ភ្នំពេញ៖ សមត្ថកិច្ចចំរុះមានប៉ូលិសនិងកងរាជអាវុធហត្ថដឹកនាំដោយលោកប៉ាង លីដាអភិបាលរងខណ្ឌទួលគោកកាលពីយប់ម៉ោង៩ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤បានចុះឆែកឆេរនិងត្រួតពិនិត្យអាវុធហត្ថជាតិផ្ទុះ រួមទាំងបករថយន្តបិទស្គុតខ្មៅនិងត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង រួមទាំងម៉ូតូគ្មានស្លាកលេខនិងគ្មានកញ្ចក់ មិនពាក់មួកសុវត្ថិភាពពេលកំពុងបើកបរ ។![2 (3).mp4_snapshot_00.09_[2015.02.11_14.33.07]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/2-3.mp4_snapshot_00.09_2015.02.11_14.33.07.jpg?resize=448%2C248&ssl=1)
ក្រោយពីត្រួពិនិត្យជាង៣ម៉ោងនៅចំណុចមុខហាងម៉ូតូហុងដា តាមបណ្តោយមហាវិថីម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡា ខណ្ឌទួលគោក សមត្ថកិច្ចបានធ្វើការបករថយន្តបិទស្គុតខ្មៅខំនួន២គ្រឿងនិងផាកពិន័យក្នុង១គ្រឿងចំនួន៥ម៉ឺនរៀលថែមទៀតផង ។ជាមួយគ្នានោះសមត្ថកិច្ចបានផាកទៅលើអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព គ្មានកញ្ចក់ចំនួន២១គ្រឿងនិងពិន័យអ្នកបើកបរម៉ូតូដោយមានជាតិស្រវឹងចំនួនម្នាក់ផងដែរ ។![2 (5).mp4_snapshot_00.03_[2015.02.11_14.33.40]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/2-5.mp4_snapshot_00.03_2015.02.11_14.33.40.jpg?resize=448%2C248&ssl=1)
លោកប៉ាង លីដាអភិបាលរងខណ្ឌទួលគោកបានបញ្ចាក់ថាការចុះត្រួតពិនិត្យរបស់សមត្ថកិច្ចខណ្ឌទួលគោក បានធ្វើជាប្រចាំ ដើម្បីប្រយោជន៍ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈនៅក្នុងមូលដ្ឋានកន្លងមកកើតបទល្មើសជាដើម ។ជាមួយគ្នានោះលោក ក៏សុំអំពាវនាវទៅអ្នកបើកបររថយន្តនិងម៉ូតូសុំឲ្យគោរពច្បាប់ចរាចរថែមទៀតផង ៕



































