ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីកាលពីថ្ងៃទី៨ខែកុម្ភះបានបញ្ចូនក្បួលរថយន្តដឹកជំនួយ លើកទី១៣ទៅកាន់ទីក្រុងLugansk និងDonetsk ភាគខាងកើតប្រទេសអ៊ុយក្រែន។
សារព័ត៌មាន Sputnik បានដកស្រងសម្តីលោកOleg Voronov នាយករងនៃមជ្ឈមណ្ឌុលគ្រប់គ្រង គ្រោះមហន្តរាយរុស្ស៊ីបានបញ្ចាក់ថា រថយន្តដឹកជំនួយមនុស្សធម៌ជាង១៧០គ្រឿង ដឹកទំនិញ១៨០០តោន មានស្បៀងអាហារ សម្ភារប្រើប្រាស់ចាំបាច់ សម្រាប់តម្រូវការរបស់ពលរដ្ឋនៅទីក្រុងទាំងពីរខាងលើ។
រថយន្តដឹកជំនួយខាងលើបែងចែកជាពី រថយន្តមួយក្រុមប្រមាណ១០០គ្រឿង ដឹកទំនិញ១១០០តោនទៅកាន់ ទីក្រុង Donetsk ចំណែក៧០គ្រឿងទៀតទៅកាន់ទីក្រុង Luhansk ដោយផ្ទុកទំនិញប្រមាណ៧០០តោន។ ចាប់តាំងពីខែសីហា២០១៤មកទលពេលនេះ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរុស្ស៊ីបានបញ្ចូនក្បួនរថយន្តដឹកជំនួយ១៣លើករួមមកហើយ ដោយមានទំនិញសម្ភារះរហូតដល់ទៅ១៦០០០តោន។ចំណែកក្បួនរថយន្តទី១៤នឹងទៅដល់ទីក្រុងDonbass នៅថ្ងៃទី១៥ខាងមុខ។
ការបន្តបញ្ចូនជំនួយទៅកាន់តំបន់ភាគខាងកើតអ៊ុយក្រែនកើតឡើងក្រោយពេលដែលកិច្ចពិភាគ្សាត្រីភាគីស្វែងរកសន្តិភាពមិនទទួលបានការឯកភាពគ្នា។មេដឹកនាំប្រទេសអាល្លឺ ម៉ង់ លោក ស្រីអេងហ្គេឡា ម៉ាក់កែល និងប្រធា នាធិបតីបារាំង លោកហ្វ្រង់ស័រ ហូឡង់ បានបញ្ចប់កិច្ចពិភាក្សារយៈពេល៦ ម៉ោងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយមិនបានចេញសេចក្ដី ប្រកាសរួមដើម្បីឈានដល់ការបញ្ចប់ សកម្មភាពវាយប្រយុទ្ធគ្នានៅភាគខាង កើតប្រទេសអ៊ុយក្រែននោះទេ ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងថា ថ្នាក់ដឹក នាំបានព្រមព្រៀងពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា និងមានសារសំខាន់ ដើម្បីបន្ដការងាររួមនៅក្នុងការអនុវត្ដ កិច្ចព្រមព្រៀងឈប់បាញ់ដែលបានធ្វើ ឡើងនៅប្រទេសBelarus រដ្ឋធានី Minsk កាលពីខែកញ្ញា ឆ្នាំ២០១៤កន្លងមក នោះ ប៉ុន្ដែមិនសម្រេចបានលទ្ធផលអ្វី ទាំងអស់ ។
លោកPeskov បានបន្ដថា ប្រធានា ធិបតីពូទីន, លោកស្រីអធិការបតីអាល្លឺ ម៉ង់ អេងហ្គេឡា ម៉ាក់កែល និងប្រធានា ធិបតីបារាំង លោកហ្វ្រង់ស័រ ហូឡង់ បានព្រមព្រៀងថា នឹងបន្ដពិភាក្សានៅថ្ងៃ អាទិត្យខាងមុខទៀត តាមរយៈទូរស័ព្ទ ដោយក្នុងនោះ ប្រធានាធិបតីអ៊ុយក្រែន លោក ប៉េត្រូ ប៉ូរ៉ូសេនកូ ក៏មានវត្ដមាន ចូលរួមក្នុងជំនួបពិភាក្សានោះដែរ ។
លោកPeskov បន្ដថា ជំនួបពិភាក្សា បានបញ្ចប់ទៅវិញហើយ ហើយភ្ញៀវទាំង ឡាយក៏កំពុងឆ្ពោះទៅកាន់អាកាសយាន ដ្ឋានរួចហើយដែរ។ លោកបន្ដថា នៅ ពេលនេះ ការងារដែលបានព្រមព្រៀងគ្នា គឺការរៀបចំគោលការណ៍រួមលើឯកសារ មួយដើម្បីបន្ដអនុវត្ដកិច្ចព្រមព្រៀង ឈប់បាញ់ដែលបានធ្វើឡើងនាពេល កន្លងមកនៅរដ្ឋធានីMinsk ប្រទេស Belarusដោយក្នុងនោះរួមបញ្ចូលគម្រោង ដែលដាក់ឡើងដោយប្រធានាធិបតីអ៊ុយ ក្រែន និងគម្រោងការរបស់ប្រធានា ធិបតីពូទីនផងដែរ ។
វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនពិបាកឈានដល់ទីបញ្ចប់នៅពេលដ៏ខ្លីខាងមុខ ដោយសារតែមេដឹកនាំប្រទេសមហាអំណាមិនចុះសម្រុងនិងគ្នាក្នុងការឈាន់ដល់កិច្ចព្រមព្រៀងឈប់បាញ់។ កន្លងមកថ្មីៗមេដឹកនាំប្រទេសអារ៉ាប់បានប្រកាស់ថា ប្រសិនបើប្រធានាធិបតីពូទីន ឈប់គាំទ្រដល់ក្រុមបះបោរនៅភាគខាងកើតអ៊ុយក្រែននោះ នឹងជួយឲ្យតម្លៃប្រេងឡើងថ្លៃដូចដើមវិញជួយកាន់បន្ថយការខាតបង់របស់រុស្ស៊ី។បើមិនដូច្នេះទេរុស្ស៊ីប្រឈមនិងការខាតបង់ជាច្រើនហើយការដាក់ទណ្ឌកម្មក៏នឹងបន្តរយពេលយូទៀត៕