ត្រី​ឆ្លាម​ប្រហារជីវិត​បុរស​ម្នា​ក់នៅ ឆ្នេរសមុទ្រ​អូស្ដ្រាលី​

0

​បុរស​ម្នាក់​បាន​បាត់​បង់ជីវិត​កាលពី ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៥ បន្ទាប់ពី​ត្រូវ វាយប្រហារ​ដោយ​ត្រី​ឆ្លាម​មួយ​ក្បាល ស្ថិតនៅ​ឆ្នេរសមុទ្រ​ភាគ​និរតី​ប្រទេស អូស្ដ្រាលី មួយថ្ងៃ​បន្ទាប់ពី​បុរស​នេះ​បាន រងរបួស​ធ្ងន់​។ ប៉ូលិស​បាន​បញ្ជាក់ថា បុរសរងគ្រោះ​បាន​បាត់បង់​ជីវិត​នៅ​ឆ្នេរ សមុទ្រ Shelly ជិត​តំបន់ Ballina ស្ថិត នៅ​ចម្ងាយ​ប្រមាណ​៧៣០​គីឡូម៉ែត្រ ភាគ​ខាងជើង​ទីក្រុង​ស៊ីដនី ។h5
​ប៉ូលិស​តំបន់ New South Wales បាន​បញ្ជាក់ថា “​ជនរងគ្រោះ​បាន​បាត់ បង់ជីវិត បន្ទាប់ពី​ត្រូវ​ជួយ​ឱ្យ​ឡើងមក លើគោក ខណៈដែល​រងរបួស​ធ្ងន់​ដោយ សារ​តែ​ការវាយប្រហារ​ពីស​ត្វ​ត្រី​ឆ្លាម ក្នុង​វេលា​ព្រឹក​ព្រលឹម ស្ថិតនៅ​ឈូង សមុទ្រ​ភាគ​ខាងជើង​” ។ ក្រុម​អ្នក​ដែល ត្រូវ​ត្រី​ឆ្លាម​វាយប្រហារ​បាន​ជួយ​បុរស រងគ្រោះ​ឡើងមក​គោក និង​ជួយសង្គ្រោះ បន្ទាន់ ប៉ុន្ដែ​មិន​ទទួលបាន​លទ្ធផល ។h4
​ប៉ូលិស​បាន​អះអាងថា ជនរងគ្រោះ មាន​សញ្ជាតិ​ជប៉ុន​។ ឆ្នេរសមុទ្រ​នេះ​ត្រូវ បិទ​មួយថ្ងៃ​ក្រោយមក បន្ទាប់ពី​បុរស អាយុ​៣៥​ឆ្នាំ​ត្រូវ​វាយប្រហារ​ពី​ត្រី​ឆ្លាម ខណៈដែល​កំពុង​អង្គុយ​នៅលើ​ទូក​តាម ឆ្នេរសមុទ្រ Seven Mile ក្បែរ​ឈូង សមុទ្រ Byron និង​មាន​ចម្ងាយ​៣០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ភាគ​ខាងជើង​តំបន់ Ballina ។ គាត់​បាន​រងរបួស​នៅត្រង់​ខ្នង និង​ធ្លុះ​កំ​ប៊ិះ​គូថ 9h3 h2 h1