បានសម្តែងនូវក្តីបារម្ភមួយថា តម្រូវការប្រេងនៅក្នុងឆ្នាំនេះពិតជាកើនឡើងខ្ពស់ជាងការំពឹងទុកមែន តែអ្វីដែលត្រូវគិតគូរនោះ គឺការផ្គត់ផ្គង់ប្រេង បែរជាធ្លាក់ចុះទៅវិញ ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ថា OPEC បានបញ្ចេញរបាយការណ៍មួយ ដោយបញ្ជាក់ច្បាស់ថា តម្រូវការប្រេងប្រើប្រាស់នៅក្នុងឆ្នាំ២០១៥នេះមានចំនួន២៩,២លានបារ៉ែល ក្នុង១ថ្ងៃ តួលេខនេះបាន កើនឡើងលើសពីការព្យាករណ៍ប្រមាណ០,៤លានបារ៉ែល ។
អូពិក បានបញ្ជាក់ថា “ក្នុងឆ្នាំ២០១៥ តម្រូវការប្រេងពិតជាកើនឡើងរហូតដល់២៩,២លានបារ៉ែល ក្នុង១ថ្ងៃប្រាកដណាស់ ដោយផ្អែកលើការវាយតម្លៃវានឹងកើនឡើង០,៤លានបារ៉ែលក្នុង១ថ្ងៃ” ។ តម្រូវការប្រេងឆៅនៅតែតិចជាងផលិតកម្មប្រេង ដោយបច្ចុប្បន្ននេះនៅថេរប្រមាណ៣០,១៥លានបារ៉ែលក្នុង១ថ្ងៃ ។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា “ក្នុងខែមករា ផលិតកម្មប្រេងឆៅរបស់ OPEC បានធ្លាក់ចុះ៥៣រយពាន់លានបារ៉ែលក្នុង១ថ្ងៃ បើ គិតជាមធ្យមស្មើនឹង៣០,១៥លានបារ៉ែលក្នុង១ថ្ងៃ” ។
អង្គការមួយនេះ បានបដិសេធដែរថា ជុំវិញការព្យាករណ៍ថា តម្លៃប្រេងនឹងបន្តធ្លាក់ចុះក្នុងរយៈពេល០៦ឆ្នាំនោះ វាមិនជារឿង ត្រឹមត្រូវនោះទេ ព្រោះថា តម្លៃប្រេងនឹងកើនឡើងមកវិញនៅក្នុឆ្នាំ២០១៥នេះ ៕