​រដ្ឋបាលខេត្ត​ស្វាយរៀង​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៥

0

​ឯកឧត្តម គឹម ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ជៀង អំ អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៥ របស់​រដ្ឋបាល​ខេត្តស្វាយរៀង ដែលមាន​រយៈពេល​មួយថ្ងៃ ដែល​បាន​ប្រព្រឹត្តទៅ នា​សាលប្រជុំ​សណ្ឋាគារ ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម ពី​សំណាក់ ឯកឧត្តម លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត /​ក្រុង​/​ស្រុក កងកម្លាំងប្រដាប់អាវុធ ទាំងបី​ប្រភេទ រួម​នឹង​មន្ត្រី ដែលមាន​ការពាក់ព័ន្ធ​នានា នៅ​ទូទាំង​ខេត្ត ប្រមាណ​ជាង​៥០០​នាក់ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ ។​2
​ឯកឧត្តម គឹម ធា ប្រធាន​ក្រុមប្រឹក្សា ខេត្តស្វាយរៀង បាន​អាន​នូវ​សុន្ទរកថា បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៤ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៥ របស់​រដ្ឋបាល​ខេត្តស្វាយរៀង ដោយ​អនុវត្តតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ ប្រកបដោយ​គតិបណ្ឌិត ដែល​បាន​កែទម្រង់ ស៊ីជម្រៅ និង​ទូលាយ​លើ​វិស័យ​សំខាន់ៗ ដើម្បី​ធានា​អភិបាលកិច្ច​ល្អ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម4

ប្រកបដោយ​ចីរភាព ពិសេស​ការកែទម្រង់រ​ដ្ឋ​បាល​សាធារណៈ ការកែទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការកែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ការពង្រឹង​សមត្ថភាព​មន្ត្រីរាជការ ធ្វើ​ឲ្យ​មន្ត្រីរាជការ មាន​ភាពស្វាហាប់​ក្នុង​ការងារ ប្រកាន់ខ្ជាប់​នូវ​ឥរិយាបថ​វប្បធម៌ សេវាសាធារណៈ ឆន្ទៈ​ម្ចាស់ការ ភក្ដីភាព និង​មនសិការ​វិជ្ជាជីវៈ ខិតខំ​បំពេញការងារ ពិសេស​ការផ្តល់​3

សេវាសាធារណៈ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព សំដៅ​ពង្រឹង ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ និង​ប្រកបដោយ​ចីរភាព ។ តាមរយៈ​គណៈបញ្ជាការ​ឯកភាព​គ្រប់​ថ្នាក់ អាជ្ញាធរ​រដ្ឋបាល​ដែនដី បាន​យកចិត្តទុកដាក់​បន្ត​ជំរុញ​ចលនា នៃ​ការអនុវត្ត​គោលនយោបាយ ភូមិ​/​ឃុំ មាន​សុវត្ថិភាព ឲ្យ​មាន​និរន្តរភាព និង​សកម្ម​នៅ​គ្រប់​មូលដ្ឋាន សំដៅ​ធានា​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ នៅ​គ្រប់​មូលដ្ឋាន 1

និង​ស្ថិរភាព​នយោបាយ​ល្អប្រសើរ ធ្វើ​ឲ្យ​ប្រពល​រដ្ឋ​រស់នៅ​ប្រកបដោយ​សុភមង្គល ទាំង​ក្នុង​គ្រួសារ ទាំង​ក្នុង​សហគមន៍ ក៏ដូចជា​ក្នុង​ខេត្តស្វាយរៀង​ទាំងមូល ជាពិសេស​បានធ្វើ​ឲ្យ​ដំណើរការ​នៃ​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក អាណត្តិ​ទី​២ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ត្រឹមត្រូវ គ្មាន​អំពើហិង្សា ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ៕