​ម៉ូតូ​ស៊ុយ​ហ្ស៊ូ​គី​និ​ច ជិះ​ទៅបុក​រថយន្ត​កុងតឺន័រ​រងរបួស​ធ្ងន់​០២​នាក់​

0

​ភ្នំពេញ ៖ បុរស​០២​នាក់ បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់ ចរាចរ​ណ៏ ម៉ូតូ​ស៊ុយ​ហ្ស៊ូ​គី និ​ច​បុក ជាមួយ​រថយន្ត​កុងតឺន័រ វេលា​ម៉ោង​១០ និង ១៥​នាទី​យប់​ថ្ងៃ ទី​២១​មីនា ២០១៤ នៅត្រង់ ស្តុ​ប​ផ្សារ​ដី​ហុយ ស្ថិតក្នុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន ០២​នាក់ ជិះ​ម៉ូតូ ស៊ុយ​ហ្ស៊ូ​គី​និ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BF-9310 ជិះ ពី​កើត ទៅ​លិច តាមផ្លូវ​សហ​ពន្ធ​រុស្ស៊ី ស្រាប់តែ​មកដល់ ចំណុចកើតហេតុ ក៏បាន​ទៅបុក​ក្បាល កុងតឺន័រ​ផ្នែក​ខាង ឆ្វេង​ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5928 ពណ៌​ខៀវខ្ចី លាយ​ពណ៌​ស ធ្វើដំណើរ​ពី​ត្បូង ទៅ​ជើង តាមផ្លូវ​ភ្នំពេញ

ហាណូយ បណ្តាលឱ្យ​បុរស​០២​នាក់ រងរបួស​ធ្ងន់​។​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ គេ​ដឹក​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែកឯ ម៉ូតូ​ជនរងគ្រោះ អ្នកបើក​កុងតឺន័រ និង​រថយន្ត​កុងតឺន័រ ត្រូវ​សមត្ថកិច្ច យកទៅ​រក្សា នៅ​អធិការ​ដ្នា​ន​នគរបាល​ចរាចរ​ណ៏​ផ្លូវ គោក​ដោះស្រាយ​គ្នា​ជា​ក្រោយ ៕​01 03