បម្ទាយមាជ័យ:ផ្ទះឈើប្រក់ស័ង្កសី ១ខ្នងត្រូវបានអគ្គីភ័យឆេះស្ទើរតែទាំងស្រុងកាលពីព្រឹកវេលាម៉ោង ៧និង ៣០នាទីនៅថ្ងៃទី១១ គម្ភះ ២០១៥។សមត្តកិច្ចប្រាប់ថា: អគ្គីភ័យកើតឡើងក្នុងភូមិតាអិុន២ឃុំស្រះរាំងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ករណីអគ្គីភ័យឆេះផ្ទះរបស់ឈ្មោះសួង ទី ប្រុស អាយុ៧៧ឆ្នាំ និងប្រពន្ធឈ្មោះហួតឡាំអាយុ៧៤ឆ្នាំ ផ្ទះមានទំហំ៩ម៉ែត្រ គុណ៨ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី,ជញ្ជាំងស័ង្កសីមួយចំហៀង និងស្លឹកមួយចំហៀង ។
សមត្តកិច្ចប្រាប់ទៀតថា:ទំហំនៃការខាតអគ្គីឆេះខូចខាតប្រមាណ៧០ភាគរយ និងខូចខាតទ្រព្យសម្បត្តិរួមមាន: មូ៉តូហុងដាទ្រីមផលិតឆ្នាំ2007មួយគ្រឿង,ប្រាក់ថៃ១២មឺុនបាត,ខ្សែកមាស៦ជី,ខ្សែដៃមាស៥ជី,ចិញ្ជៀនមាស៥ជី,ខ្សែកផ្លាកទីន៣ជី,ក្រវិលមាស២ជី,ទូរទស្សន៍1គ១រឿង,ទូដាក់ខោអាវ១,គ្រែ១ និងសម្ភារះប្រើប្រាស់ក្នុងផ្ទះត្រូវឆេះទាំងស្រុង។
មូលហេតុបណ្ដាលមកពីដាំបាយហូបពេលព្រឹក ហើយទៅវត្ត ពន្លត់ភ្លើងចង្ក្រានរលត់មិនអស់៕



































