សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ឃុំ​ក្រុង​តេះ នៅតែ​បន្ត​យ៉ាងសកម្ម គ្មាន​ពេល​ស្រាក​ស្រា​ន​

0

​មណ្ឌលគិរី​៖ ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ឃុំ​ក្រុង​តេះ នៅតែ​បន្ត​យ៉ាងសកម្ម គ្មាន​ពេល​ស្រាក​ស្រា​ន​ជា​រៀងរាល់ថ្ងៃ​ ​។​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ពេ​ជ្រា​ដា​សហ​ការណ៍​នឹង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះ​ទប់ស្កាត់​លំហូរ​បទល្មើស​ព្រៃឈើ​ចាប់បាន​រថយន្ត​ដឹកឈើ​ខុសច្បាប់​១​គ្រឿង​កាល​វេលា​ម៉ោង​១​និង​០០​នាទី​យ​ប​ថ្ងៃទី​២៣ ​មិនា​ ២០១៤ ​ស្ថិតក្នុង​ភូមិ​ប៊ូ​ស្រា​ឃុំ​ប៊ូ​ស្រា​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។​ ​

លោក ព្រហ្ម សា​វ៉េ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ពេ​ជ្រា​ដា​បានអោយដឹងថា​ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ត្រី​សាក់​សា​រ៉ាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​នាពេល​កន្លងមក​កម្លាំង​អាវុធហត្ថ​ស្រុក​ពេ​ជ្រា​ដា​សហការ​

ជាមួយ​ជំនាញ​រដ្ឋា​បាល​ព្រៃឈើ​បង្ក្រាបបាន​ជាច្រើន​ករណី​ផងដែរ​ជាក់ស្ដែង​កាលពី​ខែ​មុន​កម្លាំង​យើង​ចាប់បាន​រថយន្ត​ឡុ​ច​ស៊ី​ស​ដឹកឈើ​ខុសច្បាប់​៤​គ្រឿង​ប្រគល់អោយ​ជំនាញ​រដ្ឋា​បាល​ព្រៃឈើ​ហើយ​នៅ​ថ្ងៃ​២២​មិនា​នេះ​កម្លាំង​សមត្ថកិច្ច​យើង​ចាប់បាន​រថយន្ត​កា​ម៉ា​រី​ស្វិត​ដឹកឈើ​១​គ្រឿង​ទៀត​ដឹកឈើ​ប្រភេទ​នាងនួន​២១​ដុំ​ប្រគល់អោយ​ជំនាញ​រដ្ឋា​បាល​ព្រៃឈើ​ចាត់ការ​បន្ត​៕20140323_005749