​ជំនួប​ពិភាក្សា​ជាមួយ​ប្រតិភូ​ខេត្ត យូ​ណាន់​

0

​សៀមរាប គណៈប្រតិភូ​ខេត្ត​យូ​ណាន់ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ដឹកនាំ​ដោយ លោក​ចៅ ជីន ប្រធាន​នាយក ដ្ឋា​ន​ឃោសនាការ​នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត​និង ជា​គណៈអចិន្ត្រៃយ៍​ខេត្ត​យូ​ណាន់ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង សហការី បាន​ចូលជួប​សម្តែង​ការគួរសម និង ពិភាក្សា​ការងារ​មួយចំនួន ជាមួយ​លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ អភិបាលខេត្ត​សៀមរាប ព្រមទាំង​អស់លោក លោកស្រី​ជា​ថ្នាក់​នាំ​មន្ទីរ​មានការ​ពាក់ព័ន្ធ និង អាជ្ញាធរ​ក្រុង នៅ​សណ្ឋាគារ បុរី​អង្គរ ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី ១១ ខែ កុ​ម្ភះ ឆ្នាំ​២០១៥​នេះ ។DSC_8081
​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក ឃឹម ប៊ុន​សុង​បាន​បញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច របស់​គណៈប្រតិភូ​ខេត្ត យូ​ណាន់ នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប​នាពេលនេះ គឺជា​បង្ហាញ​នៃ​ការ​រឹតចំណង​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា និង ចិន ក្នុង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត ក្នុងទិសដៅ​ឈានទៅរក​ការអភិវឌ្ឍន៍​ជា​ដៃគូរ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ ។ ម្យ៉ាងទៀត​ថ្ងៃនេះ​ក៏​ជា​ព្រឹត្តិការណ៍​ដ៏​ប្រពៃ រវាង​ខេត្តសៀមរាប និង ខេត្ត​យូ​ណាន់ បន្ទាប់ពី​ខេត្ត​របស់​យើង​ទាំងពីរ បានចាប់ផ្តើម​កិច្ចព្រមព្រៀង​រវាង​គ្នា ស្តីពី​ការបង្កើត​ចំណងមិត្តភាព​-​មិត្តភាព​ថ្នាក់​ខេត្ត ដែលជា​កាលានុវត្តភាព ក្នុងការ​ពង្រឹង​នូវ​ចំណង​សាមគ្គីភាព និង ពង្រីក​ទំនាក់ទំនង​កិច្ច​សហ​ប្រ​ត្តិ​ការ​រវាង​ខេត្ត​និង​ខេត្ត និង ប្រជាជន​យើង​ទាំងពីរ​សៀមរាប​-​យូ​ណាន់​ផងដែរ ។

លោក​បាន​បន្តទៀតថា ជានិច្ច​ជា​កាល​កម្ពុជា​ធ្វើការ​គាំទ្រ​គោលនយោបាយ​ចិន​តែមួយ និង កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​រួមគ្នា ព្រមទាំង​ជម្រុញ​ឲ្យ​កាន់តែ​រឹងមាំ​ក្នុងនាម​ជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មិនអាច​ខ្វះ​បាន នៃ​នយោបាយ​ចិន​-​កម្ពុជា​ក្នុង​តំបន់​ឱ្យបាន​កាន់តែ​ខ្លាំងក្លា និង​មាន​សក្តានុពល​ទ្វេ​ឡើង ។ លោក​ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង អំពី​លទ្ធផល​ជាក់ស្តែង សម្រាប់​ខេត្តសៀមរាប​កន្លងមក រដ្ឋាភិបាល និង​ប្រជាជន​ចិន បានផ្តល់​ជំនួយ​ឧបត្ថម្ភ ក៏ដូចជា​ធ្វើ​ធុរកិច្ច​ក្នុងការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​រូបវ័ន្ត នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការអភិរក្ស​ជួសជុល​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ លើកកម្ពស់​តម្លៃ​វប្បធម៌​ជាតិ ជម្រុញ និង លើកកម្ពស់​សេវាកម្ម​ទេសចរណ៍​នានា ។ លោក​ក៏មាន​សង្ឃឹម​ជឿជាក់ ពី​ការភ្ជាប់​ទំនាក់ទំនង រវាង​DSC_8076

ខេត្តសៀមរាប និង​ខេត្ត​យូ​ណាន់ គឺជា​គំនិត​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងពីរ ដែលមាន​មនសិការ​ខ្ពស់ ក្នុងការ​រួមចំណែក​ព​ង្រឹ​ង​-​ពង្រីក​ទំនាក់ទំនង​នៃ ប្រជាជាតិ​យើង​ទាំងពីរ​ដែលមាន​តាំងពី​យូរលង់​បន្ត​រហូតដល់​បច្ចុប្បន្ន និង​ទៅ​អនាគត សំដៅ​លើកកម្ពស់​ការអភិវឌ្ឍ និង​វិបុលភាព ដោយ​អនុលោម​តាម​គោលការណ៍​ស្មើភាព និង​ផលប្រយោជន៍​ទៅវិញទៅមក ដោយ​ផ្តោតលើ វិស័យ​សំខាន់ៗ ជាអាទិ៍​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម​ទេស​ចរណ៍​វប្បធម៌​កសិកម្ម​អប់រំ អភិវឌ្ឍ​ជនបទ វិស័យ​សុខាភិបាល និង​វិស័យ​មួយចំនួនទៀត​។ ឯកឧត្តម​សូម​ឲ្យ​វប្បធម៌ នៃ​ការចែករំលែក និង​ការជួយ​គ្នា ដ៏​ល្អ​ប្រពៃ​នេះ ធ្វើ​ឲ្យ ទំនាក់ទំនង​ឱ្យ​ចំណងមិត្តភាព សាមគ្គីភាព រវាង​ខេត្ត​យើង​ទាំងពីរ​នេះ ឈាន​ឆ្ពោះទៅរក​វឌ្ឍនភាព​ថ្មីៗ ថែមទៀត ព្រមទាំង​សូម​ឲ្យ​គណៈប្រតិភូ ជួយ​ជម្រុញ​ដល់​អ្នកវិនិយោគ​ចិន ចូល មក​ធ្វើ​វិនិយោគ​នៅ​ខេត្តសៀមរាប ហើយ​អាជ្ញាធរខេត្ត​ក៏​គាំទ្រ​នូវ​រាល់​គម្រោង​វិនិយោគ​នោះ​ផងដែរ ។
​មានប្រសាសន៍​នោះ​លោក ចៅ ជីន ក៏បាន​បញ្ជាក់​ពី​គឺមាន​គោលបំណង​សហប្រតិបត្តិការ ក្នុងការ​រៀបចំ​បញ្ចេញ​ស្នាដៃ​តាមរយៈ​ការសម្តែង​សិល្បៈ​រួមគ្នា ក្នុងទិសដៅ​បង្កើត​ឲ្យ​មាន​ភាព​កាន់តែ ស្និទ្ធស្នាល និង​ទំនាក់ទំនង​នៃ​ដួងព្រលឹង​របស់​ជាតិ និង ជា​ស្មារតី​បង្កើត​នូវ​មនោសញ្ចេតនា​ការគោរព ស្រឡាញ់​រាប់អាន​គ្នា​យ៉ាង​ជ្រាលជ្រៅ​ដែល​ផ្តើមចេញ​ជា​មូលដ្ឋាន ក្នុងការ​ទំនាក់ទំនង​ជា​មិត្តភាព​ប្រកបដោយ ភាពរឹងមាំ ស្ថេរភាព និង ជា​ចលករ​ឈានទៅដល់​កម្រិត​កំពូល​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​ទាំងពីរ ។

ឯកឧត្តម​បាន​បញ្ជាក់ថា តាមរយៈ​រាត្រី​ស្រមោល​ស​នេះ នៃ​កិច្ចប្រតិបត្តិការ​មនុស្ស​ធម៌ យើង​បាន​ប្រមូល​ថវិកា​មនុស្សធម៌ ផ្តល់ជូន​ដល់​កាកបាទក្រហមកម្ពុជា​ផងដែរ ។ ម្យ៉ាងទៀត តាមរយៈ​នេះដែរ បានធ្វើ​ឲ្យ​ចំណងមិត្តភាព​កម្ពុជា ចិន មានការ​រីកចម្រើន លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ នៃ​ប្រទេស​ទាំងពីរ ។ ក្នុង​លោក ចៅ ជីន ក៏​លើកឡើង ពី​កិច្ចទំនាក់ទំនង​ប្រតិបត្តិការ​រវាង​ខេត្តសៀមរាប . យូ​ណាន់ បាន​ដំណើរការ​ទៅបាន​ល្អ ក្នុងការ​សិក្សា​ស្វែងយល់​ពីគ្នា លើ​វិស័យ​ពាណិជ្ជកម្ម កសិកម្ម វប្បធម៌ អប់រំ និង សុខា​ភិ បាល​។

ឯកឧត្តម​នឹង​យកចិត្តទុកដាក់​លើក​ការ​ជ​ម្រុ​វ​ដល់​អ្នកវិនិយោគ​លើ​វិស័យ​កសិកម្ម ចូលមក​កាន់​ខេត្តសៀមរាប ក្នុងនោះ​ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្តសៀមរាប ក្នុង​ការគាំទ្រ​អ្នកវិនិយោគ​ចិន​នៅ​ខេត្តសៀមរាប សំខាន់​លើ​វិស័យ​វប្បធម៌ តាមរយៈ​ស្នាមញញឹម​អង្គរ ដែល​បាន​ដំណើការ​ទៅបាន​ល្អ ។ ម្យ៉ាងទៀត​ទៅ​ថ្ងៃ​ខាងមុខ នឹងធ្វើ​ឲ្យ​រវាង​ខេត្តសៀមរាប និង ខេត្ត​យូ​ណាន នឹង​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច អាស៊ាន​ទៀតផង តាមរយៈ​ការតាំង ពិ​ពណ៌​ពាណិជ្ជកម្ម​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក ដែល​នឹងធ្វើ​ឲ្យ​ចំណង​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ទាំងពីរ​កាន់តែ​ល្អ​ទ្វេរ​ឡើង ទៀតផង ។ ក្នុងនោះដែរ​គណៈប្រតិភូ ក៏បាន​ធ្វើការ​អញ្ជើញ​គ​ណៈ​អភិបាលខេត្ត​សៀមរាប ចូលរួម​ការតាំង​ពិ​ព័ណ៌ នៅ​ខេត្ត​យូ​ណាន់ នៃ​សា​ថា​រណ​រដ្ឋ​ប្រជាមានិត​ចិន នា​ខែ មិថុនា ឆ្នាំ​២០១៥​ខាងមុខនេះ​ផងដែរ ៕