ភ្នំពេញ៖ក្រោយពីបានរងរបួសធ្ងន់ដោយសារជិះម៉ូតូវីវ៉ាក្នុងល្បឿនលឿនទៅបុកនិងឡើងលើពំនូកដីនៅតាមផ្លូវកំពស់ប្រមាណ១ម៉ែត្រកន្លះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១០នាទីឈានចូលថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១៥ស្ថិតនៅតាមបណ្តោយ
ផ្លូវ២០០៤ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។តាមប្រភពព័តមានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើត គេឃើញយុវជនជាជនរងគ្រោះទាំង២នាក់នេះបានជិះម៉ូតូម៉ាកស្មាសរីវ៉ូពណ៍ខ្មៅតាមបណ្តោយផ្លូវ២០០៤ក្នុងល្បឿនលឿនពីកើតទៅលិចស្រាប់តែមកដល់កន្លែងកើតហេតុក៍ជួបហេតុការណ៍បែបនេះតែម្តង។ សាក្សីបន្តថាមូលហេតុបង្កគ្រោះថ្នាក់ចរាចរនេះដោយសារតែស្ថានភាពផ្លូវនេះងងឹតនិងកំពុងជួសជុលនិងគេបានចាក់ដីពំនូកជាហេតុឲ្យជនរងគ្រោះមើលមិនឃើញ៕![6 (4).mp4_snapshot_00.02_[2015.02.11_14.42.14]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/6-4.mp4_snapshot_00.02_2015.02.11_14.42.14.jpg?resize=448%2C260&ssl=1)


































