អាមេរិកបានប្រកាសផ្ដល់ជំនួយដល់ ទាហានលីបង់កាលពីថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ ២០១៥ ដោយក្នុងនោះមានរួមបញ្ចូល ទាំងអាវុធធុនធ្ងន់ផងដែរដែលគិតជាទឹក ប្រាក់មានតម្លៃជាង២៥លានដុល្លារ ។ អាមេរិកបានបញ្ជាក់ថា ការផ្ដល់ជំនួយ នេះគឺក្នុងបំណងជួយដល់កម្លាំងសន្ដិសុខ លីបង់ក្នុងការវាយប្រហារប្រឆាំងជា មួយក្រុមឧទ្ទាមជីហាដ ដែលជានិច្ច កាលវាយប្រហារជាមួយកងសន្ដិសុខ លីបង់នៅជិតព្រំដែនស៊ីរីនោះ ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទី ក្រុងBeirut ប្រទេសលីបង់ លោកDavid Hale បានបញ្ជាក់ថា អាវុធទាំងឡាយ នេះគឺបម្រើដល់សកម្មភាពវាយប្រយុទ្ធ ជាមួយក្រុមភេរវករ និងក្រុមជ្រុលនិយម ដែលតែងតែគំរាមកំហែងមកពីស៊ីរី ។
លោក Hale បានបញ្ជាក់ថា “យើង វាយប្រហារសត្រូវដូចគ្នា ដូច្នេះ ជំនួយ របស់យើងគឺជួយអ្នកម្ដងបន្ដិចៗ និង មានជាបន្ដនៅពេលខាងមុខទៀត” ។
ទាហានប្រទេសលីបង់តែងតែប្រយុទ្ធ ជាញឹកញាប់ជាមួយក្រុមប្រដាប់អាវុធ ដោយក្នុងនោះមានទាំងក្រុងឧទ្ទាមដែល មានទំនាក់ទំនងជាមួយក្រុមអ៊ិស្លាម បង្កើតរដ្ឋ និងក្រុមរណសិរ្ស Nusraដែល ជាសមាសភាពរបស់ក្រុមភេរវករអាល់ កៃដានៅក្នុងទឹកដីលីបង់ដែលនៅជាប់ ព្រំដែនប្រទេសស៊ីរី ហើយហេតុការណ៍ ចុងក្រោយបំផុតគឺបានកើតឡើងកាលពី ខែមុននេះបណ្ដាលឱ្យស្លាប់ទាហាន៦ កម្លាំងទាហាន៦នាក់ ។
ឯកអគ្គរដ្ឋអាមេរិកបានបញ្ជាក់ថា នេះជាជំនួយយោធាទ្រង់ទ្រាយធំលើកទី៥ ដែលលីបង់ទទួលពីអាមេរិក ។ កាលពី ឆ្នាំមុន ប្រទេសនេះទទួលជំនួយពីអាមេរិក ក្នុងទឹកប្រាក់ជាង១០០លានដុល្លារ។ មន្ដ្រី ប្រទេលលីបង់បានព្រមានថា ក្រុមរ៉ាឌី កាល់អ៊ិស្លាមជ្រុលនិយមដែលកំពុងធ្វើ សង្គ្រាមនៅស៊ីរីនោះបានសង្គ្រាមទន្ទ្រាន ចូលក្នុងដែនអធិបតេយ្យលីបង់ 9