​ប្រតិទិន​ចំនួន​៤​ម៉ឺន​ផ្ទាំង ត្រូវបាន​អនុរដ្ឋលេខាធិការ ណៅ ធួ​ក នាំយកទៅ ចែកជូន​ប្រជាពលរដ្ឋ ឃុំ ជ្រៃវៀន ស្រុក​ព្រៃឈរ

0

ខេត្តកំពង់ចាម​បើតាម លោក ទេព រា​មុន្នី អភិបាលស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ការងារ​កសាង​បក្ស​ដែលជា​កម្លាំង​ស្នូល​បង្គោល​ជម្រុញ​ការអភិវឌ្ឍន៍​ភូមិ​ឃុំ​និង​រួមចំណែក​អនុវត្ត​សំរេចបាន​ជោគជ័យ​នូវ​កម្មវិធី​គោលនយោបាយ​គណបក្ស​ប្រជាជន​ឲ្យ​សំរេចបាន​ជោគជ័យ​ទៅតាម​ការរំពឹងទុក​។​4
​ការលើកឡើង​នេះ ធ្វើឡើង ខណៈ​ឯកឧត្តម បណ្ឌិត​សាស្ត្រ​ចា​រ្យ​ណៅ​ធួ​ក អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ព្រៃឈរ បាន​អញ្ជើញ​ជួបជុំ​សំណេះសំណាល​ជាមួយ​មេភូមិ​មេឃុំ​ក្រុមប្រឹក្សា និង​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ព្រៃឈរ​កាលពី​ថ្ងៃទី ០៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ។​3
​ឯកឧត្តម​បណ្ឌិត​ណៅ​ធួ​កបាន​មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួ​សុខទុក្ខ​ដោយ​សេចក្តី​នឹករលឹក​ពី​សំណាក់​ស​មេ្ត​អគ្គ​មហា​ប្រមុខ​ថ្នាក់ដឹកនាំ​ទាំង​៣​ដែលជា​និច្ច​ជា​កាល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ដោះស្រាយ​រាល់​ការលំបាក​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​និង​ជម្រុញ​ការងារ​អភិវឌ្ឍ​ន៏​ប្រទេសជាតិ​ឲ្យ​រីកចំរើន​លើ​គ្រប់​វិស័យ​។​2
​ឯកឧត្តម​បណ្ឌិត ណៅ ធួ​ក​បន្តថា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ជំរុញ​ឲ្យ​មន្ត្រីរាជការ​ទាំងអស់​ធ្វើ​ការងារ​យ៉ាង​ជិត​សិទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ការងារ​មួយចំនួន​មាន​ភាពជឿនលឿន​ទៅមុខ​និង​ជៀសវាង​ការប្រគល់​ភារៈកិច្ច​ទៅ​ឲ្យ​ថ្នាក់ក្រោម​ធ្វើការ​អនុវត្ត​ខុស​ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​វាយតម្លៃ​ខុស​ទៅលើ​រាជរដ្ឋាភិបាល ។​
​ឯកឧត្តម​បន្តថា​នាពេល​ខាង​ឆាប់ៗ​ខាងមុខនេះ នឹង​រៀបចំ​ចងក្រង​ជា​ក្រុមការងារ​សហការ​ជាមួយ​អា​ជ្ងា​ធរ​មូលដ្ឋាន​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ជូន​យ៉ាងពិតៗ​និង​គិតគូរ ដោះស្រាយ​ឲ្យ​ទាន់ពេលវេលា​រាល់​ក្តី​ដែល​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ​។​1
​នា​ឪ​កាស​នោះ ឯកឧត្តម​បណ្ឌិត​សាស្ត្រ​ចា​រ្យ ណៅ ធួ​ក បាន​ឧបត្ថម្ភ​ថវិកា​៤០០.០០០​រៀល ជូន​ឃុំ​ជ្រៃវៀន និង​ប្រតិទិន​ចំនួន​៤​ម៉ឺន​ផ្ទាំង​ដល់​សាលាស្រុក​ព្រៃឈរ​ផងដែរ​៕​