ខេត្តកំពង់ធំៈ ព្រះរាជអាជ្ញាអមសាលាដំបូង តុលារការខេត្តកំពង់ធំ កោះហៅមន្ត្រីរនគរបាលយុត្តិធម៍ និងអង្គភាពពាក់ព័ន្ឋ ដើម្បីចូលរួមប្រជុំ ស្តីពីការរៀចំសំណុំរឿង នឹងដំណើរការអនុវត្តដោយនិតិវិធី ចំពោះគ្រឿងញៀន ក្នុងការបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការ ជាលើកទី៤ ក្នុងឆ្នាំ ២០១៥ ។
ពីធីប្រជុំមន្ត្រីនគរបាលយុត្តិធម៍ ត្រូវបានចូលរួមពីសំណាក់ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង និងចៅក្រម និងប៉ូលិស ប៉េអ៊ឹម ចូលរួម ជាច្រើននាក់ នៅក្នុងសាលប្រជុំតុលាការខេត្តកំពង់ធំ នៅព្រឹកវេលាម៉ោង ៨.៣០នាទី ថ្ងៃទី១០ ខែ កុម្ភះ ឆ្នាំ ២០១៥. ។
លោក សាយ ណូរ៉ាព្រះរាជអាជ្ញារង បានមានប្រសាសន៍ នែនាំឲ្យមន្ត្រីរនគរបាលយុត្តិធម៍. ទាំងអស់ ខិតខំសិក្សា អនុវត្តន៍ច្បាប់ និងការរៀបចំដោយសន្តិវិធី ក្នុងការចុះបង្ក្រាបបទល្មើសពាក់ព័ន្ឋទៅនឹងគ្រឿងញៀន និងសូមឲ្យមានការប្រុងប្រយ័ត្ន ក្នុងពេលចុះប្រតិបត្តិការ. និងសូមឲ្យមានមានការលុបបំបាត់នូវការដាំដុះ សារធាតុញៀននៅតាមភូមិសាស្ត្រ ប៉ុស្តិ៍. អធិការត្រូវទទួលខុស ត្រូវចំពោះធាតុសារធាតុនៅក្នុងគោលដៅទទួលខុសត្រូវ។លោក ចាន់សីុណា អធិការងស្រុកបារាយណ៍ បានឲ្យដឹងថា បច្ចុប្បន្នស្រុកបារាយណ៍ បានធ្វើការបង្ក្រាបជាបន្តបន្ទាប់ និងធ្វើឲ្យទទួលបានជោគជ័យ តែក្នុងនោះសមត្ថកិច្ចបានជួបនូវផលលំបាក ខណះពេលដែលមុខសញ្ញាណាត់គ្នា ទទួលវត្ថុតាង និងវេលុយតាមវិន ។
លោកវរះសេនីយ៍ត្រី ឃុន ប៊ុនហូ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោង បានឲ្យដឹងថា ចំពោះគ្រឿងញៀនបានថយចុះក្នុងឆ្នាំ២០១៤នេះ និងបានធ្វើការបង្ក្រាបជាបន្តបន្ទាប់ ក្នុងកិច្ចសហការ ល្អជាមួយកងកម្លាំងនិងប្រជាពលរដ្ឋ ដើម្បីឲ្យមានការចូលរួមចំណែក ផ្តល់ពត៍មានមកសមត្ថកិច្ច ប្រចាំការមូលដ្ឋាន ដើម្បីថែរក្សានូវសន្តិសុខ សុវត្តិភាព ក៏ដូចជាការគោរពនូវគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំនុច។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានមានប្រសាសន៍ ផ្តាំផ្ញើរឲ្យមន្ត្រីរនគរបាល យុត្តិធម៍ ទាំងអស់ យកចិត្តទុកដាក់ស៊ើបអង្កេត រកទីតាំង និងឃ្លាំមើល មុខសញ្ញាការចែកចាយគ្រឿងញៀន. បង្កប់បណ្តាញតាមហាងខារ៉ាអូខេ ក្លឹប និងភោជនីយ៍ដ្ឋាន ដែលមានការសង្ស័យថា មានការប្រើប្រាស់គ្រឿងញៀន វែករកមុខមេខ្លោងធំដែលនៅពីក្រោយការចែកចាយគ្រឿងញៀន និងសូមឲ្យបន្តការស៊ើបអង្កេតបន្ថែមទៅមុខសញ្ញាដែលត្រូវបានបង្ក្រាប ក្រោយពីការបង្ក្រាបបានវត្ថុតាងត្រូវមានការវិចខ្ចប់ឲ្យបានត្រឹមត្រូវ និងការរៀបចំសំណុំបែបបទបញ្ជូនទៅតុលាការ លោកបានបន្តថា មាត្រាច្បាប់តាមមាត្រា៤៥ គឺត្រូវមានការនែនាំអប់រំចំពោះលើកទី១ លើកទី២ ចំណែកលើកទី៣គឺជា ករណីមិនរាងចាល ត្រូវបានបញ្ជូនទៅដាក់ពន្ឋនាគារតាមការឯកភាព
អាណាព្យាបាល ក្នុងនោះក៏បាននែនាំឲ្យប៉ុស្តិ៍រដ្ឋបាល ចុះណែនាំដល់អជីវករដែលលក់កាវ ឲ្យក្មេងសំរាប់យកទៅហិត ដែលជាសារធាតុ ចំណែកមន្ត្រីនគរបាលយុត្តិធម៍ហាមដាច់ខាតមិនឲ្យមានការ ចូលរួមលាក់លៀម ជួយមុខសញ្ញាចែកចាយគ្រឿងញៀន លក្ខណះនៃការចុះបង្ក្រាបជាក់ស្តែង ពេលដែលបានជួបនឹងបទល្មើសជាក់ស្តែងត្រូវតែបង្ក្រាបភ្លាម ដោយមិនចាំបាច់រងចាំសុំការអនុញ្ញាតិនោះទេ ត្រូវតែបង្ក្រាបរួចចាំរាយការណ៍មកព្រះរាជអាជ្ញាតាមក្រោយ។
ដោយ ប៊ុនរដ្ឋា.



































