​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​យុវជន​៤​នាក់​ដែល​វាយបំផ្លាញ​សម្ភារៈ​ក្នុង​បន្ទប់​ខារ៉ាអូខេ​Happy​ព្រោះតែ​ខឹង​នារី​បំរើការ​នៅក្នុង​ខារ៉ាអូខេ​

0

​ភ្នំពេញ ៖ យុវជន​៤​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​ទឹកថ្លា​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ធ្វើការ​ឃាត់ខ្លួន ខណៈពេលដែល​យុវជន​៤​នាក់​ខាងលើ​បានធ្វើ​សកម្មភាព​វាយបំផ្លាញ​សម្ភារៈ​ក្នុង​បន្ទប់​ខារ៉ាអូខេ​មួយ​យីហោ Happy ដោយសារតែ​ខឹង​និង​នារី​បំរើ​ការងារ​ក្នុង​ខារ៉ាអូខេ​នោះ​ចេះតែ​ចេញទៅ​អង្គុយ​ជាមួយ​ភ្ញៀវ​នៅ​បន្ទប់​ផ្សេង​កាលពី​វេលា​ម៉ោង​០២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២២​ខែ​មិនា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​៣៧១ ហៅ​ផ្លូវ​សឡា ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​ ​

យុវជន​ទាំង​៤​នាក់​ខាងលើ​ដែល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នោះ​ទី​១​ឈ្មោះ កែវ ចាន់​ធឿន អាយុ​៣១​ឆ្នាំ​មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ទី​២​ឈ្មោះ កែវ សុខ​ចាន់ អាយុ​២៤​ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី​២ ស្នាក់​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ទី​៣​ឈ្មោះ ស្រ៊ុ​ម សារី អាយុ​៣៤​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ទី​៤​ឈ្មោះ ដង សុជាតិ អាយុ​២៨​ឆ្នាំ​មុខរបរ​ជាងឈើ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​តាម​ការអោយ​ដឹង​ពីស​ម​ត្ថ​កិច្ច​ខណ្ឌ​សែន​សុខ​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ យុវជន​បង្កហេតុ​ខាង​ទាំង​៤​នាក់​បាននាំគ្នា​មក​ចូល​ច្រៀង​ខារ៉ាអូខេ​ហើយ​ផឹកស្រា​បៀ​រួច​បាន​ហៅ​នារី​៤​នាក់មក​អង្គុយ​កំដរ​ខ្លួន តាំងពី​ម៉ោង​៦​ល្ងាច​រហូតដល់​ម៉ោង​២​និង​០០​នាទី​រំលង​អា​ធ្រា​ត្រ ដោយ​ផឹកស្រា​បៀ​អស់​៣​កេស​កន្លះ ក្នុងនោះ​មាន​អង្គរ​ដប​ចំនួន​១​កេស​កន្លះ និង​ស្រា​បៀ​

ABC ចំនួន​២​កេស ដោយ​ម្នាក់ៗ​ស្រវឹងស្រា​ជោកជាំ ហើយក៏​កើតជា​កំហឹង​ខឹង​និង​នារី​ខារ៉ាអូខេ​ទាំង​៤​នាក់​នោះ ហើយក៏​បានធ្វើ​សកម្មភាព​បោក​ដប​ស្រា​បៀ​និង​វាយបំផ្លាញ​សំភារៈ​មួយចំនួន​នៅក្នុង​បន្ទប់​ខារ៉ាអូខេ​នោះ​បណ្ដាលអោយ​បែក​តុ​កញ្ចក់ និង​ឧបករណ៍​ចាក់​ចម្រៀង​ដួល​រប៉ាត់រប៉ាយ​ពេញ​ក្នុង​បន្ទប់​ខារ៉ាអូខេ ឃើញ​ដូច​នោះ​អ្នកគ្រប់គ្រង​ខារ៉ាអូខេ​បាន​ទូរស័ព្ទ​

ប្ដឹង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ចុះមក​អន្តរាគមន៍​និង​ធ្វើការ​ឃាត់ខ្លួន​បុរស​៤​នាក់​ខាងលើ​យកទៅ​សួរនាំ​នៅក្នុង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា​។​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច​បុរស​ស្រវឹងស្រា​ជោកជាំ​ទាំង​៤​នាក់​ខាងលើ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​វាយបំផ្លាញ​សម្ភារៈ​ក្នុង​បន្ទប់​ខារ៉ាអូខេ​ខាងលើ​នោះ​មែន ព្រោះតែ​ខឹង​និង​នារី​បំរើ​ការងារ​នៅក្នុង​ខារ៉ាអូខេ​នោះ​មិន​ព្រម​អង្គុយ​

កំដរ​គាត់ ហើយ​ចេះតែ​ចេញទៅ​អង្គុយ​ជាមួយ​ភ្ញៀវ​ដ៏​ទៃ​នៅ​បន្ទប់​ផ្សេង​។​ ​បច្ចុប្បន្ន​យុវជន​បង្កហេតុ​ខាងលើ​ត្រូវបាន​ប៉ូលិស​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅក្នុង​ប៉ុស្ដិ៍​រដ្ឋបាល​ទឹកថ្លា រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ 02 01