​ប្រជាពលរដ្ឋ​ភូមិ​រំចេក​ថ្លែងអំណរគុណ​លោក​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ជួយ​កសាង​ផ្លូវ​ប្រវែង​៣០០​ម៉ែត្រ​និង​ស្ពានដែក​បា​ឡេ​ប្រវែង​១០​ម៉ែត្រ​

0

)(​ឧ​ត្ត​រ​មានជ័យ​)​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ប្រមាណ​១១៣​គ្រួសារ​នៅ​ភូមិ​រំចេក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ក្តីរំភើប​រីករាយ​ឥតឧបមា​និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោ​កស ថា វី អភិបាល​នែគ​ណះ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ជួយ​កសាង​ផ្លូវ​និង​ស្ពានដែក​បា​ឡេ​ដើម្បី​ជួយ​សំរួលការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ក៏​ដូច​ដឹក​ដំណាំ​កសិផល​ផ្សេងៗ​។​លោក​យឹម ផាន់ ណា អភិបាលស្រុក​អន្លង់វែង​បាន​មានប្រសាសន៍​ជំរាបជូន លោ​កស ថា វីIMG_4513

អភិបាលខេត្ត​ដែល​ឈ្លាត​ឱកាស​និង​ក្រុមការងារ អ​ញ្ចើ​ញ​ចុះ​មកជួប​ជាមួយ​ប្រជាពលរដ្ឋ​សូម្បីតែ​ថ្ងៃ​ឈប់សំរាក​ក៏ដោយ ហើយ​ប្រជាពលរដ្ឋ​ពីមុន​ទាំង​១១៣​គ្រួសារ​ធ្វើដំណើរ​ដោយ​ឆ្លងកាត់​ស្ពានឈើ​តែ បច្ចុប្បន្ននេះ ស្ពានឈើ​នេះ​រង​នៅ​ការ​ឌ្រុ​ត​ឌ្រោ​ម​មិន​អាចអោយ​ប្រជាពលរដ្ឋ​ដឹក​ដំណាំ​កសិផល​បានទេ បានត្រឹមតែ​ជិះ​ម៉ូតូ​និង​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ប៉ុណ្ណោះ ដោយ​មើលឃើញ​នៅ​ការលំបាក​បែបនេះ ហើយ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ក៏បាន​រៃ​លុយ​គ្នា​ធ្វើ​ផ្លូវ​ជំនួស​ស្ពាន ហើយក៏​បាន​ជួល​គ្រឿងចក្រ​គេ​មក​ធ្វើ​នោះ​។​IMG_4511

នៅក្នុង​ឱកាស​នោះ​លោ​កស ថា វី អភិបាលខេត្ត ក៏បាន​ធ្វើការ​សំណូមពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ផ្អាក​ការជួសជុល​ផ្លូវ​នេះ ព្រោះ​ការជួសជុល​នេះ​ពុំមាន​តាម​លក្ខ​ណះ​បច្ចេកទេស ហើយ​វា​និង​ងាយ​រង​ការខូចខាត​នាំអោយ​ខាតបង់​ប្រាក់រ​បស់បង​ប្អូន​។​លោ​កស ថា វី អភិបាលខេត្ត​បាន​មានប្រសាសន៍​ទៀតថា ក្នុងនាម​អាជា្ញធរ​ខេត្ត​និង​ជួយ​កសាង​ផ្លូវ​ប្រវែង​៣០០​និង​ស្ពានដែក​បា​ឡេ​ប្រវែង​១០​ម៉ែត្រ​ជូន​ប្រជាពលរដ្ឋ ហើយ​លោក​អភិបាលខេត្ត​ក៏បាន​IMG_4499

ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​បាន​សហការគ្នា​ធ្វើ​ផ្លូវ​នេះ​។​ប៉ុន្តែ​ពេលនេះ​មិនបាច់​រៃ​លុយ​គ្នា​ទៀត​ទេ លោក​អភិបាលខេត្ត​និង​ជំនាញ​មន្ទីរ​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​និង​មន្ទីរ​ធនធានទឹក​ចុះ​ពិនិត្យមើល​និង​ចាប់​ផ្តើមកសាង​ផ្លូវ​និង​ស្ពាន​ជូន​ប្រជាពលរដ្ឋ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​៕​