ប្រយុទ្ធ​គ្នា​នៅ​លី​ប៊ី​ស្លាប់​មនុស្ស​ជាង ៤០​នាក់​

0

​កាលពី​ថ្ងៃអាទិត្យ កម្លាំង​សន្ដិសុខ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​លី​ប៊ី​បាន​បញ្ជាក់ថា មនុស្ស​ជាង​៤០​នាក់​បាន​បាត់​បង់ជីវិត និង​រាប់សិប​នាក់​ផ្សេងទៀត​បាន​រងរបួស នៅក្នុង​អំឡុងពេល​ប្រយុទ្ធ​គ្នា​ប៉ុន្មាន​ថ្ងៃ នេះ​ស្ថិតនៅ​ទីក្រុង​ធំ​លំដាប់​ទី​ពីរ​របស់ លី​ប៊ី គឺ​ទីក្រុង Benghazi នោះ ។
​កម្លាំងយោធា​លី​ប៊ី​បានធ្វើ​ប្រតិ​ប​ត្ដិ ការ​ទ្រង់ទ្រាយ​ធំ​ឡោមព័ទ្ធ​ទីតាំង​សង្ស័យ ជា​ជម្រក​របស់​ក្រុម​ឧទ្ទាម​ដែល​ស្ថិតនៅ ក្នុង​តំបន់ Bengshazi រដ្ឋ Buhdeima តំបន់​Buatni, Leithi, Gamfouda, Gawarsha, Halees និង Sabri​ដើម្បី បោសសម្អាត​ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម​ជ្រុល និយម​របស់​ក្រុម Ansar al-Sharia និង​សម្ពន្ធ​មិ​ត្ដរបស់​ក្រុម​នេះ​ឱ្យ​អស់ពី ទឹកដី​លី​ប៊ី ។s5
​មន្ដ្រី​លី​ប៊ី​បាន​អះអាងថា ទាហាន លី​ប៊ី​បានធ្វើ​ប្រតិ​ប​ត្ដិ​ការ​បោសសម្អាត ក្រុម​ង​ឧទ្ទាម​ដោយ​ចូលរួម​ទាំង​កង​រថ ក្រោះ​, យន្ដហោះ​ចម្បាំង និង​ឧ​ទ្ធ​ម្ភា​គ ចក្រ រួមទាំង​កង​កាំជ្រួច​មី​ស៊ី​ល​ផងដែរ ដើម្បី​បោសសម្អាត​ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម និយម​ឱ្យ​រលើង​ទាំង​ឫសគល់ ។
​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​តំបន់​បាន ដកស្រង់​ប្រភពព័ត៌មាន​ពី​មន្ដ្រី​អ្នក​នាំ ពាក្យ​របស់​កម្លាំង​ទាហាន​បញ្ជាក់ថា ក្នុង ប្រតិ​ប​ត្ដិ​ការ​នេះ ទាហាន​រដ្ឋាភិបាល​បាន សម្លាប់​ក្រុម​ឧទ្ទាម​Ansar al Sharia ៣០​នាក់ ។ ចំណែក​ខាង​កងទ័ព​រដ្ឋា​ភិ បាល​វិញ​ក៏បាន​ស្លាប់​៣​នាក់​ផងដែរ ។ មន្ទីរ​សុខាភិបាល​ក្នុង​តំបន់​ក៏បាន​បញ្ជាក់ ថា យ៉ាងហោចណាស់​មនុស្ស​១៣​នាក់ បាន​ស្លាប់ និង​៦២​នាក់​រងរបួស ។s4
​អ​ឌ្ឍិ​ចន្ទ​ក្រហម​លី​ប៊ី​ក៏បាន​ប្រកាស ដែរ​ថា ខ្លួន​បាន​ជម្លៀស​មនុស្ស​១១៨​នាក់ ចេញពី​តំបន់​សង្គ្រាម​ប្រឆាំង​ក្រុម ឧទ្ទាម​ខាងលើនេះ ។ ក្នុងនោះ​ជនបរទេស ផងដែរ ។
​កាលពី​សបា្ដហ៍​មុន ទាហាន​លី​ប៊ី​បាន ប្រកាសថា ខ្លួន​បាន​ចូល​គ្រប់គ្រង​កំពង់ ផែ Benghazi ។ កំពង់ផែ​នេះ​ជា​កន្លែង នាំចេញ​យ៉ាងសំខាន់​នូវ​ម្ហូបអាហារ និង ប្រេងសាំង ដែល​ធ្លាក់​ក្រោម​ការ​គ្រប់ គ្រង​របស់​ក្រុម​ឧទ្ទាម​កាលពី​ខែតុលា ឆ្នាំ ២០១៤​នោះ ។s3
​ទីក្រុង Bengshazi ជាទី​តាំង​ដែល ផ្ទុះ​ការធ្វើ​បាតុកម្ម​នៅក្នុង​ឆ្នាំ​២០១១ ទម្លាក់​អតីត​មេដឹកនាំ​លី​ប៊ី Muammar Gaddafi ។ ចាប់តាំងពី​ពេលនោះ​មក នៅទីនេះ​តែង​កើតមាន​អំពើហិង្សា​ជា និច្ច ។ ទីនេះ​ជា​សមរភូមិ​ក្ដៅ​រវាង​កង ទ័ព​រដ្ឋាភិបាល នឹង​ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម ជ្រុលនិយម និង​ជាទី​ដែល​កើតមាន​អំពើ ហិង្សា ការ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត ការសម្លាប់ និង​ការចាប់​ជំរិត​ផងដែរ 9s2 s3