​ជនសង្ស័យ​០២​នាក់ ឆក់​ទូរ​សព្ទ័​ពី​នារី​ម្នាក់​មិនបាន​សម្រេច ចាប់ខ្លួនបាន​០១​នាក់

0

​ភ្នំពេញ ៖ យុវជន​០២​នាក់ ជិះ​ម៉ូតូ​សង់​ប៊ិច មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ BR-6843 ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដៃ ម៉ាក សាំ​សុង ពី​នារី​ម្នាក់ ជិះ​ម៉ូតូ អ៊ែ​ប្លែក ពណ៌​ក្រហម​លាយ ស​ពាក់​ស្លាក​លេខ​1R- 4060 មិនបាន សម្រេច​ដោយ​នាង ស្រែក​ឱ្យ ប្រជាពលរដ្ឋ តាម​សង ផ្លូវ​ជួយ​។​ ​

ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី យប់​ថ្ងៃទី​២៣ មីនា ២០១៤ នៅ​ចំណុច​គល់ស្ពាន​អាកាស​៧​មករា​ខាងកើត​ស្ពាន ។​នៅ​មុនពេល​កើតហេតុ គេ​ឃើញ ជនសង្ស័យ​ជិះ ម៉ូតូ​តាម បណ្តោយ​ផ្លូវ សហ​ពន្ធ​រុស្សី ពី​កើ​តទៅ​លិច ស្រប​

ទិស​គ្នា ជាមួយ​នារី​រងគ្រោះ ពេលនោះ​ជនសង្ស័យ ក៏​ធ្វើ​សកម្មភាព ឆក់​ទូរ​សព្ទ័​ពី​នារី​រងគ្រោះ ប៉ុន្តែ​មិនបាន​សម្រេច​ដោយ​នារី​រងគ្រោះ ស្រែក​ឱ្យគេ​ជួយ ហើយ​ប្រជាពលរដ្ឋ​នាំគ្នា ដេញតាម ចាប់បាន​០១​នាក់​និង​០១​នាក់​ទៀត​រត់គេច ខ្លួន​។​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន នាំ​ជនសង្ស័យ និង​នារី​ម្ចាស់​ទូរ​សព្ទ័ ទៅ​សួរ​នាំនៅ​ប៉ុ​ស្ត៍​ទឹកល្អក់​ទី​០១​។​ ​02 01