​យុវជន​០២​នាក់ ចេញពី​ហាយ​ស្តាយ​ក្លឹប ត្រូវ​ភ្មេ​ង​ស្ទាវ​មួយក្រុម​ដេញ​វាយ​បង្ក​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល​

0

​ភ្នំពេញ ៖ យុវជន​០២​នាក់ ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ខៀវ ពាក់​ស្លាក​លេខ អង្គកា​59- 1038 ត្រូវ​យុវជន​មួយក្រុម ដេញតាម​វាយ​នៅ​ចំណុច ផ្លូវ​២២៣​កែង​ផ្លូវ សហ​ព​ន្ធ័​រុស្ស៊ី ស្ថិតក្នុង សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទូល​គោក វេលា​ម៉ោង ១២​និង​១០​នាទី យប់ អ​ធ្រា​ត​ឈានចូល ថ្ងៃ ទី​២២ មីនា​២០១៤ ។​

​ប្រភព​ព័​ត៌​បានឱ្យដឹងថា យុវជន​០២​នាក់ ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ខៀវ ពាក់​ស្លាក​លេខ អង្គកា​59-1038 ចេញ​មកពី ហាយ ស្តាយ​ក្លឹប​ក៏មាន យុវជន មួយក្រុម ជិះ​ម៉ូតូ​០៤​គ្រឿង ដែល​ក្នុង​ដៃ ប្រដាប់​ទៅដោយ ដាវ​សាំ​ម៉ូ​រ៉ៃ និង​ដុំថ្ម ដេញ​យុវជន​០២​នាក់ មកដល់​ចំណុច កើតហេតុ យុវជន ០២​នាក់ ដែល​ត្រូវបាន​គេ​ដេញ បាន​ជិះ​គេច ដល់​ផ្លូវ​២៣៣ កែង ផ្លូវ​កម្ពុជា​ក្រោម ក៏​ឃើញ កន្លែង

លក់​លត​ឆា ក៏​ឈប់ ម៉ូតូ​រត់គេច រីឯ​ក្រុមយុវជន​ដែល ដេញ គេ​ត្រូវបាន សមត្ថកិច្ច​ដេញ រត់​អស់ ដោយ​ឃើញ យុវជន​បង្ក​ទៅ​អស់ យុវជន​០២​នាក់ ក៏បាន​ចេញមក​យក​ម៉ូតូ​វិញ ។​ ​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បាន ឱ្យ​យុវជន​ទាំង​០២ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​សង្កាត់​ផ្សារ​ដេប៉ូ​២​ផងដែរ ។​01 02