កំពង់ឆ្នាំង៖យុវជនម្នាក់បានលិចទឹកស្លាប់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក ដោយកាណូតបាឡាស្មាច់មួយគ្រឿងបើកបុកកាណូតរុញជនខុសច្បាប់ នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចក្បាលកោះចោរ ក្នុងភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែងនោះ នៅម៉ោង១០ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រុមគ្រួសារនិងអ្នកភូមិបានអួសអួនរកសពជនរគ្រោះឃើញហើយ។
លោកនាយការិយាល័យនគរបាលចរាចរណ៍ជើងទឹកខេត្តបានអោយដឹងថា៖យុវជនរងគ្រោះស្លាប់ក្នុងករណីនេះ ឈ្មោះ អ៊ី ចំរុង ហៅវិត អាយុ១៧ឆ្នាំ ចំណែកអ្នករងរបួស២នាក់ទៀត១ឈ្មោះ អ៊ូ តូរ៉ូ អាយុ១៦ឆ្នាំ ភេទប្រុស,២ឈ្មោះ សែន ស្រីណាក់ អាយុ១៥ឆ្នាំ ភេទស្រីពួកគេរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់បានជិះកាណូតបាឡាស្មាច់មួយគ្រឿងពីភូមិក្រម៉ាល់ទៅភូមិក្រងផ្តិល ទៅលេងរាំវង់ក្នុងពិធីខួបកំណើតកូនអ្នកស្រុកទីនោះ ក្នុងការបើកបរកាណូតបាឡាស្មាច់ទំនងជាពួកគេបើកលឿន ស្របនឹងពេលយប់ងងឹតផង ក៍បានបុកកាណូត រុញជនខុសច្បាប់មួយគ្រឿង បណ្តាលអោយកាណូតបាឡាស្មាច់លិចបាត់ក្នុងទឹក និងធ្វើអោយយុវជនម្នាក់នោះបាត់ខ្លួនស្លាប់ក្នុងទឹករកមិនឃើញទេក្រោយពេលកើហេតុ។ប៉ុន្តែក្រោយពីការខិតខំអូសអួននិងមុជទឹករុករកជាងមួយថ្ងៃមក នៅម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ក្រុមគ្រួសារនិងអ្នកស្រុកបានរកសពយុវជនរងគ្រោះឃើញហើយ នៅក្បែរចំណុចកើតហេតុ។
សមត្ថកិច្ចបានអោយដឹងថា៖នៅលើសពជនរងគ្រោះគេពិនិត្យឃើញមានស្នាមរបួសលើក្បាលនិងលើ.ក ដែលគេសង្ស័យថាជនរងគ្រោះបុកត្រូវនិងស្លាបចក្រកាណូតក្នុងពេលកើតហេតុទបបណញតាលអោយគេស្លាប់។
ដោយឡែកជនជាតិវៀតណាម ១ឈ្មោះ ចាំង យ៉ាំងងា អាយុ៤០ឆ្នាំ និង២ឈ្មោះ ចាំង យ៉ាំងសៀវ អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាម្ចាស់កាណូតរុញជនខុសច្បាប់ ពាក់ពន្ធ័ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវទឹខេត្ត កសាងសំណុំរឿងតាមផ្លូវច្បាប់ ត្រៀមបញ្ជូនខ្លួនទៅតុលាការខេត្ត ចំណែកកម្មករ៥នាក់ របស់ពួកគេត្រូបានសមត្ថកិច្ចដោះលែងវិញ។
នៅចំពោះមុខសមត្ថកិច្ច ម្ចាស់កាណូតរុញជនទាំង២នាក់ នៅតែបដិសេធន៍ថា គ្មានកាណូតណាបុកកាណូតពួកគេទេ។ចំណែកជនរងគ្រោះទាំង២នាក់ដែលរងរបួសក្នុងករណីនេះ បានឆ្លអះអាងថា៖កាណូតបាឡាស្មាច់ពួកគេពិតជាបានបុកកាណូតរុញជនវៀតណាម១គ្រឿងពិតមែនក្នុងចំណោមកាណូតរុញជន២គ្រឿងនេះ៕


































