អតីតអនុប្រធានបេសកកម្ម របស់កូរ៉េខាងជើង ប្រចាំអង្គការសហប្រជាជាតិ លោក ហានសុង រ៉ូល ត្រូវបាន តែងតាំងជាប្រធានថ្មី នៃមន្ទីរកិច្ចការអាមេរិកខាងជើង តំណាងឲ្យក្រសួងការបរទេសរបស់ខ្លួន ។ នេះបើយោងតាមទី ភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានឱ្យដឹង នៅព្រឹកថ្ងៃពុធ នេះ តាមរយៈប្រភពការទូត ។
ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ឲ្យដឹងថា លោក ហានសុង អតីត អនុប្រធានបេសកកម្ម ប្រចាំអង្គការសហប្រជាជាតិ ចាប់ពីឆ្នាំ២០០៩ ដល់២០១៣ នឹងជំនួសតំណែង លោក រី គុន ។ ការតែងតាំងនេះ ត្រូវបានធ្វើឡើងខណៈដែលលោក រី គុន ត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតថ្មី របស់កូរ៉េខាងជើង ប្រចាំប្រទេសប៉ូឡូញ ។
យោងតាមសារព័ត៌មាន យុនហាប់ បានបន្ថែមទៀតថា ដោយផ្អែកលើបទពិសោធន៍ របស់លោកប្រចាំ សហរដ្ឋអាមេ រិក វាជាការសមស្របមួយ ក្នុងការតែងតាំងរូបលោក ជាប្រធានមន្ទីរ សម្រាប់កិច្ចការងារអាមេរិក ដើម្បីធ្វើការសម្រប សម្រួលការងារនាពេលអនាគត ៕