២២​នាក់​ស្លាប់​នៅ​ខាងក្រៅ​ពហុ កីឡដ្ឋាន​ក្នុង​ទីក្រុង​កៃរ៉ូ​

0

​មន្ដ្រី​សន្ដិសុខ​សាធារណៈ​បានឱ្យដឹង ថា មនុស្ស​២២​នាក់​បាន​បាត់​បង់ជីវិត ស្ថិតនៅ​ខាងក្រៅ​ពហុ​កីឡដ្ឋាន​ដែល​រៀប ចំ​ប្រកួត​បាល់ទាត់​ក្នុង​ទីក្រុង​កៃរ៉ូ ប្រទេស អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៥ ខណៈដែល​ប៉ូលិស​បាន​បាញ់​រារាំង​ហ្វូង មនុស្ស​កុំឱ្យ​ចូលទៅ​ខាងក្នុង​ពហុ​គី​ឡ ដ្ឋា​ន​នោះ ។a4
​វេជ្ជបណ្ឌិត និង​សាក្សី​បាន​បញ្ជាក់ថា ភាគច្រើន​ជនរងគ្រោះ​ដែល​បាត់បង់ ជីវិត​គឺ​បណ្ដាលមកពី​ការ​ថប់ដង្ហើម ដោយសារតែ​ហ្វូងមនុស្ស​រត់​ជាន់​លើ​គ្នា នៅ​អំឡុង​ពេលដែល​ប៉ូលិស​បាន​ឧស្ម័ន បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​មនុស្ស​ដែល ព្យាយាម​ត្រួស​ត្រាយផ្លូវ​ដើម្បី​ចូលទៅ ខាងក្នុង​ពហុ​កីឡដ្ឋាន​មើល​ការប្រកួត បាល់ទាត់​រវាង​ក្រុម Zamalek នឹង ក្រុម Enppi ។​a3
​អ្នកនាំពាក្យ​សុខាភិបាល​បាន​ប្រាប់ រ៉​យ​ទ័​រថា អ្នក​ស្លាប់មាន​១៩​នាក់ និង​រង របួស​២០​នាក់ ។ ប៉ុន្ដែ​ការអះអាង​នេះ ផ្ទុយ​ពី​ក្រុម​វេជ្ជបណ្ឌិត និង​សាក្សី​ដែល ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក ។
​ការប្រកួត​បាល់ទាត់​នៅក្នុង​ប្រទេស អេ​ហ្ស៊ី​ប​តែងតែ​ផ្ទុះ​អំពើហិង្សា ។ ជាក់ ស្ដែង កាលពី​ការប្រកួត​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១២​បាន​បណ្ដាលឱ្យ​បាត់បង់​ជីវិត មនុស្ស​៧២​នាក់ ។a1

ចាប់តាំងពី​ពេលនោះ ប៉ូលិស​បាន​កម្រិត​ដល់​អ្នក​ដែល​ចូលទៅ ទស្សនាការ​ប្រកួត​បាល់​ទាត់​នៅក្នុង​ពហុ កីឡដ្ឋាន​នោះ ។ ក្រុម​អ្នកគាំទ្រ​តែង​ធ្វើ បាតុកម្ម​ដោយសារតែ​មិនបាន​ចូលទៅ ខាងក្នុង​ពហុ​កីឡដ្ឋាន​ក្នុង​អ​ឡុង​ពេល​មាន ការប្រកួត​បាល់ទាត់​នោះ 9