ចក្រភព​អង់គ្លេស​នឹងមិន​គាំទ្រ ចំពោះ​ការបញ្ជូន​គ្រឿង​សភា​វុ​ធ​អោយទៅ​កាន់ ប្រទេស​អ៊ុយ​ក្រែ​

0

ចក្រភព​អង់គ្លេស​នឹងមិន​គាំទ្រ ចំពោះ​ការបញ្ជូន​គ្រឿង​សភា​វុ​ធ​អោយទៅ​កាន់ ប្រទេស​អ៊ុយ​ក្រែ​ន​​រដ្ឋលេខាធិការ​ក្រសួងការបរទេស​ចក្រ​ភព​អង់គ្លេស លោក Philip Hammond បាន​ថ្លែងថា ខ្លួន​នឹងមិន​គាំទ្រ​ចំពោះ​គម្រោង​បញ្ជូន​គ្រឿង​សភា​វុ​ធ​អោយទៅ​កាន់ រដ្ឋាភិបាល​ក្រុង​គៀវ ដើម្បី​2

ជួយ​ដល់​កងកម្លាំង​អ៊ុយ​ក្រេ​ន​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម បះបោរ​ទាមទារ​ផ្តាច់ខ្លួន​គាំទ្រ​រ៉ុ​ស្ស៊ី​នោះទេ ព្រោះថា​ទង្វើ​នេះ ដូច​ជាការ​បញ្ឆេះ ភ្លើងសង្គ្រាម​នៅ​តំបន់​អឺរ៉ុប ។​
​ការលើកឡើង​របស់រ​ដ្ឋ​លេខាធិការ ក្រសួងការបរទេស​ច​ក្រ​ភព​អង់គ្លេស​រូបនេះ បានធ្វើ​ឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រុង​ឡុង បានទទួល​ព័ត៌មាន​នាពេល​ថ្មីៗ នេះ​ថា សហរដ្ឋអាមេរិក​កំពុងធ្វើការ​ពិចារណា​ល​ទ្ធ​ភាព​ដែល​អាចធ្វើ​ទៅបាន ចំពោះ​គម្រោង​បញ្ជូន​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ធន​ធ្ងន់​ទៅឱ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ខណៈ ដែល​ប្រទេស​បារាំង និង អាល្លឺម៉ង់​ក៏បាន​គាំទ្រ​ដល់​ចំណាត់ការ​មួយ​នេះ​ផងដែរ ។​

3
​លោក Philip Hammond បានបញ្ជាក់​បន្ថែមថា បើទោះបី​ចក្រភព​អង់គ្លេស​នឹងមិន ចូលរួម​ដោះស្រាយ​ដោយផ្ទាល់​ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ក៏ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ឡុង នឹងមិន​អនុញ្ញាតអោយ​រដ្ឋាភិបាល​ក្រុង​គៀវ​ដួលរលំ នោះដែរ ៕

4