> បាត់ដំបង: ឆ្នាំនេះអ្នកលក់ផ្កាអង្គារសិល្ប៍មួយចំនួនបានថ្ងួចថ្ងូរយ៉ាងខ្លាំងដោយសារតែផ្កាឆាប់រីក នៅមុនថ្ងៃចូលឆ្នាំ ហើយម្យ៉ាងទៀតការដឹកដើមផ្កាមកតាមផ្លូវត្រូវបង់លុយជាច្រើនកន្លែងថែមទៀត
> គឺតាំងពីចេញដំណើរពីជើងភ្នំក្រវាញខេត្តពោធិសាត់រហូតដល់កន្លែងលក់នៅខេត្តបាត់ដំបង គឺស្ទើរតែរកប្រាក់ចំណេញត្រឡប់ទៅផ្ទះវិញមិនឃើញឡើយ ។
ជារៀងរាល់ឆ្នាំនៅក្នុងអំឡុងខែកុម្ភ:គឺជាថ្ងៃចូលឆ្នាំប្រពៃណីរបស់ជនជាតិចិន និងវៀតណាមដូច្នេះការរៀបចំ ការតុបតែងលំអរតាមលំនៅដ្ឋានត្រូវបានគេរៀបចំយ៉ាងប្រណិតសំរាប់អបអរថ្ងៃបុណ្យ
>
ចូលឆ្នាំដែលការតុបតែងនោះគឺគេមិនដែលរំលងឡើយនូវដើមផ្ការអង្គារសិល្ប៍ដោយបានរៀបចំដាក់នៅក្នុងថូរត្រាំទឹកដើម្បីអោយដើមផ្កានេះចេញផ្កាព៌ណលឿងស្រស់បំព្រងនាថ្ងៃចូលឆ្នាំ ព្រមទាំងមានចងព្យួរនូវស្រោមអាំងប៉ាវព្រោងព្រាតដើម្បីជានិម្មិតសញ្ញានូវការប្រកបរបររកសុីអោយបានរីកចំរើននាឆ្នាំបន្ទាប់ទៅខាងមុខផងដែរ ។
> ទន្ទឹមនឹងតំរូវការរបស់ជនជាតិចិន និងវៀតណាមនេះដែរប្រជាពលរដ្ឋដែលភាគច្រើនរស់នៅ
> ខេត្តពោធិសាត់ក៏បានចេញដំណើរឡើងទៅលើខ្នងភ្នំក្រវាញ និងវាលប្រាសាក់ វាលវែង នៅមុនថ្ងៃចូលឆ្នាំប្រហែលកន្លះខែ ដើម្បីស្វែងរកកាប់ដើមផ្កាអង្គារសិល្ប៍ដែលមានមែកតូចៗបែកសាខានាំយកមកកាន់ទីផ្សារនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដាក់លក់ជូនដល់អតិថិជនដែលត្រូវការដើមផ្កានេះ។បុរសម្នាក់ដែលកំពុងអង្គុយយកខ្សែរុំដើមផ្កាដើម្បីដាក់ត្រាំក្នុងទឹកធុងនាក្បាលស្ពានថ្មថ្មីត្រើយខាងកើត ក្នុងក្រុងបាត់ដំបងបានរៀបរាប់ក្នុងន័យ
ត្អូញត្អែរថាឆ្នាំនេះការនាំដើមផ្កាយកមកលក់ប្រហែលជាមិនចំណេញដូចឆ្នាំមុនៗទេមើលទៅ ព្រោះការដឹកយកមកពីតំបន់ជួរភ្នំក្រវាញមកលក់នៅខេត្តបាត់ដំបងនេះត្រូវជួលរថយន្តគេដឹក ហើយក្នុងមួយគ្រឿងត្រូវដាក់4ទៅ5ម្ចាស់ទើបពេញរថយន្ត ម្យ៉ាងទៀតកុំអោយខាតថ្លៃសោហ៊ុយផង ។បុរសរូបនោះបានបន្តថា គ្រាន់តែរថយន្តចាប់ផ្តើមវិលកង់ភ្លាមគឺមានក្រុមនេះ ក្រុមនោះមកចាំយកលុយជាស្រេច ដោយតំរូវក្នុងមួយរថយន្តចាប់ពី5មុឺនដល់20មុឺនរៀលបើមិនបានបង់លុយអោយពួកគេទេនោះគេនឹងចាប់ទាំងរថយន្ត ទាំងមនុស្សយកទៅកន្លែង ដោយសារតែខ្លាចពួកគាត់ ចេះតែនាំគ្នារៃអង្គាស ប្រមូលគ្នាដើម្បីបង់អោយគេទើប
ចេញដំណើរទៅបាន ។ អ្នកលក់ផ្កាបានសង្កត់ធ្ងន់ថា បើទោះបីជាមានការយកលុយនៅតាមផ្លូវជាហូរហែរក៏ដោយក៏គ្មានត្រង់ណាថ្លៃជាងការឆ្លងព្រំប្រទល់ចូលទឹកដីខេត្តបាត់ដំបងឡើយគឺមានមួយកន្លែងទារលុយរហូតដល់200ដុល្លារក្នុងរថយន្តមួយគ្រឿងដែលធ្វើអោយពួកគាត់ស្ទើរលោះព្រលឹង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ចេះតែទ្រាំអង្វរគេរហូតធ្លាក់នៅត្រឹមជាងមួយរយដុល្លារប៉ុណ្ណោះ ។ការចាយវាយលើការដឹកជញ្ជូនវាអស់ក្រែលទៅហើយ ពេលមកដល់កន្លែងដាក់លក់គឺត្រូវកំលាំងសមត្ថកិច្ចក្រុងបានចុះមកកត់ឈ្មោះអ្នកលក់ផ្កាទាំងអស់ដោយបានបង្ហើបតិចៗថា ឆ្នាំនេះមិនយកច្រើនដូចឆ្នាំមុននោះទេហើយក៏គេទៅបាត់ លុះទើបនឹងរៀបចំដើមផ្កាដើម្បីដាក់លក់បានតែប៉ុន្មានថ្ងៃស្រាប់តែដើមផ្កាបានចាប់ផ្តើមចេញផ្កាមុនរដូវទៀតដែលធ្វើអោយអតិថិជនលែង
ចង់ទិញ ព្រោះពេលគេយកទៅរៀបចំដាក់តាំងទំរាំដល់ថ្ងៃចូលឆ្នាំគឺផ្កានោះនឹងរោយអស់ជាមិនខានដូច្នេះគេទិញយកតែដើមណាដែលទើបតែចេញពន្លកតែប៉ុណ្ណោះ ដែលជាហេតុធ្វើអោយពួកគាត់កាន់តែដុនដាបខ្លាំងឡើងថែមទៀត ។ទាំងនេះគឺជាការថ្ងួចថ្ងូររបស់អាជីវករលក់ផ្កាអង្គារសិល្ប៍នៅក្នុងទឹកដីខេត្តបាត់ដំបង ៕