​សកម្មភាព​ការកាប់​និង​ដឹកជញ្ជូន​ឈើ​តាម​ច្រករបៀង​ប៉ុស្តិ៍​៥​ក្នុងស្រុក​ពេ​ជ្រា​ដា​នៅតែ​កើតមាន

0

ភាពអនាធិបតេយ្យ​ការចូល​កាប់​និង​ដឹកជញ្ជូន​ឈើប្រណិត​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ប្រទេស​វៀតណាម​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី​នៅតែ​កើតមាន​ជា​រាងរាល់ថ្ងៃ​បើទោះបីជា​សមត្ថកិច្ច​ជំនាញ​តាម​បង្ក្រាប​យ៉ាងណាក៏ដោយ​ក៏​នៅតែ​លួចលាក់​កើតមាន​និង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​និង​ជំនួញ​ឈើប្រណិត​នេះដែរ​។ ​កាលពី​យប់​ធៀប​ភ្លឺ​ថ្ងៃទី​៧​គុ​ម្ភះ​២០១៥​ត្រាក់ទ័រ​ចំនួន​៥​គ្រឿង​មនុស្ស​៤​នាក់​ដែល​បាន​លួច​ចូលមក​ដឹកឈើ​ប្រណិត​ត្រូវបាន​ជំនាញ​រដ្ឋ បាល​ព្រៃឈើ​និង​និង​នគរបាល​ដែល​ការពារ​ព្រៃ​ការពារ​មណ្ឌលគិរី​ចាប់​ឃាត់​បាន នៅ​ចំណុច​លុង​ឈូង​ក្នុង​ដែន​ព្រៃ​ការពារ​ស្ថិតក្នុង​ស្រុក​ពេ​ជ្រា​ដា​ខេត្តមណ្ឌលគិរី​។x1

​លោក​កែវ សុភ​ក្រ័ នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក​ដែល​គ្រប់គ្រង​ដែន​ព្រៃ​ការពារ​បាន​ឲ្យ​ដឹងថា​ការចុះ​ប​ង្រា្ក​ប​នេះ​ជំនាញ​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​រួម​និង​ព្រះរាជអាជ្ញារង​មួយរូប​ផងដែរ​។​ការចុះ​បង្ក្រាប​សមត្ថកិច្ច​បាន​ចាប់បាន​ត្រាក់ទ័រ​ចំនួន​៥​គ្រឿង​និង​ឃាត់ខ្លួន​មនុស្ស​បាន​ប្រាំ​នាក់​ផងដែរ​ជា​ជនជាតិ​វៀតណាម​។photo.php

​លោក​បាន​បន្តថា​ត្រាក់ទ័រ​ដឹកឈើ​ល្មើសច្បាប់​រួម​និង​មនុស្ស​សមត្ថកិច្ច​និង​ជំនាញ​កំពុង អូស​និង​ដឹកជញ្ជូន​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​តាម​ប្រភព​រាយការណ៍​ឲ្យ​ដឹង​ដែរ​ថា​មាន​អ្នកមានអំណាច​បាន​កាង​ត្រាក់ទ័រ​ចំនួន​ជាង​៣០​គ្រឿង​ពី​វៀតណាម​ឲ្យ​ចូលមក​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ឈ្មោះ​ប៉ុស្តិ៍​៥​10960916_1545549115714990_1313322619_o

ស្ថិតក្នុង​ទឹកដី​ស្រុក​ពេ​ជ្រា​ដាម​កកាប់​និង​ដឹកជញ្ជូន​ឈើប្រណិត​ប្រភេទ​សុ​ក្រំ​និង​កកោះ​ដែល​ឡាំង​ជា​ជ្រុង​មាន​ប្រវែង​២​ទៅ​៥​មែត្រ​ដើម្បី​ដឹកចេញទៅ​ប្រទេស​វៀតណាម​ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃទី​៧​គុ​ម្ភះ​នេះ​អ្នកយក​ពត៍​មាន​យើង​មិនអាច​ទំនាក់ទំនង​កា​ភ្លឺ​ពី​លោកនាយ​ប៉ុស្តិ៍​៥​ដែលជា​ច្រករបៀង​នោះបានទេ​៕