ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូហុងដាសេ១២៥១គ្រឿង តាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ស្រាប់តែមកដល់មុខប្រលានយន្តដហោះភ្នំពេញ អន្តរជាតិ បម្រុងបើកវ៉ារថយន្តមួយគ្រឿង តែវ៉ាមិនផុត រេចង្កូតទៅឆ្វេងទៅបុកអូសជាមួយរនាំដែក បណ្តាលឲ្យដាច់ដែក
មូលនៅលើរនាំងដែកចំនួន២ ហើយបុរសរងគ្រោះបានបោកអូសទៅនិងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០១៥ តាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅមុខប្រលានយន្តហោះភ្នំពេញ អន្តរជាតិ ។![4 (1).mp4_snapshot_00.04_[2015.02.11_14.37.26]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/4-1.mp4_snapshot_00.04_2015.02.11_14.37.26.jpg?resize=448%2C263&ssl=1)
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះយ៉ុន វ៉ន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអំពិល ឃុំរមាសហែក ស្រករមាសហែក ខេត្តស្វាយរៀង ។ ម៉ូតូជនរងគ្រោះពាក់ស្លាកលេខភ្នំពេញ ១Cw- ៤៨១៨ នៅកន្លែងកើតហេតុនៅមិនទាន់ឃើញសាច់ញាតិជនរងគ្រោះនៅឡើយនោះទេ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចក៏បានអោយរថយន្តដឹងសពយកទៅវត្ថទឹកថ្លាដើម្បីស្វែងរកក្រុមគ្រួសារអោយមកទទួលយក សពទៅធ្វើបុណ្យតាមប្រពិណីផងដែរ ៕![4 (7).mp4_snapshot_00.00_[2015.02.11_14.38.35]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/4-7.mp4_snapshot_00.00_2015.02.11_14.38.35.jpg?resize=448%2C263&ssl=1)


































