​ស្ទាវ​០៣​នាក់​បើក​ម៉ូតូ​ដូច​ហោះ​ទៅ​ស្វាគមន៍​អា​ឆ្លាម​ឆ្លងផ្លូវ​បាក់ធ្មេញ​មុខ​អស់ ០៤

0

ភ្នំពេញ៖ ក្មេងស្ទាវ​០៣​នាក់​បាន​បើក​ម៉ូតូ ០១ គ្រឿង​ម៉ាក សេ ១២៥ បោះពួយ​យ៉ាង​លឿន​ក៍​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត ០១ គ្រឿង​ម៉ាក​កា​ម៉ា​រី​ឆ្លា​មយ៉ាង​ពេញទំហឹង​បណ្តាលអោយ​អ្នកបើកបរ​បាក់ធ្មេញ​មុខ​អស់ ០៤​បែក​ឈាម​ខ្ចាយ ។​គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតមានឡើង​នៅ​ម៉ោងជាង ០៣ និង​១០​នាទី​រសៀល​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី ត្រង់ចំណុច​ខាងមុខ​សាលាសង្កាត់​កា​កាប ភូមិ តា​ងួន សង្កាត់​កា​កាប ។​ ​

មន្ត្រី​ទ​ព័​អាកាស​ម្នាក់​ជា​ម្ចាស់​រថយន្ត​មិន​ព្រម​ប្រាប់​ឈ្មោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​របស់គាត់​តាម​ផ្លួ​វ​ស​ហព​ន្ធ័​រុស្សី​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ហើយ​បាន​បើក​ឆ្លងផ្លូវ​មក​ត្បូង​ចូលក្នុង​បន្ទាយ​ព​ទ័​អាកាស លុះ​មកដល់​ចំណុចកើតហេតុ​ក៍​ស្រាប់តែ​ឃើញ​ម៉ូតូ​បង្ក​បើកបរ​ដោយ​ក្មេងស្ទាវ ០៣​បើក​បោះពួយ​យ៉ាង​លឿន​ដូច​គេ​ហោះ ពី​លិចទៅ​កើត​ក៍មក​បុក​ចំពាក់​កណ្តាល​ខ្លួន​រថយន្ត​របស់​ពេញទំហឹង​តែម្តង​បណ្តាលអោយ​អ្នកបើក​បាក់​អស់​ធ្មេញ​មុខ​អស់ ០៤ ហើយ​សុំ​ចរចា​គ្នា​សង​រថយន្ត​ពេញ​ថ្លៃ​ដើម្បី​បញ្ចប់​បញ្ហា ។​

មន្ត្រី​យោធា​រូប​នោះបាន​បន្តថា រថយន្ត​របស់គាត់​ម៉ាក កា​ម៉ា​រី ឆ្លាម ពណ៍ ពណ៍​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ ភ្នំពេញ​២G 7919 ចំណែក​ម៉ូតូ​បង្កហេតុ​ម៉ាក សេ ១២៥ ពណ៍ ខ្មៅ​ពាក់​ស្លាក​លេខ​តាកែវ ១A 3003 អ្នកបើកបរ និង​អ្នករួមដំណើរ ០៣ មិន​ព្រម​ប្រាប់​ឈ្មោះ និង​អត្តសញ្ញាណ ៕ 02 01