ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងរៀបចំការបោះឆ្នោត ប្រឆាំងនឹងក្រុមបង្កភេវរកម្មក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហៅកាត់ UNSC ត្រូវបានគេរំពឹងថា នឹងធ្វើការអនុម័តលើដំណោះស្រាយថ្មីមួយ ក្នុងគោលបំណងបញ្ឈប់ការផ្តល់មូល និធិទៅអោយពួក
សកម្មប្រយុទ្ធរដ្ឋឥស្លាម ។ចំណាត់ការរបស់អង្គការ UNSC ខាងលើនេះ គ្រោងនឹងធ្វើឡើងស្របពេលដែល ពួកជ្រុលនិយមរដ្ឋឥស្លាម និង ក្រុមឧទ្ទាមដទៃទៀតកំពុងពឹងផ្អែកលើលំហូរចូល ទឹកប្រាក់ចំណូលពីពាណិជ្ជកម្មវត្ថុបុរាណខុសច្បាប់ និង វិស័យប្រេងដែលស្ថិត ក្នុងតំបន់ពួកគេកាន់កាប់ ។ដោយមើលឃើញដូច្នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិចូលរួមសហការគ្នា ដើម្បីទប់ស្កាត់ និងកាត់បន្ថយពាណិជ្ជ កម្មប្រេងដែលជាប្រភពប្រាក់ចំណូលដ៏សំខាន់របស់ក្រុមបង្កភេវរកម្ម ជាពិសេស អង្គការ UNSC ក៏បានជម្រុញអោយបណ្តាប្រទេសទាំងអស់ច្រានចោលការបង់ លុយ ដើម្បីជាថ្នូលនឹងការដោះដូរចំណាប់ខ្មាំង ដែលត្រូវបានចាប់ខ្លួនដោយពួក ភេវរករ ៕