ភ្ញៀវទេសចរ​បរទេស​ប្រមាណ​ជាង ១០០០​នាក់ នឹង​មក​ចូលរួម​ការប្រគុំ​ឥ​ន្ត្រី KAZANTIP នៅលើ​ឆ្មេ​រកោះ​ពោះ​ក្នុង​ខេត្ត​ព្រះសីហនុ​

0

​ខេត្ត​ព្រះសីហនុ​​បន្ទាប់ពី​អភិបាលខេត្ត​បានចេញ​លិខិត​ផ្អាក​ការប្រគុំ​ឥ​ន្ត្រ KAZANTIP Asia Co,Ltd ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៨ នៅលើ​ឆ្មេ​រ​កោះពស់ ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​០២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥​កន្លងមក និង​ការបិទ​មិន​ឪ្យ​មានការ​ប្រគុំ​ឥ​ន្ត្រី KAZANTIP Asia Co,Ltd តាមរបៀប​អឺរ៉ុប ដោយ​អាជ្ញាធរខេត្ត​ពិនិត្យឃើញថា មានការ​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី​ជាតិខ្មែរ ។10-02-15 (6)
​លោក Artem Harchenko ជា​អ្នកគ្រប់គ្រង​រៀបចំ​កម្មវិធី​ការប្រគុំ​ឥ​ន្ត្រី KAZANTIP Asia Co,Ltd នៅលើ​កោះពស់ បាន​ឪ្យ​ដឹងថា បន្ទាប់ពី​មាន​លិខិត​ផ្អាក​ការប្រគុំ​ឥ​ន្ត្រី លោក​បានរៀបចំ​ឯកសា​រដាក់​ជូនទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់ ដើម្បី​សំ​បើក​ការប្រគុំ​ឥ​ន្ត្រី ម្យ៉ាងទៀត​កាករ​ប្រគុំ​ឥ​ន្ត្រី​នេះ​មិនមាន​ការប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី​ដូចដែល​បណ្តាញ​សារពត៌មាន​ចេញផ្សាយ​កន្លងមក​នោះទេ ។ ព្រោះ​ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ទេសចរ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​កំសាន្ត​ទើប​ក្រុមហ៊ុន​បង្កើត​កា​ប្រគុំ​ឥ​ន្ត្រី KAZANTIP Asia Co,Ltd និង​មាន​ឌី​ចេ​ល្បីៗ​ជាច្រើន​ចូលរួម និង​ល្បែង​កីឡា​កំសាន្ត​ជាច្រើន​ផ្សេងទៀត ។10-02-15 (5)
​ ​លោក Artem Harchenko តាម​ការគ្រោងទុក​ការប្រគុំ​ឥ​ន្ត្រី KAZANTIP Asia Co,Ltd នៅលើ​កោះពស់ មាន​ភ្ញៀវ​ចូលរួម​ប្រមាណ​ជាង ១០០០​នាក់ ហើយ​នេះ​ជាកា​សាកល្បង​លើក​ទី​១ នៅ​តំបន់​អាស៊ី ថា​តើ​សកម្មភាព​ប្រគុំ​ឥ​ន្ត្រី KAZANTIP Asia Co,Ltd និង​ការលេង​កីឡា​វា​ជា​មិត្តភាព ទំនាក់ទំនង​នឹង​ប្រទេសជិតខាង​រវាង​កីឡា​ទទួលបាន​ជោគជ័យ ។ ការផ្សព្វផ្សាយ​វប្បធម៌​របស់​ខ្មែរ ជាធម្មតា​ក្រុមហ៊ុន​គោរព​តាម​ប្រពៃណី​ខ្មែរ និង​ផ្សព្វផ្សាយ​ប្រពៃណី​ខ្មែរ ភ្ញៀវ​មក​ចូលរួម​នៅ​ស្រុក​ខ្មែរ​មិនមែន​មក​១០​ថ្ងៃ​នោះទេ គឺ​ពួកគាត់​មក​រយះពេល ១​ខែ ដើម្បី​ទេសចរ​ជុំវិញ​ស្រុក​ខ្មែ សិក្សា​ពី វប្បធម៌ ប្រពៃណី​។10-02-15 (4)
​ការរៀបចំ KAZANTIP Asia Co,Ltd នៅលើ​កោះពស់ យើង​ចំណាយ​ថវិកា​ប្រមាណ​ជា ៧០​ម៉ឺន​ដុល្លា​អាមេរិក ។ ប្រសិន​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឪ្យ​រៀបចំ KAZANTIP Asia Co,Ltd នៅ​ប្រទេស​កម្ពុជា នៅមាន​ប្រទេស​ចំនួន​៥​ផ្សេងទៀត ដែល​គេច​ង់​ទាញយក​កម្មវិធី KAZANTIP ទៅ​ប្រទេស​គេ មានដូចជា​ប្រទេស​អេស្បាញ រ៉ូ​ម៉ា​នី អ៊ីស្រាអែល អ៊ុយ​គ្រែ​ន និង​ជក​ចៀ ។10-02-15 (3)
KAZANTIP Asia Co,Ltd កន្លងមក​យើង​ធ្វើ​នៅ​រដូវ​ត្រជាក់ ក៌​ប៉ុន្តែ​ពេលនេះ​យើង​ធ្វើ​នៅ​រដូវរំហើយ​នៅ​ស្រុក​ខ្មែរ ។ ការជ្រើសរើស​ប្រទេស​កម្ពុជា​ជា​កន្លែង​ប្រគុំ​ឥ​ន្ត្រី​នាពេលនេះ យើង​ពិនិត្យឃើញថា ខេត្ត​ព្រះសីហនុ​ផ្តល់​សក្តានុពល​ច្រើន​ដូចជា​ឆ្មេ​រ​សមុទ្រ​ស្អាត វប្បធម៌​ធម្មជាតិ មាន​ទឹកសមុទ្រ​ថ្លា​ល្អ ម្យ៉ាងវិញទៀត​សេដ្ឋកិច្ច​កើនឡើង​៦% ក្នុងអំឡុងពេល​១០​កន្លងមក ប្រសិនបើ​ដំណើរការ​នេះ​ប្រព្រឹត្តទៅបាន​រលូន​យើង​ធ្វើ​មួយឆ្នាំ​មួយដង និង​បន្ទាប់មក​យើង​នឹងធ្វើ​មួយខែ​ម្តង ហើយនឹងរ​ពឹង​ថា កំណើន​ភ្ញៀវទេសចរ​ក្នុង​ខេត្ត​ព្រះសីហនុ​មានការ​កើនឡើង​ជា​បន្តបន្ទាប់ ។ តែបើ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឪ្យ​កម្មវិធី KAZANTIP Asia Co,Ltd កើតឡើង​ទេ នេះ​ជាការ​ដូរ​មួយ​សម្រាប់​ស្រុក​ខ្មែរ ។10-02-15 (2)

យើង​សង្ឃឹមថា​អ្វី​គ្រប់យ៉ាង​នឹង​ប្រសើរឡើង ដោយមាន​ការសហការ ព្រោះ​កាលពីមុន​ពត៌មាន​រប​ស់​យើង​មិនបាន​ផ្សព្វផ្សាយ​ឪ្យ​បាន​ទូលំទូលាយ ហើយ​បន្ទាប់ពី​បានធ្វើ​ស​ន្និ​សិទ្ធ​កាសែត​នៅ​រសៀល​ថ្ងៃទី​០៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ពត៌មាន​និង​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ ទៅដល់​ប្រជាពលរដ្ឋ ដោយ​មិន​ប្រាសចាក​ពី​ប្រពៃណី វប្បធម៌​ខ្មែរ និង​សន្តិសុខ​ឡើយ ។
​តាម​ការ​ឪ្យ​ដឹង​ភ្ញៀវ​ដែលមាន​បំណង​ចូលរួម​ក្នុង​កម្មវិធី​ការប្រគុំ​ឥ​ន្ត្រី KAZANTIP Asia Co,Ltd ត្រូវ​ចំណាយ​ទិញ​សំបុត្រ​រយពេល ១០​ថ្ងៃ ថ្លៃ ២០០​ដុល្លារ​អាមេរិក ៕ 10-02-15 (1)