​ជនជាតិ​បរទេស​ម្នាក់​សង្ស័យ​បែក​ថ្នាំញៀន​ចូល​អុកឡុក​ក្នុង​សណ្ឋាគារ អាស៊ាន​ផា​លេស ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

0

​ភ្នំពេញ ៖ ជនជាតិ​បរទេស​ម្នាក់​ដែល​គេ​សង្ស័យថា​ប្រើប្រាស់​ថ្នាំញៀន​លើស​កំរិត​រហូតដល់​វ​ង្វ​ង​ស្មារតី​រហូតដល់​ថ្នាក់​ចូលទៅ​អុកឡុក​ក្នុង​សណ្ឋាគារ​មួយ​យីហោ អាស៊ាន​ផា​លេស បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​អូរឫស្សី​៣ ចុះ​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​អូរឫស្សី​៣ ខណ្ឌ​៧​មករា​។​

​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនជាតិ​បរទេស​បែក​ថ្នាំញៀន​ខាងលើ​នៅឡើយ​ទេ​។​ ​តាម​ការ​អោយដឹងពី​បុគ្គលិក​ដែល​បំរើការ​នៅក្នុង​សណ្ឋាគារ​ខាងលើ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​បរទេស​ម្នាក់​ដែល​សង្ស័យថា​ប្រើប្រាស់​ថ្នាំញៀន​លើស​កំរិត​រហូតដល់​វង្វេង​វ​ង្វ​ន់​ស្មារតី​បាន​រត់​សំរុកចូល​ក្នុង​សណ្ឋាគារ​

របស់គាត់ ហើយ​ស្រែក​ឡូឡា​និង​បង្ក​ការអុកឡុក​ពេញ​ក្នុង​សណ្ឋាគារ​របស់គាត់ ដោយ​ពួកគាត់​ឃាត់​មិន​ស្ដាប់​ហើយ​ដេញ​មិន​ព្រម​ចេញ ទើប​ពួកគាត់​សម្រេចចិត្ត​ទូរស័ព្ទ​ទៅ​ប៉ូលិស​ដើម្បី​ចុះមក​អន្តរាគមន៍ ភ្លាមៗ​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​អូរឫស្សី​៣​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ​និង​ធ្វើការ​សួរនាំ​បុរស​ជនជាតិ​បរទេស​ខាងលើ តែដោយសារ​និយាយ​

ស្ដាប់​គ្នា​មិនបាន​ទើប​សមត្ថកិច្ច​សំរេចចិត្ត​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​បរទេស​ខាងលើ​យកទៅ​សួរ​នាំនៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​អូរឫស្សី​៣​បន្ត និង​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​របស់គាត់​មក​ទទួលយក​និង​ធានា​រូបគាត់​ត្រឡប់ទៅផ្ទះ​វិញ​៕​01 02