​​ឯកឧត្តម​បណ្ឌិត​ទេសរដ្ឋមន្ត្រី​ច័ន្ទ​សារុន​អធិបតី​សេចក្តីសម្រេច​មហាសន្និបាត​វិសាមញ្ញ

0

ខេត្តតាកែវ​​ ​នៅ​ស្នាក់ការ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ថ្ងៃទី​០៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ មាន​ពិធី​ផ្សព្វផ្សាយ​សេចក្តីសម្រេចចិត្ត​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់ គ​ណះ​បក្ស​ប្រជាជន​កម្ពុជា ដែល​ពិធី​ត្រូវបាន​រៀបចំ​ក្រោម​3អធិបតីភាព ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តតាកែវ​។​បន្ទាប់ពី​ការអាន​របាយការណ៍​ទិដ្ឋភាព​រួម​នៃ​មហាសន្និបាត​វិសាមញ្ញ​របស់​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា ដោយ​លោក ឆន ឆិ​ន ប្រធាន​គ​ណះ​បក្ស​ប្រជាជន​ស្រុក​ត្រាំកក់​រួចមក ឯកឧត្តម​បណ្ឌិត​ទេសរដ្ឋមន្ត្រី ច័ន្ទ សារុន បាន​មានប្រសាសន៍​4លើកឡើង​ពី​សេចក្តីសម្រេចចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គ​ណះ បក្ស​ប្រជាជន​កម្ពុជា​ដែល​រួមមាន​ខ្លឹមសារ ៩​ចំណុច ជាមួយគ្នា​នោះដែរ ឯកឧត្តម​បណ្ឌិត​ទេសរដ្ឋមន្ត្រី ច័ន្ទ សារុន​ក៏បាន​លើកឡើង​នូវ​ខ្លឹម​សារសំខាន់ៗ​មួយចំនួនទៀត ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​និង​រាជរដ្ឋាភិបាល​បាន​ឆ្លងកាត់​ពេលវេលា មួយ​ដ៏​លំបាក​ក្រៃលែង ដើម្បី​ការពារ និង​ដឹកនាំ​គ​ណះ​បក្ស ដើម្បី​រក្សា​ស្ថេរភាព​នយោបាយ ស្ថេរភាព​សង្គម​និង​សេដ្ឋកិច្ច ជាពិសេស​បន្ទាប់ពី ពេល​បោះឆ្នោត​។​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន បាន​សង្កត់ធ្ងន់ថា​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា និង​5រាជរដ្ឋាភិបាល​បាន​ប្រកាន់ខ្ជាប់​ភាពនឹងនរ​ខិតខំ​គ្រប់គ្រង​សភា​ការណ៍​គ្រប់ផ្នែក​ឲ្យ​មាន​ស្ថេ​រ ភាព​ហើយ​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ភាពម៉ឺងម៉ាត់ និង​អត់ធ្មត់​ដោយ​ឈរលើ​គោល ការណ៍​នីតិរដ្ឋ​គោរព​ឆ​ន្ទះ​របស់​ប្រជាជន​និង​ស្មារតី​បង្រួបបង្រួម​ជាតិ​យ៉ាង​ស្មោះសរ​។ ឯកឧត្តម​បណ្ឌិត​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្តទៀតថា អង្គសន្និបាត​ក៏បាន​ពិនិត្យ យ៉ាង​ម៉ត់​ច៉​ត់​ចំពោះ គោលការណ៍​ពិភពលោក បច្ចុប្បន្ន​ដែល​កំពុង​បន្ត ការរីកចម្រើន​តាម​និន្នាការ សន្តិភាព​សហប្រតិបត្តិ​ការ​និង​អភិវឌ្ឍន៍​ដោយឡែក​អង្គសន្និបាត​ក៍​បានកំណត់​ដាក់ចេញ​នូវ​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ដូចជា​បន្ត​ការអប់រំ​ការងារ​នយោបាយ​សតិអារម្មណ៍​ធ្វើការ​កែទម្រង់ ទាំង ក្នុង​រដ្ឋ ទាំង​ក្នុង​បក្ស​និង​បណ្តា​អង្គការ​មហាជន និង​បន្តការងារ​កសាង​2បក្ស​ឲ្យ​រឹងមាំ ទាំង​ខាង នយោបាយ​សតិអារម្មណ៍​និង​ចាត់តាំង​ការងារ​ដែលមាន​អត្ថន័យ​កំណត់​ចំពោះ​ជោគជ័យ​នៃ​ការដឹកនាំ​របស់​បក្ស​នៅ​គ្រប់កា​លះ​ទេ​សះ​គួររំលឹកថា​រយះពេល​៣៦​ឆ្នាំ​កន្លងមកនេះ ចាប់ពី​ពេលដែល បក្ស​ត្រូវបាន​កសាងឡើង​វិញ​បក្ស​យើង​បាន​រីកចម្រើន​ធំធាត់​ឥតឈប់ឈរ ឆ្លងកាត់​ចលនា កសាង​និង​ការពារ​មាតុភូមិ​តាម​បី​ដំណាក់កាល​គឺ​ដំណាក់កាល​អនុវត្ត​រប​ប​នយោបាយ​បក្ស​តែមួយ ដែល​ការកសាង​បក្ស​ត្រូវបាន​អនុវត្ត​ពីលើ​ចុះក្រោម​បន្ទាប់​មកជា​ដំណាក់កាល​អន្តរ​កាលពី​របប​បក្ស​តែមួយ​ទៅ​របប​ពហុបក្ស​ដែល​ការកសាង​បក្ស​ត្រូវបាន​អនុវត្តតាម​ទិសដៅ​ពី​បរិមាណ​ឈានទៅរក​គុណភាព​និង​ដំណាក់កាល​អនុវត្ត​រប​ប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ការកសាង​បក្ស ត្រូវ​បម្រើ​ឲ្យ​យុទ្ធសាស្ត្រ​ផ្អែកលើ​បរិមាណ​សមាជិក​បក្ស និង​អំពើ​ល្អ​របស់​មន្ត្រី​បក្ស​ដើម្បី ឈ្នះឆ្នោត​។ ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋ មន្ត្រី បាន​ប្រសាសន៍​បន្ថែមទៀតថា តា​យ​រយះ​លទ្ធផល​ដ៏​ល្អ​នៃ​មហាសន្និបាត​យើង​នៅពេលនេះ បានបង្ហាញ​នូវ​ធ្លុង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ដ៏​រឹងមាំ និង​ភាពចាស់ទុំ​នយោបាយ​របស់​គណបក្ស យើង ព្រមទាំង​ស្តែង​ឲ្យ​ឃើញ​នូវ​ជំហាន​ថ្មី​ប្រកបដោយ​ថាមពល​នៃ​ដំណើរ​ការកសាង​ពង្រឹង​បក្ស​។​