ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ដោយគូសបញ្ជាក់ថា អាជ្ញាធរនឹងចាត់វិធានកា ទៅតាមផ្លូវច្បាប់ ចំពោះបុគ្គល ដែលបានយកគ្រឿងចក្រទៅវាយកម្ទេចសាលាមត្តេយ្យមួយកន្លែង នៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ការថ្លែងបញ្ជាក់របស់លោកភិបាលខេត្តយ៉ាងដូច្នេះ នៅក្នុងឱកាស ដែលលោកអញ្ជើញចូលរួមក្នុងសន្និបាត បូកសរុបវាយម្លៃលទ្ធផលការងារអប់រំឆ្នាំ២០១៣-២០១៤ និងទិសដៅការងារឆ្នាំ ២០១៤-២០១៥ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥។
ក្នុងករណីនេះដែរ លោកអភិបាលខេត្ត បានបញ្ជាអោយមន្ត្រីនៃមន្ទីរអប់រំ និងអាជ្ញាធរស្រុករលាប្អៀរ ធ្វើការស្រាវជ្រាវជាបន្ទាន់ រកអោយឃើញបុគ្គល ដែលបានប្រព្រឹត្តិ និងអ្នកពាក់ព័ន្ធទាំងអស់ ហ៊ានយកគ្រឿងចក្រ ទៅវាយកម្ទេចអគារ ដែលជាសាលាមត្តេយ្យ នៅក្នុងឃុំស្វាយជ្រុំនាពេលកន្លងមកនោះ។
សូមរម្លឹកថា កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ មានបុគ្គលម្នាក់ បានយកគ្រឿងចក្រទៅវាយកម្ទេចអគាសាលាមត្តេយ្យមួយកន្លែង នៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បណ្តាលអោយបាក់រាបដល់ដី ហើយកាវាយកកម្ទេចនេះ មិនបានប្រាប់អាជ្ញាធរនិងមន្ត្រីអប់រំ អោយបានដឹងជាមុនឡើយ ធ្វើអោយមានការភ្ញាក់ផ្អើល ថាអគារនឹងដីនេះ ត្រូវបានគេលួចលក់។
លោកគ្រូអ្នកគ្រូនៅទីនោះ បានអោយដឹងថា អាគារនេះ ពីមុនជាអតីតសាលាឃុំ ប៉ុន្តែក្រោយមក បានប្រគល់មកអោយសាលា ដើម្បីធ្វើជាសលាមត្តេយ្យ សម្រាប់បង្រៀនកូនចៅ ប្រជាពលរដ្ឋ។ ក្រោយមកដោយមានអគារថ្មី សាលាមត្តេយ្យនេះ ត្រូវបានទុកចោល មិនមានសិស្សចូលទៅរៀននៅក្នុងអគារនេះទៀតឡើយ ។ ប៉ុន្តែអគារ និងដីសាលាមត្តេយ្យនេះ ស្ថិតក្នុងបញ្ជីសារពើរភ័ណ្ឌរបស់អនុវិទ្យាល័យស្វាយជ្រុំ ស្រុករលាប្អៀរ។
លោក យី ភួន ដែលជាមេឃុំស្វាយជ្រុំ បានអោយដឹងថា អ្នកដែលយកគ្រឿងចក្រ ទៅវាយកំទេចអគារសាលាមតេ្តយ្យចាស់នេះ ឈ្មោះ ក្តាន់ ប៉ុន្តែឈ្មោះក្តាន់នេះ មិនបានប្រាប់អាជ្ញាធរអោយដឹងទេ។ ហើយនៅពេលដែលសាកសួរ ឈ្មោះក្តាន់ បានប្រាប់លោកថា គេវាយដើម្បីយកទីធ្លាដីសាលាមេត្តេយ្យនេះ ធ្វើរោងបុណ្យ។
លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ កំពុងចាំមើលថា តើអាជ្ញាធរខេត្តកំពង់ឆ្នាំង នឹងចាត់វិធានការបែបណា ទៅលើបុគ្គលឈ្មោះ ក្តាន់ ដែលជាអ្នកយកគ្រឿងចក្រ ទៅវាយកម្ទេចអគារសាលាមត្តេយ្យនេះ ។ ឈ្មោះក្តាន់ ជាអ្នកមានលុយ និងជាអ្នកមានឥទ្ធិពលម្នាក់ នៅផ្សារពង្រ ក្នុងស្រុករលាប្អៀរ ដែលកន្លងទៅនេះ មិនដែលនរណាហ៊ានប៉ះទេ ៕



































