​រថយន្ត​គិលានសង្គ្រោះ ១០​គ្រឿង ! អំណោយ​របស់​មិត្ត​ចិន ប្រគល់ជូន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​

0

​សៀមរាប តាមរយៈ​ក្រសួងសុខាភិបាល ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៥ ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​អ​ញ្ញើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​រថយន្ត​គិលានសង្គ្រោះ​ចំនួន​១០​គ្រឿង ជូន​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត ដែល​រថយន្ត​គិលានសង្គ្រោះ​ទាំងអស់នេះ នឹងត្រូវ​ចែង​ចែក​ឲ្យ​ទៅ​បណ្តា​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​នានា​ក្នុង​ខេត្តសៀមរាប បន្តទៀត ។​DSC_1360
លោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​រាយការណ៍​ជូន​អភិបាលខេត្ត​ឲ្យ​បាន​ជ្រាបថា ៖ កន្លងមកនេះ នៅក្នុង​ខេត្តសៀមរាប​មានប្រើ​ប្រាស់​រថយន្ត​គិលានសង្គ្រោះ​ចំនួន​៣៥​គ្រឿង ក្នុងនោះ​រួមមាន​រថយន្ត​គិលានសង្គ្រោះ​នៅតាម​បណ្តា​មន្ទីរពេទ្យ​បំរើសេវា​សាធារណៈ ឬ ហៅថា​មន្ទីរពេទ្យ​រដ្ឋ​នោះ មាន​ចំនួន ២៥ គ្រឿង និង​មានប្រើ​ប្រាស់​នៅតាម​បណ្តា​មន្ទីរពេទ្យ​ឯកជន ចំនួន ១០​គ្រឿង ។ ដោយឡែក រថយន្ត​គិលានសង្គ្រោះ ដែល​ទើប​មកដល់​ថ្មីៗ​ចំនួន ១០​គ្រឿង ជា​អំណោយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ក្រសួងសុខាភិបាល​នេះ មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​ត្រូវបាន​បែងចែក និង ប្រគល់ជូន មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​ក្រឡាញ់ ចំនួន​១​គ្រឿង ស្រុក​ប្រតិបត្តិ អង្គរជុំ ២​គ្រឿង ស្រុក​ប្រតិបត្តិ​សៀមរាប ២​គ្រឿង មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ សូទ្រនិគម ៣​គ្រឿង និង​ត្រូ​េះ​បាន​ប្រគល់ជូន​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ចំនួន ២ គ្រឿង ។09-02-2015 K.Bunsong ( Ambulan ).avi.Still003
​លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​សម្តែង​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលជា​កល្យាណមិត្ត​នៃ​កម្ពុជា ដែលជា​និច្ចកាល​មិត្ត​ចិន តែងតែ​ប្រគល់ជូន​ដល់​ប្រជាជន​កម្ពុជា នូវ​ទឹកចិត្ត​ដ៏​ល្អ​បំផុត រួមទាំង​លើ​សកម្មភាព​មនុស្សធម៌ និង​ក្នុង​ក្របខណ្ឌ​នៃ​ការផ្តល់​ជំនួយ​ដើម្បី​អភិវឌ្ឍន៍ ។​

​លោក អភិបាលខេត្ត មានប្រសាសន៍​មុនពេល​ប្រគល់​កូនសោ​រថយន្ត​គិលានសង្គ្រោះ​ជា​និ​ម​ត្ត​រូបនោះ​ថា តាមរយៈ​នៃ​ការផ្តល់​អំណោយ​រថយន្ត​គិលានសង្គ្រោះ​ទាំង​១០​គ្រឿង​ថ្មី​នេះ វា​ពិតជា​បានផ្តល់​ឲ្យ​បណ្តា​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​នានា រួមទាំង​មន្ទីរ​បង្អែក​ខេត្តសៀមរាប​ផងដែរ មានលទ្ធភាព​កាន់តែ​ខ្ពស់ ក្នុងការ​ដឹកជញ្ជូន សង្គ្រោះ​អ្នក​ជម្ងឺ ឲ្យ​រួម​ផុតពី​ក្តី​មរណៈ ។

ឯកឧត្តម​បាន​បន្តថា ៖ កន្លងមកនេះ យើង​ពិតជា​មានការ​សោកស្តាយ​ខ្លាំងណាស់ ដែល​ជីវិត​ប្រជាជន​ជា​អ្នក​ជម្ងឺ​ក្តី ជា​អ្នករងរបួស​ដោយ​គ្រោះថ្នាក់​ផ្សេងៗ​ក្តី ដែល​អាច​នឹង​ជួយសង្គ្រោះ​ជីវិត​បាន ក៏ប៉ុន្តែ បែ​ប្រែ​ស្ថានភាព​ជួយសង្គ្រោះ​នោះ ពី​ល្អ​ទៅ​អាក្រក់ ធ្វើ​ឲ្យ​អ្នក​ជម្ងឺ អាច នឹង​ទទួល​សេចក្តីស្លាប់​បាន ដោយសារតែ​ខ្វះ​មធ្យោបាយ​ដឹកជញ្ជូន​អ្នក​ជម្ងឺ​ទៅកាន់​មន្ទីរពេទ្យ បាន​ទាន់ពេលវេលា ។09-02-2015 K.Bunsong ( Ambulan ).avi.Still002-1
លោក​បាន​បញ្ជាក់ថា យោងតាម​ស្ថានភាព​ដែល​យើង​ធ្លាប់បាន​ឆ្លងកាត់​មក​ខាងលើ រថយន្ត​គិលានសង្គ្រោះ​នេះ វា​ពិត​ជាមាន​ឧ​ត្ត​ម​ប្រយោជន៍​ខ្លាំងណាស់ ក៏ប៉ុន្តែ​អ្នកគ្រប់គ្រង និង​អ្នកបើកបរ​រថយន្ត​នេះ ក៏ត្រូវ​តែមាន​ក្រមសីលធម៌ វិជ្ជាជីវៈ ទាំង​សមត្ថភាព​បើកបរ និង មនសិកា ជា​អ្នក​អាជីព​បើកបរ​រថយន្ត​គិលានសង្គ្រោះ យ៉ាងពិត​ប្រាកដ​ផងដែរ ៕