មិត្តជាតិនិងពិភពលោក បាននាំយកអំណោយគ្រឿងឧបភោគបរិកភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅចែកជូនដល់ពលរដ្ឋជាច្រើនរយគ្រួសារ រួមទាំងលោកគ្រួអ្នកគ្រូនិងសិស្សានុសសិស្សជាច្រើននាក់។
ការចែកអំណោយធ្វើឡើងកាលពីចុងសប្តាហ៏មុន ស្ថិតនៅទីស្នាក់ការរបស់ខ្លួន នៅជាប់របងសាលាបឋមសិក្សាទួលសុភី ស្ថិតក្នុងភូមិសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ក្រោមព្រះរាជាធិបតីភាពសម្តេចព្រះអភិសិរីសុគន្ឋាមហាសង្ឃរាជាធិបតី ប៊ូ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងម្ចាស់អំណោយក្នុងនិងក្រៅប្រទេស។
អំណោយដែលចែកជូនគ្រួសារក្រីក្រទាំង៣០០គ្រួសារនោះគឺ ក្នុងមួយគ្រួសារៗទទួលបានអង្ករ៥គីឡូក្រាម មី១០កញ្ចប់ ថវិកាចំនួន៥០០០រៀល រួមនឹងសម្លៀកបំពាក់មួយចំនួន ចំណែកលោកគ្រូអ្នកគ្រូចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០០០០រៀល សម្ភារៈសិក្សាមួយចំនួនផងដែរ រីឯសិស្សានុសិស្សចំនួនជាង៤០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ខ្មៅដៃបន្ទាត់ រួមនឹងថវិកាម្នាក់ៗ១០០០រៀលផងដែរ។
លោក អ៊ី ហេង ប្រធានសមាគមហេងសម្ព័ន្ឋមិត្តជាតិនិងពិភពលោក បានថ្លែងដោយក្តីរីករាយថានេះជាលើកដំបូងហើយ ដែលសមាគមទទួលបានអំណោយសម្បុរសធម៌ពី សម្បុរសជនទាំងក្នុងនឹងក្រៅប្រទេស សម្រាប់យកមកចែកជូនពលរដ្ឋក្រក្រ ទាំង៣០០គ្រួសារខាងលើ រួមនឹងការចែកសម្ភារៈសិក្សា ដល់សិស្សជាច្រើនរយនាក់និងគ្រួសារផ្សេងទៀត។
លោកមានប្រសាសន៏ថា ទោះអំណោយនេះក្នុងមួយគ្រួសារទទួលបានតិចក្តី ក៏ប៉ុន្តែវាជាទឹកចិត្តសម្បុរសធម៌ដ៏ថ្លៃថ្លា នៃសម្បុរសជនជាតិនិងអន្តរជាតិ ក្នុងការចែករំលែកទៅដល់ពលរដ្ឋក្រីក្រ និងកុមារនៅតាមទីជនបទ ហើយក៏វាក៏ជាស្ពានឆ្លងឲ្យរួចចាកផុតពីការលំបាកបានមួយគ្រា ដើម្បីបានជាទុនសម្រាប់បន្តទៅធ្វើការងារឬកាប្រកបរបររកស៊ីផ្សេង ទៅថ្ងៃខាងមុខទៀត ។
មានថេរដីការនៅក្នុងពិធីនោះផងដែរ សម្តេចព្រះសង្ឃ ព្រះអភិសិរីសុគន្ឋាមហាសង្ឃរាជាធិបតី ប៊ូ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានសង្ឍដីការថា ការចែកអំណោយនេះគឺជាវប្បធម៌ចែករំលែក របស់សម្បុរសជនជាតិនិងអន្តរជាតិ រួមនិងសមាគមផ្ទាល់ ដូចពាក្យគេថាអ្នកមានចេះជួយអ្នកក្រ ក្នុងការចូលរួលកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាផងដែរ។
គួរបញ្ជាក់ថា សមាគមហេងសម្ព័ន្ឋមិត្តជាតិនិងពិភពលោក ជាអង្គការក្រៅរដ្ឋាភិបាលដែលមិនស្វែងរកប្រាក់ចំណេញ និងមិនបម្រើគណបក្សនយោបាយនាមួយនោះទេ។ ការបង្កើតសមាគមនេះឡើង ដើម្បីស្វែងរកមូលនិធិសម្បុរសធម៌ផ្សេងៗ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះផ្ទាល់ នឹងនៅតាមកន្លែងផ្សេងៗទៀត ហើយការបង្កើតអង្គការនេះឡើងផងដែរ គឺក្នុងគោលបំណងបណ្តុះបណ្តាលវិស័យអប់រំផ្នែកព្រះពុទ្ឋសាសនា ជូនដល់ពលរដ្ឋខ្មែរយើង៕


































