បន្ទាយមានជ័យ៖ក្នុងពិធីប្រកាសតែងតាំង លោក សាន ស៊ានហូ ជាអភិបាលស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្ដម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានលើកទ្បើងថា ការធ្វើចំណាក់ស្រុកព្រឹកវិលល្ងាចរបស់ពលរដ្ឋតាមព្រំដែនក្នុងប្រទេសថៃថ្វីតែយើងបានបង្កភាពងាយស្រួលជូនពួកគាត់ឲ្យបានធ្វើការមានប្រាក់ចំណូលធ្វើឲ្យមានជីវភាពបានមួយកំរិតពិតមែនតែវាខុសនិងវាធ្វើឲ្យប៉ះពាលផ្នែកសេដ្ឋកិច្ចមិនមានកម្លាំងពលកម្មក្នុងស្រុក។
លោក ខាត់ សារាន់ អភិបាលស្តីទីស្រុកអូរជ្រៅបានអានរបាយការណ៍ថា ប្រជាពលរដ្ឋក្នុងស្រុកនាឆ្នាំ២០១៤ បានចំណាកស្រុកចំនួន១២,៤៦៥នាក់ ស្រី៦,៣៩១នាក់ហើយប្រជាពលរដ្ឋចេញចូលទៅធ្វើពលកម្មនៅប្រទេសថៃតាមច្រករបៀងព្រឹកមកវិញល្ងាច២៤,០៣០នាក់លើប្រជាពលរដ្ឋរួម៥៣,៩៧៤នាក់។
លោក សាន ស៊ានហូ អភិបាលស្រុកថ្មីបានធ្វើការប្តេជ្ញាចិត្តគោរពរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តច្បាប់ស្តីពីសហលក្ខន្តិកមន្ត្រីរាជការស៊ីវិល ប្រតិបត្តិច្បាប់ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ប្រកបដោយប្រសិទ្ធភាពនិងទទួលខុសត្រូវ និងគណនេយ្យភាពចំពោះក្រុមប្រឹក្សាស្រុក ខេត្ត គណៈអភិបាលខេត្តនិងប្រជាពលរដ្ឋ។លោកប្តេជ្ញាថានឹងគ្រប់គ្រងដឹកនាំរដ្ឋបាលស្រុក និងប្រជាពលរដ្ឋឈានទៅរកភាពរីកចំរុងរឿងរើន។
ឯកឧត្ដម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ទៀតថា ខេត្តបាននិងកំពុងខិតខំគៀងគរ អ្នកវិនិយោគមកបណ្ដាក់ទន់រកស៊ីក្នុងខេត្ត ជាបន្តបន្ទាប់តែយើងត្រូវការកម្លាំងពលកម្ម សម្រាប់បំពេញតម្រូវការអោយរោងចក្រ ដូចនេះកម្លាំងពលកម្ម ដែលចំណាស្រុកទៅធ្វើការនៅប្រទេសថៃ ជាក្ដីបារម្មណ៍ចំពោះកម្លាំងពលកម្ម៕\



































