​កម្ពុជា​និង​កាត់បន្ថយ​អាត្រា​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏​អោយ​ធ្លាក់​ចុះមក​៥០%​ត្រឹម​ឆ្នាំ​២០២០

0

​នៅក្នុង​ឱកាស​នោះដែរ លោក​ប្រធាន​អង្គការ​មូលនិធិ​បង្ការ​បួស​អាស៊ី បានលើកឡើង​ដែរ​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អង្គការ​មូលនិធិ​បង្ការ​បួស​អាស៊ី បាន​ធ្វើជា​ដៃគូ​ក្រៅផ្លូវការ​ជាមួយ គ្នា​តាំងពី​ឆ្នាំ​២០១៤ ហើយ​ពេលនេះ​បាន​ក្លាយជា​ដៃគូ​ជា​ផ្លូវការ​។9

តាមរយៈ​កិច្ចសហការ​នេះ យើង​នឹង រួមគ្នា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​អត្រា​ពាក់មួក​សុវត្ថិភាព ក្នុងចំណោម​អ្នករួមដំណើរ​តាម​ទោច​ក្រ យាន យន្ត​នៅ​កម្ពុជា ដែល​ពេល​បច្ចុប្បន្ននេះ​មាន​ចំនួន​តែ ៩%​ប៉ុណ្ណោះ​ ​។ ប្រសាសន៍​ខាងលើនេះ បាន​លើក ឡើង​នៅក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​លើ​អនុសារណៈ​យោគយល់​គ្នា ជាមួយ​អង្គការ​មូលនិធិ​បង្ការ​របួស អាស៊ី ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​អត្រា​ពាក់មួក​សុវត្ថិភាព ក្នុងចំណោម​អ្នករួមដំណើរ​តាម​ទោច​ក្រ យានយន្ត​នៅ​កម្ពុជា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការណ៍​កម្ពុជា​-​ជប៉ុន CJCC នា​រសៀល​ថៃ្ង ទី​១០​កុម្ភៈ នេះ​។​7
​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មានប្រសាសន៍ថា សហភាព សហព័ន្ធ​យុវជន​កម្ពុជា បាន​ចូលរួមចំណែក​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​គៀងគរ និង​អប់រំ​យុវជន ក៍​ដូចជា​ប្រជាពលរដ្ឋ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ពាក់មួក​សុវត្ថិភាព​ជាប្រចាំ​។ ឯកឧត្តម បន្តថា យុវជន​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ផ្សព្វផ្សាយ អំពី​សុវត្ថិភាព​ចរាចរណ៍ ដោយមាន​បំណង​បង្កើន ការពាក់​មួកសុវត្ថិភាព ក្នុងចំណោម​អ្នករួមដំណើរ​តាម​ទោចក្រយានយន្ត ពិសេស សម្រាប់​កុមារ និង​យុវជន​។6

ព្រមជាមួយ​គ្នា​នោះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ពេញចិត្ត​ធ្វើជា​ដៃគូ​ជាមួយ​អង្គការ មូលនិធិ​បង្ការ​បួស​អាស៊ី ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស និង​បន្ត​គាំទ្រ​ច្បាប់ ដែល​កំណត់​ឲ្យ​អ្នករួមដំណើរ តាម​ទោចក្រយានយន្ត ត្រូវ​ពាក់មួក​សុវត្ថិភាព ដើម្បី​ឈានទៅ​សំរេច​គោលដៅ​នៅពេល​អនាគត​។​
​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម ពៅ ម៉ាលី អគ្គលេខាធិការ​គណៈកម្មាធិកា​រ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក មានប្រសាសន៍​បញ្ជាក់ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺជា​អង្គការ​ដ៍​មាន​សក្តានុពល ដែលមាន​លទ្ធភាព​ចូលរួម​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍ ទៅដល់​យុវជន ប្រជាពលរដ្ឋ រួមទាំង​សិស្សានុសិស្ស​-​និស្សិត នៅតាម​គ្រឹះ​ដ្ឋា​ន​សិក្សាអប់រំ​នានា​ផងដែរ​។5

សហភាព​សហព័ន្ធ​យុវជន កម្ពុជា និង​អង្គការ​មូលនិធិ​បង្ការ​បួស​អាស៊ី នឹង​បំពេញការងារ​រួមគ្នា ដើម្បី​បន្ត​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​រក្សា​សុវត្ថិភាព​ចរាចរណ៍​ដល់​អ្នករួមដំណើ​រ​តាម​ទោចក្រយានយន្ត​៕