ប្រជាពលរដ្ឋ​ឃុំ​ស្វាយ​រលំ​តវ៉ា​គ្រួសារ​មួយ​ធ្វើ​របង​រំលោភ​លើផ្លូវ​សាធារណៈ​ ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រស់នៅក្នុង​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ក្នុងស្រុក​ស្អាង

0

​ ខេត្តកណ្តាល​បាននាំគ្នា​វ៉ា ស្នើ​ឲ្យ​អាជ្ញាធរ​អន្តរា​គម​ន៏​ទៅនឹង​គ្រួសារ​គ្រូបង្រៀន​ម្នាក់ ដែល​ធ្វើ​របង​រំលោភ​លើ​ផ្លូវលំ​សាធារណៈ​។​​តំណាង​ប្រជាពលរដ្ឋ​ឈ្មោះ អ៊ុំ អាំ​ម៉ា​រ៉ា បាន​ឲ្យ​ដឹងថា​ផ្លូវលំ​សាធារណៈ​ក្នុងភូមិ​មួយ​ខ្សែរ ដែលមាន​ទទឹង​ប្រវែង​៥​ម៉ែត្រ ដែល​ពួកគាត់​ធ្វើដំណើរ​ឆ្លងកាត់ ទៅ​ភូមិ​ឃុំ​ផ្សេងៗ​តាំងពី សង្គមចាស់​មក​នោះ ត្រូវបាន​គ្រួសារ​អ្នកភូមិ​ម្នាក់​ឈ្មោះ ដាំ ភី ធ្វើ​របង​រំលោភ​យក​កាលពី​ឆ្នាំមុន ដែល​ធ្វើ​ឲ្យ​ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ​។q2
​លោ​កថា​កន្លងមក​ផ្លូវ​នេះ​មាន​ទទឹង​ប្រវែង​៥​ម៉ែត្រ និង​សម្រាប់​ធ្វើដំណើរ​ចូល​ចូល បន្តទៅ​ឃុំ​ផ្សេង ដែលមាន​អាច​ឲ្យ​រថយន្ត​ធំៗ​និង​រទេះគោ​ដឹកស្រូវ ធ្វើដំណើរ​បាន​ដោយ​ងាយ ប៉ុន្តែ​ទើបតែ​ពេល​ថ្មីៗ​នេះ​ស្រាប់តែ​គ្រួសារ​ខាងលើនេះ ធ្វើ​របងលួស​រំលោភ​លើផ្លូវ​ឲ្យ​នៅ​រួម​តូច​មិន​ដល់​ប្រវែង​២​ម៉ែត្រ​ផង ធ្វើ​ឲ្យ​ពួកគាត់​នៅ​ភូមិ​ខាងក្រោយ ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ សូម្បីតែ​ម៉ូតូ​ជៀស​គ្នា​ក៏​មិន​រួច ហើយ​អ្វីដែល​ជាការ​ព្រួយ​បារ​ម្ម​ណ៏​នោះ បើសិន​ជាមាន​គ្រោះ​អគ្គិភ័យ​កើតឡើង ឡានទឹក​មិនអាច​ចូល​ទៅដល់​នោះទេ ដែល​ករណីនេះ ពួកគាត់​បានស្នើ​ទៅដល់​អាជ្ញាធរ​ពាក់​ព័​ន្ឋ ត្រូវមាន​វិធានការ​ឲ្យ​ម្ចាស់ផ្ទះ​រុះរើ​របង​នេះ​ចេញពី​ផ្លូវ​វិញ​។q4
​ពាក់​ព័​ន្ឋ​ករណី​ចោទប្រកាន​ខាងលើ លោក ដាំ ភី ជា​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា គ្រួសារ​លោក​មិនបាន​ធ្វើ​របង​រំលោភ​លើផ្លូវ​នោះទេ តាមពិតទៅ​គាត់​ធ្វើ​ទៅតាម ប័ណ្ណ​កម្ម​សិទ្ឋិ ដី​ដែល​ចេញ​ដោយ​មន្ត្រី​សុរិយោដី​ស្រុក​តែប៉ុណ្ណោះ ហើយ​លើសពីនេះ​ទៀត គាត់​បាន​កាត់​ដី​គ្រួសារ​សម្បទាន​ធ្វើជា​ផ្លូវលំ​នេះ​ផង បើ​ពុំ​សម្បទាន​នោះទេ ប្រជាជន​នៅ​ភូមិ​ខាងក្រោយ​ពិតជា​មិនមាន​អាចធ្វើ​ដំណើរ​លើផ្លូវ​នេះ​បានទេ​។​q3
​លោក ឃឹម ច័​ន្ឋ​គិរី អភិបាលស្រុក​ស្អាង កន្លងមក​ក៏​ធ្លាប់បាន​ចុះ​ពិនិត្យ​ករណី​ធ្វើ​របង​រំលោភ​ផ្លូវ​សាធារណៈ​នេះដែរ ហើយ​បញ្ជាក់ថា​ពិតជា​បាន​រំលោភ​លើផ្លូវ​មែន​។ ជាមួយគ្នានេះ​លោក​បញ្ជាក់ថា នឹង​ឲ្យ​ម្ចាស់ផ្ទះ​រង​ការ​ចោទ​ពី​ពលរដ្ឋ​នោះ រុះរើ​របង​ដោយ​ខ្លួនឯង ពុំ​ធ្វើតាម​នោះទេ​លោក​នឹងមាន​វិធានការ​រដ្ឋបាល ដឹកនាំ​កម្លាំង​ចុះ​រុះរើ​របង​នោះ​តែម្តង ប៉ុន្តែ​ការសន្យា​ធ្វើឡើង​ច្រើន​ខែ​ហើយ មកទល់ពេលនេះ​គេ​មិនទាន់​ឃើញ​ករណី​រុះរើ​របង​ណាមួយ​នោះទេ​៕