​បិទ​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​យុវជន​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៤

0

​ខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​០៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ អាជ្ញាធរខេត្ត​ព្រះសីហនុ បានរៀបចំ​បិទ​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​យុវជន​ខេត្ត​ព្រះសីហនុ​ប្រចាំឆ្នាំ​២០១៤-២០១៥ នៅ​ពហុ​កី​ៅ​ឡា​ដ្ឋា​ន​ក្រុង​មឿង ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​ឯកឧត្តម សុខ ផន អភិបាលរង នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ ។​08-02-15 (7)
​ ​ឯកឧត្តម សុខ ផន បាន​មាន​ប្រសា​ស​ន៌ កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​ស្មារតី​បេ​ជ្ញា​ចិត្ត​ខ្ពស់​ក្នុងការ​ប្រកួត​រហូត​កីឡា ដើម្បី​ដណ្តើមពាន​រង្វាន់​រហូត​ទទួលបាន​ជោគជ័យ​ដ៌​ធំធេង​នេះ ។ ការប្រកួត​កីឡា​នាពេលនេះ គឺជា​សក្ខីភាព​បញ្ជា​ក់នូវ​ការលើកទឹកចិត្ត និង​ការគាំទ្រ​យ៉ាង​ពេញលេញ​ពី​សំណាក់​សាលាខេត្ត​ព្រះសីហនុ ក៌​ដូចជា​រាជរដ្ឋាភិបាល​ចំពោះ​វិស័យ​អប់រំ​កាយ និង​កីឡា ការយកចិត្តទុកដាក់ និង​ការគាំទ្រ​បាន​ស្តែងចេញ​តាមរយះ​ការឧបត្ថម្ភ​ថិ​វ​កា ស្មារតី និង​សម្ភា​រះ​ផ្សេងៗ​ជូន​ដល់​កីឡាករ ដែល​បានចាប់ផ្តើម​ធ្វើការ​ប្រកួត​កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៤​កន្លងមក ដើម្បី​ដណ្តើម​ពានរង្វាន់​យុវជន​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៤ ២០១៥ ។08-02-15 (6)
​ ​ឯកឧត្តម​បាន​បញ្ជាក់ថា វិស័យ​អប់រំ​កាយ និង​កីឡា គឺជា​អាទិភាព​សំខាន់ ដែល​សាលាខេត្ត​បាន​នឹង​កំពុងតែបន្ត​ការយកចិត្តទុកដាក់ ក្នុងការ​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ដើម្បី​ចូលរួមចំណែក​ដល់​ការលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ប្រកបដោយ​ចីរភាព និង​សមធម៌ ។ កីឡា​មិន​ត្រឹម​តែមាន​សុខភាព​ល្អ​ទេ ភាពសប្បាយ​រីករាយ និង​ស្មារតី​សន្តិភាព សាមគ្គីភាព មិត្តភាព ភាតរភាព និង​សហប្រតិបត្តិការ​រវាង​គ្នា និង​គ្នា​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួម​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការលើកកម្ពស់​កិត្យានុភាព​ខេត្ត ក៌​ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា ។08-02-15 (4)

កីឡា​ប្រៀបដូចជា​ការទូត​មួយ ដែលមាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ទំនាក់​ទំនងជា​តិ អន្តរជាតិ រាជរដ្ឋាភិបាល​កំណត់​យក​វិស័យ​អប់រំ​កាយ និង​កីឡា​ជា​សមាសភាព​សំខាន់​ក្នុងចំណោម​សមាសភាព​ទាំង​៥ នៃ​ការអប់រំ​សម្រាប់​ពង្រឹង​កាយ​សម្បទាន និង​សុខភាព ។08-02-15 (3)

នៅ​ខេត្ត​ព្រះសីហនុ វិស័យ​អប់រំ​កាយ និង​កីឡា​មានការ​រីកចម្រើន​គួរ​ឪ្យ​កត់សំគាល់ ដោយសារតែ​មហាជន​មានការ​យល់ដឹង និង​ចាប់​អារ​ម្ម​ណ៌ ថែរក្សា​សុខភាព​តាមរយះ​ការហាត់​ប្រាណ និង​ការលេង​កីឡា ដែល​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាព​អសកម្ម​នានា​នៅក្នុង​សង្គម​បាន​កាន់តែច្រើន ។08-02-15 (2)
​ ​តាម​របាយ​ការ​ណ៌​គណកម្មការ​ប្រកួត​កីឡា​បាត់​ទាត់​បាន​ឪ្យ​ដឹងថា ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​យុវជន​ខេត្ត​ព្រះសីហនុ បាន​ចាប់​បើក​ការប្រកួត​កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៤ និង​ត្រូវ​បិទ​បញ្ចា​ប់​នៅ​ថ្ងៃទី​០៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥​នេះ ដែលមាន​កីឡាករ​ចូលរួម​ប្រកួត​ចំនួន ១១​ក្រុម ចែកចេញជា​ពីរ​ពូ​ល គឺ​ពូ​ល A មាន​កីឡាករ​ចំនួន ០៦​ក្រុម និង​ពូ​ល B មាន​កីឡាករ​ចំនួន ៥​ក្រុម គឺ​ប្រកួត​វិលជុំ​ឈានទៅ​ដណ្តើមពាន​រង្វាន់​ជ័យលាភី​ពី​លេខ​១ ដល់​លេខ​៤ ។

ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ក្រុម​កីឡាករ សហភាព​សហ​ពន្ធ​យុវជន​ខេត្ត​ព្រះសីហនុ ទទួលបាន​ពាន​០១ មេដាយមាស​២៥ និង​ថវិការ ៤​លាន​រៀល លេខ​២ បាន​ទៅ​ក្រុម​កីឡាករ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ទទួលបាន​មេដាយប្រាក់​២៥ និង​ថិ​វិកា ២​លាន​រៀល លេខ​៣ បាន​ទៅ​ក្រុម​កីឡាករ​យុវជន​បេះដូង​ខ្មែរ ទទួលបាន​ថវិកា ១.២០០.០០០​រៀល និង​រង្វាន់​08-02-15 (1)

លើកទឹកចិត្ត​មានដូចជា​ភេ​ជ្ជ M-១៥០ ០១​កេះ ទឹកក្រូច​០១​កេះ និង​លេខ​៤ បាន​ទៅ​ក្រុម​កីឡាករ សាលាខេត្ត​ព្រះសីហនុ ទទួលបាន​ថវិកា ៨០០.០០០​រៀល និង​រង្វាន់​លើកទឹកចិត្ត M-១៥០ ០១​កេះ និង​ទឹកក្រូច ០១​កេះ ។ ដោយឡែក​ក្រុម​ដែល​មិន​បានទទួល​ជ័យលាភី ក៌​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ក្នុង​មួយក្រុម​ទទួលបាន​ភេ​ស​ជ្ជះ M-១៥០​ចំនួន ០១​កេះ ស្រា​បៀ​អង្គរ​០១​កេះ និង​ទឹកក្រូច ០១​កេះ​ផងដែរ ៕