​មាន​ពលរដ្ឋ បានលើកឡើង ក្នុង​វេទិការ​សា​ធា​រណះ​

0

 

​កណ្តាល ៖ នា​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៥ មាន​កិច្ចប្រជុំ​ពិភាក្សាគ្នា​មួយ​រវាង អាជ្ញាធរ​ខេត្តកណ្តាល ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ជិន សុខុន អភិបាល រង​ខេត្ត អមដោយ​លោក ម៉េង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​លោក នឹម នី​រ៉ា​ដេ​ត អភិបាលស្រុក​អង្គស្នួល បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន អេ​ហ្សិត អ៊ិន​វេស​មេន ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ ក្នុងការ​វិនិយោគ​ជួសជុល​ថែទាំ​ផ្លូវជាតិ​លេខ​៤ ដោយមាន​លោក ជួន វ៉ាន់​ឌន នាយក​កិច្ចការ​ធុរកិច្ច និង​សហការី មន្ត្រី​ជំនាញ បច្ចេកទេស​ចូលរួម​ផងដែរ ។FILE00001 copy

ក្នុងជំនួប​ពិភាក្សា​នេះ ឯកឧត្តម ជិន សុខុន បានលើកឡើង​នូវ​បញ្ហា​មួយចំនួន​ដែល​បានលើកឡើង​ក្នុង​វេទិកា​សា​ធា​រណះ​ដែលជា​សំណូមពរ​របស់ ប្រជាពលរដ្ឋ​រស់នៅ ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល​ដែលមាន​៖ ទី​១-​ការយកថ្លៃ​សេវា​ប្រើប្រាស់​ផ្លូវ​លើ​រថយន្ត​គ្រួសារ ទី​២-​ការ​ដាក់លូ​ភ្ជាប់​នឹង​ប្រឡាយ​ផ្លូវជាតិ និង​ទី​៣-​សំណូមពរ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផ្លូវ​រណប​ស្របតាម​ដងផ្លូវ​។​
​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​អភិបាលរង លោក ជួន វ៉ាន់​ឌន បាន​បកស្រាយ​ជូន​ថា​ចាប់តាំងពី​ដំណើរការ​វិនិយោគ​ជួសជុល​ថែទាំ​ផ្លូវជាតិ​លេខ​៤ ក្រុមហ៊ុន​បាន​អនុវត្ត​ការងារ​ចម្បង​មួយចំនួន​ដូចជា​៖​ការពង្រីក និង ជួលជុល​កែសម្រួល​ស្ថានភាព​ផ្ឡូ​វ​ឲ្យ​មាន​លក្ខ​ណះ​ល្អប្រសើរ​ការរៀប ចំ​ហេ​ដ្ឋា រចនា​សម្ព​ន្ធ័​តាម​ដងផ្លូវ និង​ការសហការ ជាមួយ​ស្ថាប​ន័​ជំនាញ​ក្នុងការ​អនុវត្ត​ន៏​ការងារ​ឲ្យ​បាន​សមស្រប​ត្រឹមត្រូវ​ទៅតាម​លក្ខ​ណ្ឌ័​បច្ចេកទេស និង​ច្បាប់​ជាដើម​។

ចំពោះ​ការយក​តំលៃ​សេវា​ប្រើប្រាស់​ផ្លូវ​ពី​អ្នកធ្វើដំណើរ​ឆ្លងកាត់ រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​នៅ​មិនទាន់បាន​យក​ពេញ​ថ្លៃ​នៅឡើយ​ទេ ជាពិសេស​ចំពោះ​រថយន្ត​គ្រួសារ​ដែល​តាម​កិច្ចសន្យា ត្រូវយក​១​ដុល្លារ យកបាន​ត្រឹមតែ​ប្រាំមួយ​កាក់​តែប៉ុណ្ណោះ​(0.6​ដុល្លារ​ជាត​ម្លៃ​មិន​គិត​រួម​លើ​អាករ​បន្ថែម​) ស្មើនឹង​៦០%​នៃ​តម្លៃ​កិច្ចព្រមព្រៀង​។ ក្រុមហ៊ុន​ក៏​មិនបាន​យក​ថ្លៃ​សេវា​ប្រើប្រាស់​ផ្លូវ​ពី​រថយន្ត​ក្បួន​ប្រតិភូ​, រថយន្ត​ដឹក​សំភារៈ​កងទ័ព​, កាកបាទក្រហម​, រថយន្ត​សង្គ្រោះបន្ទាន់​, រថយន្ត​អាជ្ញា​ដែនដី​មួយចំនួន​នៅតាម​ដងផ្លូវ និង​ជាពិសេស​រថយន្ត​ដឹក​កម្មករ​….​។​ល​។

ដែល​គិត​ជា​មធ្យម​ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​ជិត​៤​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​។ និង​ម្យ៉ាង​ដោយ​អនុវត្តតាម​ស្មារតី​នៃ​សេចក្តីជូនដំណឹង​របស់​រាជរដ្ឋាភិបាល​លេខ ៦២១ ចុះ​ថ្ងៃទី ២០ ខែមេសា ឆ្នាំ​២០០៥ ក្រុមហ៊ុន​ក៏បាន​អនុវត្ត​ផងដែរ​នូវ​ការអនុគ្រោះ​យក​តំលៃថោក​ពិសេស​សម្រាប់​រថយន្ត​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ញឹកញាប់​ក្នុងតម្លៃ​១៨០០​រៀល​។​
​ទី​២៖​ដើម្បី​និរន្ត​ភាព​សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្រុមហ៊ុន​ក៏បាន​អនុវត្តន៍​ផងដែរ​តាមរយះ​ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ស្ថាប​ន័​ជំនាញ​ពាក់​ព​ន្ធ័ អាជ្ញាធរ​ដែនដី​ក្នុងការ​តាមដាន​ត្រួតពិនិត្យ ទប់ស្កាត់​រាល់​សំណង់​អណាធិបតេយ្យ​តាម​ដងផ្លូវ​និង​ដី​ចំណីផ្លូវ​។ ទន្ទឹម​នឹងមាន​ការលើក​ឡើង​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​បាន​ហាមឃាត់​ប្រជាជន​មួយចំនួន​មិន​ឲ្យ​ដាក់លូ និង​បង្ហូរទឹក​ចូលក្នុង​ប្រឡាយ​នោះ ក៏​ព្រោះតែ​មានការ​បង្ហូរ​នូវ​កាកសំណល់​រាវ​យ៉ាងច្រើន​ពី​រោងចក្រ ពី​កន្លែង​សិប្បកម្ម និង​លំនៅដ្ឋាន​មួយចំនួន និង​ការតភ្ជាប់​លូ​ដែលមាន​ធារទឹក​ច្រើន​ពី​ភូមិសាស្ត្រ​ខាងក្នុង​និង​ពី​តំបន់​បុរី​ជាដើម បង្ហូរ​មក​ប្រឡាយ​ផ្លូវជាតិ​ដែល​នាំ​ឲ្យ​មានការ​លេចលង់​ញឹកញាប់​នៅ​រដូវវស្សា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រឹះ​ផ្លូវ​និង​សូម្បីតែ​រដូវប្រាំង​ក៏មាន​ទឹក​ដក់​ក្នុង​លូ​និង​តួ​ប្រឡាយ​ដែល​ជះក្លិន​មិនល្អ​ផងដែរ​។

ប្រសិនបើ​ពុំមាន​ការដោះស្រាយ​នូវ​ការលំបាក​ចំពោះមុខ​តាមរយះ​ការសិក្សា​រៀបចំ​និង​ស្តារ​នូវ​ប្រព​ន្ធ័​ប្រឡាយ​មេ​រំដោះ​ទឹក អាង​ស្តុក​ទឹក​និង​ការបន្ត​យន្តការ​រួមគ្នា​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​និង​បទដ្ឋាន​គតិយុត្តិ​ទេនោះ ប្រជាជន​ក្នុង​តំបន់​និង​ក្រុមហ៊ុន​ដែល​ទទួលបន្ទុក​ថែទាំ​ផ្លូវ គឺជា​អ្នករងគ្រោះ​ផ្ទាល់​ពី​ការ​ជន់​លេច ដែល​នាំ​ឲ្យ​ខូចខាត​ដល់​គ្រឹះ​ផ្លូវ ខូចខាត​បរិ​ដ្ឋា​ន​និង​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ផល​ប្រ​យោ​ជ​ន៏​សេដ្ឋកិច្ចសង្គម​ជាក់​ជាមិនខាន​។​
​ទី​៣ ៖ បន្ទាប់ពី​ការកាយ​ប្រឡាយ​មេ​ដើម្បី​រំដោះ​ទឹក​ស្របតាម​ដងផ្លូវ​នៅតាម​កំណាត់​ភូមិសាស្ត្រ​ទីប្រជុំជន ក្រុមហ៊ុន​បាន​សាងសង់​ផ្លូវ​រណប ក្នុង​គោលបំណង​ឲ្យ​ប្រជាជន​អាច​ប្រើប្រាស់​លើផ្លូវ​គ្រួស​ក្រហម​នេះ​បាន​មួយចំណែក​និង​មួយផ្នែក​ទៀត​គឺ​ទប់ស្កាត់​ការ​លូត​រាលដាល​នូវ​សំណង់​ផ្សេងៗ​មក​លើដី​ចំណីផ្លូវ​។ មកដល់​បច្ចុប្បន្ននេះ ក្នុង​គម្រោង​ពង្រីក​ផ្លូវ​ឲ្យ​បាន​៤​ជួរ​ទៅ​ដល់ទី​រួម​ខេត្តកំពង់ស្ពឺ យើង​ក៏បាន​ឈូសឆាយ​ចាក់ដី​ពង្រីក​ចិញ្ចើមផ្លូវ​និង​បាន​កែសម្រួល​ផ្លូវ​រណប​និង​ទីតាំង​ប្រឡាយ​លូ​រំដោះ​ទឹក​ឲ្យ​បាន​សមស្រប​តាម​លក្ខ​ណះ​បច្ចេកទេស​និង លទ្ធភាព​ជាក់ស្តែង​នៃ​ទីតាំង​ភូមិសាស្ត្រ​នីមួយៗ​។ ដោយ​អន្លើ​នៃ​ផ្លូវ​រណប មាន​មួយចំនួន​មិនទាន់បាន​ជួសជុល ប៉ុន្តែ​កំណាត់​ផ្លូវ​ដែល​បាន​ជួសជុល​ហើយ​មួយចំនួន​ក៏ត្រូវ​បាន​បងប្អូន​អាជីវករ​ដាក់តាំង​លក់ទំនិញ​និង​ឈប់​សំចត​យ៉ាង​អណាធិបតេយ្យ​នៅតាម​ដងផ្លូវ​នេះ​។ ឆ្លើយតប​នឹង​សំណូមពរ​របស់​អាជ្ញាធ​រ​ស្នើសុំ​ឲ្យ​បន្ត​ការជួសជុល​នោះ ក្រុមហ៊ុន​ពុំមាន​ការយល់​ទាស់​ទេ​។​
​បន្ទាប់មកទៀត​លោក ម៉េង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល បាន​មានមតិ​ថា​ក្រុមហ៊ុន​បាន​ឆ្លើយតប​ហើយ​ថា​មិនបាន​យល់​ទាស់​ចំពោះ​ការស្នើសុំ​ដាក់លូ​ទេ តែ​មុននឹង​ក្រុមហ៊ុន​អនុញ្ញាត​នោះ​អ្នក​សាងសង់​ត្រូវគោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​បទបញ្ញត្តិ​ច្បាប់​ពាក់ព័ន្ធ​។ លោក​បាន បន្ថែមទៀតថា ដូច្នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​ការអនុញ្ញាត​នេះ ត្រូវ​សិក្សា​សិន​ថា​តើ​ធារទឹក​ដែល​ត្រូវ​បង្ហូរ​ចូលក្នុង​ប្រឡាយ​នោះ​សមស្រប​ឫ​អត់ ហើយ​មាន​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម Treatment​និង​ការបង្ហូរ​ត្រឹមត្រូវ​ឫ​ក៏​អត់ ហើយ​បាន​ដោះស្រាយ​ផលប៉ះពាល់​បរិស្ថាន​។

ករណីនេះ​លោក​បាន​សំណូមពរ​ឲ្យ​មានការ​សិក្សា​រួមគ្នា​រវាង​ក្រុមហ៊ុន និង​អាជ្ញាធរខេត្ត អំពី​លទ្ធភាព​រំដោះ​ទឹក​ពី​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ មន្ទីរ​មិនអាច​បន្ត​ការអនុញ្ញាត​ដោយ​ផ្ទុយ​ពី​បទដ្ឋាន​បច្ចេកទេស និង​បញ្ញត្តិ​ច្បាប់​យ៉ាង​ដូច្នេះ​ទៀត​នោះទេ​។ លោក​បន្តទៀតថា ដើម្បី​ចូលរួម​អនុវត្ត​ច្បាប់ និង​បទដ្ឋាន​នានា​ឲ្យ​មាន​ប្រសិទ្ធិភាព នោះអាជ្ញាធរ ឫ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ផ្សេងទៀត​មុននឹង​ផ្តល់​ការអនុញ្ញាត​សាងសង់ ត្រូវ​ពិនិត្យមើល​ពី​លក្ខខណ្ឌ​បច្ចេកទេស និង​ផលប៉ះពាល់​បរិស្ថាន​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន​។​
​ក្នុងឱកាស​នោះដែរ លោក​អភិបាលស្រុក​អង្គ​ស្នូល ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន អេ​ហ្សិត​ដែល​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ជួយ​ស្តារ​ប្រឡាយ​នានា​ពេល​មាន​ជន់​លិច​ម្តងៗ​និង​ការសាងសង់​ផ្លូវ​រណប​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ជាពិសេស​ក្រុមហ៊ុន​បាន​យល់ព្រម​នូវ​ការស្នើសុំ​របស់​ស្រុក​ឲ្យ​ជួយ​ធ្វើ​ផ្លូវ​ខាងមុខ​សាលាស្រុក​ឲ្យ​បានល្អ និង​ដាក់​ភ្លើង​បំភ្លឺ​នៅ​បង្គោលរបង​មុខ​សាលាស្រុក​ដែរ​។
​ជា​ចុងក្រោយ ឯកឧត្តម ជិន សុខុន អភិបាលរង​ខេត្តកណ្តាល ប្រធាន​ក្រុមការងារ​បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន​បាន​អនុគ្រោះ​តំលៃ​ដែល​បាន​អនុវត្ត​កន្លងមក ហើយ​ឯកឧត្តម​នឹងធ្វើ​របាយការណ៍​ជូន​ឯកឧត្តម​អភិបាលខេត្ត និង​ជម្រាប​ជូនទៅ​អង្គសភា និង​រាជរដ្ឋាភិបាល អំពី​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​នេះ​។ ឯកឧត្តម​ក៏​សូម​ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដែលមាន​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ខ្ញុំ​សង្ឃឹមថា​ក្រុមហ៊ុន​នឹងមាន​ការអនុគ្រោះ​ប្រជាពលរដ្ឋ​នៅ​ខេត្តកណ្តាល​។​
​កន្លងមក​ក្រុមហ៊ុន​តែងតែ​យកចិត្តទុកដាក់​ជួយ​និង​ទទួល​នូវ​សំណើ​ទាំងអស់​របស់​រាជរដ្ឋាភិបាល​និង​អាជ្ញាធរ ដើម្បី​ជួយ​ដល់​សង្គម​៕​