អ្នកនាំពាក្យរដ្ឋាភិបាលយោធាថៃ កាលពីថ្ងៃទី៨ ខែកុម្ភៈ បានបញ្ជាក់ថា រដ្ឋាភិបាលបានបដិសេធសំណើរបស់ អតីតនាយករដ្ឋមន្ដ្រីយីងឡាក់ ស៊ីណា វ៉ាត្រាដែលសុំចេញទៅក្រៅប្រទេស ដោយសារតែលោកស្រីជាប់បណ្ដឹងនៅតុលាការមិនទាន់ដាច់ជ្រះស្រឡះ ។
យោធាថៃបានធ្វើរដ្ឋប្រហាររដ្ឋាភិបាល លោកស្រីយីងឡាក់ នៅក្នុងខែឧសភា ឆ្នាំ ២០១៤ និងបញ្ចប់ការធ្វើបាតុកម្មអូស បន្លាយពេលរាប់ខែនៅតាមដងផ្លូវនានា ក្នុងក្រុងបាងកកដែលធ្វើឱ្យរដ្ឋបាលដឹក នាំរបស់លោកស្រីជាប់គាំងដំណើរនោះ។
លោកស្រីយីងឡាក់ កាលពីសបា្ដហ៍ មុននេះត្រូវតុលាការហាមមិនឱ្យចូល ប្រឡូកក្នុងឆាកនយោបាយរយៈពេល៥ ឆ្នាំ បន្ទាប់ពីមានបណ្ដឹងបទឧក្រិដ្ឋពាក់ ព័ន្ធនឹងគម្រោងទិញស្រូវ អង្កររដ្ឋាភិ បាលលោកស្រីដែលធ្វើឱ្យរដ្ឋខាតបង់ទឹក ប្រាក់រាប់ពាន់ លានដុល្លារ ។
អ្នកនាំពាក្យរដ្ឋាភិបាល លោកSun-sern Kaewkumnerd បានថ្លែងកាលពី ថ្ងៃទី៨ថា អគ្គមេធាវីនឹងបញ្ជូនសំណុំរឿង ទៅកាន់តុលាការឧទ្ធរណ៍នៅថ្ងៃទី១៩ ខែកុម្ភៈ ហើយចង់ឱ្យមានវត្ដមានរបស់ លោកស្រីយីងឡាក់។ លោកបន្ដថា លោក ស្រីយីងឡាក់បានស្នើសុំទៅក្រៅប្រទេស ពីថ្ងៃទី៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០១៥។ លោកSunsern បាន ថ្លែងថា «ជនសង្ស័យត្រូវតែវត្ដមាននៅ ក្នុងសវនាការជាលើកដំបូង បើមិន ដូច្នោះទេ ករណីនេះមិនអាចដំណើរការ ទៅបានទេ» ។
លោក Norawit Laleng មេធាវី របស់លោកស្រីយីងឡាក់បានថ្លែងថា វាមិនមែនជារឿងចាំបាច់ទាល់តែសោះ ដែលមានវត្ដមានលោកស្រីនៅក្នុង សវនាការរបស់តុលាការ ដោយយ៉ាង ហោចណាស់ក៏មានរយៈពេល២ខែទៀត ដែរ ទើបព្រះរាជអាជ្ញាពិចារណា និង ជ្រើសរើសចៅក្រមឱ្យដំណើរការរឿង ក្ដីនោះ ។
លោក Norawit បានថ្លែងប្រាប់ រ៉យ ទ័រថា «ប្រសិនបើNCPO(រដ្ឋាភិបាល យោធា)បដិសេធការធ្វើដំណើរទៅក្រៅ ប្រទេសរបស់លោកស្រីតាមហេតុផល នេះ មានន័យថា គឺគេរំលោភទៅលើសិទ្ធិ ជាមូលដ្ឋានរបស់លោកស្រីហើយ» ។
ស្ថានការណ៍នៅក្នុងប្រទេសហាក់ មានសភាពតានតឹង ក្រោយពីបណ្ដឹង ចោទប្រកាន់លោកស្រីយីងឡាក់ធ្វើ ឡើងកាលពីខែមករាកន្លងមក។ គ្រាប់ បែក២គ្រាប់បានផ្ទុះឡើងកាលពីសបា្ដហ៍ មុននៅក្បែរផ្សារទំនើបមួយកន្លែង ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាន រាយការណ៍ថា រដ្ឋាភិបាលបានដើរ ប្រមូលបដាទាំងអស់របស់ក្រុមនិស្សិត នៅមុនការប្រកួតបាល់ទាត់ប្រចាំឆ្នាំ របស់សាកលវិទ្យាល័យ ។
ក្រុមអ្នកគាំទ្រលោកស្រីយីងឡាក់ បានអះអាងថា ការចោទប្រកាន់ប្រឆាំង ទៅលើលោកស្រីជាការប៉ុនប៉ងធ្វើឱ្យថម ថយឥទ្ធិពលនយោបាយរបស់បងប្រុស លោកស្រី គឺអតីតនាយករដ្ឋមន្ដ្រីថាក់ ស៊ីន ស៊ីណាវ៉ាត្រាដែលត្រូវធ្វើរដ្ឋប្រហារ ទម្លាក់ចេញពីអំណាចផងដែរនោះ ។
បណ្ដឹងចោទប្រកាន់នេះជាហេតុផល នយោបាយពុះកញ្ជ្រោលចុងក្រោយ បំផុត ក្នុងរយៈពេល១០ឆ្នាំដែលប្រឆាំង ទៅលើលោកស្រីយីងឡាក់ និងបងប្រុស របស់លោកស្រីពីសំណាក់ក្រុមស្និទ្ធរាជ វង្សានុវង្ស។ ពួកគេមើលឃើញថា ត្រកូល ស៊ីណាវ៉ាត្រា ជាបន្លាក្នុងកែវភ្នែកធ្វើឱ្យ បាត់បង់ប្រជាប្រិយភាពរបស់ពួកគេ ។
ជោគវាសនារបស់លោកស្រីយីងឡាក់ នាពេលនេះ មិនខុសទៅនឹងអ្វីដែលគេ បានធ្វើចំពោះបងប្រុសរបស់លោកស្រី នោះឡើយ។ រដ្ឋាភិបាលដ៏មានប្រជា ប្រិយភាពទាំងពីរត្រូវយោធាធ្វើរដ្ឋប្រហារ បើទោះបីមានសំឡេងឆ្នោតគាំទ្រភាគ ច្រើនយ៉ាងណាក៏ដោយ។ ពួកគាត់ជាកម្ម វត្ថុចំពោះផ្លូវច្បាប់ និងការធ្វើបាតុកម្ម ប្រឆាំងនៅតាមដងផ្លូវដោយក្រុម សកម្មជនដែលគេបង្កើតឡើង ។
លោកថាក់ស៊ីន ត្រូវយោធាធ្វើរដ្ឋ ប្រហារក្នុងឆ្នាំ២០០៦ និងនិរទេសខ្លួនពី ប្រទេសថៃដើម្បីគេចពីការជាប់ពន្ធនា គារក្រោមបទចោទប្រកាន់ប្រព្រឹត្ដអំពើ ពុករលួយ ។
លោកស្រីយីងឡាក់ត្រូវប្រឈមមុខ នៅក្នុងពន្ធនាគាររយៈពេល១០ឆ្នាំ ប្រសិនបើសាលាឧទ្ធរណ៍ក្នុងប្រទេសនេះ រកឃើញកំហុសមែននោះ។ លោកស្រី បានប្ដឹងតទល់ចំពោះការចោទប្រកាន់ នេះ ហើយទីប្រឹក្សារបស់លោកស្រី និយាយថា លោកស្រីមិនមានបំណងរត់ គេចខ្លួននោះទេ។ មេធាវីNorawit បានថ្លែងថា «លោកស្រីយីងឡាក់ត្រៀម តតាំងបន្ដឹងចោទប្រកាន់នេះ។ លោកស្រី មិនរត់គេចខ្លួននោះទេ ពីព្រោះយើងមិន បានធ្វើខុស និងមានភស្ដុតាងច្បាស់ លាស់នៅក្នុងការតតាំងនេះ» 9