មណ្ឌលគិរីៈបទល្មើសដឹកជញ្ជួនឈើគ្រប់ប្រភេទឆ្លងដែន ចូលប្រទេសវៀតណាមគគ្រឹក គគ្រេងយ៉ាងអនាធិបតេយ្យ ដោយខុសច្បាប់នៅតាមបន្ទាត់ព្រំដែន តាមច្រករបៀងការពារ ព្រំដែនអូរតាំកនច្រកទ្វាភាគីណាំលៀ ហៅប៉ុស្គិ៍៧ស្ថិតក្នុងឃុំប៊ូស្រាស្រុកពេជ្រាដាខេត្តមណ្ឌលគិរី កើតមានច្រើនបែបនេះមន្ត្រីនៅតាមព្រំដែនព្រមទាំងអ្នកគ្រប់គ្រងនៅតាមច្រករបៀងការពារព្រំដែនទាំងនោះដោះស្រាយយ៉ាងណាជាមួយថ្នាក់លើ ?។
ប្រជាពលរដ្ឋរស់នៅមូលដ្ឋាននេះ អោយដឹងថាជារៀងរាល់ថ្ងៃយប់ពួកគាត់តែងឃើញមានរថយន្តជាច្រើនគ្រឿងដឹកឈើខុសច្បាប់តាមរយះ រថយន្តឡង់គ្រិះស័រ ឡុចស៊ីស ចេញពីចំណុចភូមិក្រុងតេះឆ្លងកាត់ភូមិពូលូងដោយមានការមើលផ្លូវពីរសម្ថកិច្ចប៉ុស្គិរដ្ឋាបាល ក្រុងតេះនិងប៉ុស្គិ៍ស្រែអំពូងព្រោះនាយប៉ុស្គិ៍ទាំង២ខាងលើបានពង្រាយកូនចៅតាមផ្លូវដេកចាំដកតុងត្រង់ចំណុច(ព្រៃខ្មោច)។
ការដឹកជញ្ជួនជារៀងរាល់ថ្ងៃនេះឈើដែលពួកគេដឹកជញ្ជួនមានសុទ្ធតែប្រភេទឈើប្រណីតនាងនួនបេងធ្នង។ល។ម្ង៉ៃៗបទល្មើសទាំងអស់នេះដឹកជញ្ជួនភ្លូកទឹកភ្លូកដីតាមច្រករបៀងខាងលើនោះគេពុំដែលឃើញមានមន្ត្រីទាំងនោះចាត់ការបញ្ហានេះឡើយ។ឬមួយមកពីមន្ត្រីទាំងអស់នោះមានការត្រូវរូវគ្នាជាមួយឈ្មួញហើយទេដឹងបានជាបទល្មើសទាំងនេះចេញចូល
បានដោយរលួន។ប្រភពបានបន្តទៀតថាច្រករបៀងការពារព្រំដែនអូរតាំកនគឺជាច្រកនាំចេញឈើប្រណិតចេញយ៉ាងសកម្មហើយការដឹកជញ្ជូនបទល្មើសឆ្លងដែនបានយ៉ាងរលូនបែបនេះត្រូវបានគេសង្ស័យថាមន្ត្រីទាំងនោះពិតជាមានផលប្រយោជន៍យ៉ាងសំបើមហើយ។ប្រជាពលរដ្ឋនិងមជ្ឈដ្ឋាននានាបានធ្វើការសំណូមរដល់ថ្នាក់លើមេត្តាស្រឿសសៃដល់
មន្ត្រីទាំងនោះផងបើពុំដូច្នេះទេធន់ធានធម្មជាតិព្រៃឈើអាចប្រឈមទៅរកការហិនហោចមិនខានឡើយម្យ៉ាងទៀតទង្វើរបែបនេះអាចផ្ទុយដាច់ស្រឡះពីអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ស្ដីពីការរិតបណ្តឹងច្បាប់ព្រៃឈើ។ ស្នងការខេត្តមណ្ឌលគិរីលោកញ៉ែមវណ្ណនីនាពេលកន្លងមកធ្លាប់បានព្រមានធ្ងន់ៗចំៗក្រើនរំលឹកដល់សម្តកិច្ចប៉ូលិសណាដែលជាប់ពាក់ពន្ធ័នឹងបទល្មើសព្រៃឈើត្រូវដកខ្លួនជាបន្ទាន់។