ខេត្តព្រះសីហនុ
កាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៥ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០១៤ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៥ របស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៌ឯក យឿន
សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាពទី៣ ឯកឧត្តម សំ សំអាត អភិបាលរងខេត្តព្រះសីហនុ ។ ឯកឧត្តម ឧត្តមសេនីយ៌ឯក យឿន សុខន បានមានប្រសាសន៌កើតសរសើរចំពោះស្មារដៃដែលអង្គភាពបានបំពេញការងារកន្លងមកទទួលបានលទ្ធផលល្អ ក្នុងការអនុវត្តគោលនយោបាយកម្មវិធីឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឪ្យយើងទទួលបាននូវជ័យជំនះយ៉ាងធំធេងនៅទូទាំងប្រទេសប្រកបដោយសុខសន្តិភាព ឯកភាពជាតិ និងការចូលរួមអភិវឌ្ឍនប្រទេសជាតិមានការរីកចំរើនឥតឈប់ឈរ ចាប់ពីទីប្រជុំជន រហូតដល់ជនបទ ។ឯកឧត្តម យឿន សុខុន បានបន្តថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ និងគោលដៅ៤ចំណុច គឺ ទឹក ភ្លើង ផ្លូវ និងធនធានមនុស្សប្រកបដោយគុណភាព ដែលមិនអាចខ្វះបានដោយមានការចូលរួមពីសំណាក់នាយ នាយរង និងពលទាហាន និងវិស័យឯកជនដែលបានចូលរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍយ៉ាងខ្លាំងខ្លារនៅលើគ្រប់វស័យទូទាំងប្រទេស ។ ម្យ៉ាងវិញទៀតទិសដៅឆ្នាំ២០១៥ ត្រូវចូលរួមក្នុងភូមិ ឃុំមានសុវត្ថិភាព ពិសេសការពារនៅតាមខ្សែបន្ទាត់ព្រំដែនខេត្តកោះកុង ត្រៀមរៀបចំការពារក្នុងភូមិសាស្ត្រឪ្យមានសន្តិសុខ ធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋកាន់តែល្អបន្ថែមទៀត ។លោក សំ សំអាត អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៌បានផ្តាំផ្ញើសាកសួរសុខទុកដល់នាយ នាយរង និងពលទាហានដែលបាននឹងកំពុងបំពេញការងារ តាមតួនាទី ភារកិច្ចបានល្អ រួមចំណែកការពារជាតិមាតុភូមិ បន្តខិតខំពង្រឹង
ការងារនៅក្នុងអង្គភាព បន្តកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ពន្ធ័សាមគ្គីភាពក្នុងអង្គភាព ប្រសិនបើក្នុងអង្គភាពបែកបាក់ អង្គភាពមិនមានការរីកចំរើន ។ បន្តចូលរួមការដាំដុះបន្លែរួមផ្សំ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដើម្បីបង្កើនជីវភាពក្នុងអង្គភាព ម្យ៉ាងទៀតត្រូវគ្រប់គ្រងកម្លាំងឪ្យមានវិន័យថ្លៃថ្នូរ និងត្រូវបើកវគ្គហ្វឹកហ្វឺនជាប្រចាំដើម្បីបង្កើននូវក្បួនប្រយុទ្ធ ការគ្រប់គ្រងអាវុធ និងត្រៀមលក្ខណប្រយុទ្ធគ្រប់កាលទេសះ ក្រៅពីការហ្វឹកហ្វឺនជំនាញ ត្រូវចូលរួមសិក្សានូវមុខជំនាញបច្ចេកទេសជាមូលដ្ឋានបន្ថែមទៀត ។បន្ទាប់មកក៌បានប្រគល់មុខតំណែង ដល់នាយទាហានចំនួន០៦នាក់ បំពាក់ឋានន្តរសក្តិដល់នាយ នាយរង ចំនួន០៩នាក់ និងបំពាក់គ្រឿងឥស្សរិយសចំនួន០៣នាក់ ប្រគល់បណ្ណ័សរសើរនិងលិខិតសរសើរដល់អង្គភាពនិងនាយ នាយរង និងពលទាហានជាច្រើននាក់ផងដែរ ៕