​រថយន្ត​កាមរី​ឆ្លាម បុក​គូទ​រថយន្ត​កូរ៉េ បណ្តាល​ឲ្យ​រង​ការខូចខាត យ៉ាងដំណំ

0

​ភ្នំពេញ​៖ បុរស​ម្នាក់ បាន​បើក រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង ទៅបុក​ជាមួយ​គូទ​របស់​រថយន្ត​កូរ៉េ ដែល​កំពុង​ចត​នៅ​ស្ងៀម នៅ​កណ្តាលផ្លូវ បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៦ និង ៤៥​នាទី ថៃ្ង​ទី ២៣ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ក្នុង​សង្កាត់​ទួល​ទំពូង ២ ខណ្ឌចំការមន ។ ​ ​

យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កាមរី​ឆ្លាម មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2Q- 8908 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ លុះ​បាន​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ទៅបុក​គូទ​របស់​រថយន្ត​កូរ៉េ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2A-0799 ដែល​កំពុង​ឈប់​នៅ​ស្ងៀម​កណ្តាលផ្លូវ រើ​ដែក​ចេញពី​ក្នុង​ឡាន ដាក់​ឲ្យ​គេ​ចំ​ខាងក្រោយ រថយន្ត​កូរ៉េ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ ។

​ ​បន្ទាប់ពី​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង សមត្ថកិច្ច​នគរបាល​ចរាចរ​មូលដ្ឋាន បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​សម្របសម្រួល ទៅដល់​ភាគី រថយន្ត​ទាំងសងខាង ដោយ​ភាគី​រថយន្ត​កូរ៉េ បានចេញ​ថៃ្ល​ជុស​ជុល​រថយន្ត ទៅ​ឲ្យ​រថយន្ត​កាមរី​ឆ្លាម ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ តែម្តង ។ ​

ប្រជាពលរដ្ឋ បាន​សូម​ណូ​ម​ពរ​ទៅដល់​អាជ្ញាធរ​មូលដ្ឋាន ជួយ​ពិនិត្យមើល​ចំណុចកើតហេតុ​ខាងលើនេះ​ផង ព្រោះ​បច្ចុប្បន្ន​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​បើក​សិប្បកម្ម ធ្វើ​ដែក​ខាងលើ កំពុងតែ​រំលោភ​យក​ដី​ចំណីផ្លូវ មក​ធ្វើជា​សិប្បកម្ម​ផ្ទាល់ខ្លួន ជាហេតុ​ធ្វើ​ឲ្យ​ផ្លូវ​កាន់តែ​តូចចង្អៀត ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ជាហេតុ​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ធ្វើដំណើរ ទៅវិញ ទៅមក​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែ​លា​បន​ធ្វើដំណើរ​ឆ្លងកាត់​តាមផ្លូវ​ខាងលើនេះ ៕02 01