រដូវ​កាល​ចូលឆ្នាំ​ចិត​មកដល់ សេវាកម្ម​«​សង្សា​លេងៗ​» នាំទៅ​ស្រុក​បង្ហាញ​ឪពុកម្តាយ​កំពុងតែ​ត្រូវ​ប៉ុន​

0

​ដោយ​រង​សម្ពាធ​ពី​គ្រួសារ​ឲ្យ​កូនចៅ​ឈប់​រក​គូស​ករ​បង្កើត​កូនចៅ​ត​ពូ​ជ្យ​ពង្ស តែដោយសារ​តែ​កា​រងាម​ម៉ា​ញឹក​ទីផ្សា​ការងារ​ចង្អៀត បានធ្វើ​ឲ្យ​បុរស​ស្ត្រី​វ័យក្មេង​ជាច្រើន​គ្មាន​ឧកាស់ ចែចង​រក​គូ​សករ ទុក​ខ្លួន​ឲ្យ​កាន់តែ​ចាស់​ទៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​f6
​ស្ត្រី​មួយក្រុម​ដែល​មិនទាន់មាន​គ្រួសារ​បានធ្វើ​កោដ​កម្ម​ជា​សាធារណ ដោយ​លើក​ស្លាក់​បដា​ធំៗ អំពាវ​នា​សុំ​ឪពុកម្តាយ​បង្អូន​កំ​សួរ​រឿង​យកប្តី​ក្នុង​ឧកាស​បុណ្យចូលឆ្នាំ​។​ការសួរនាំ​បែបនេះ​ធ្វើ​ឲ្យ​កូន​បាត់បង់​ភាពសប្បាយ ខ្វា​យ​ខ្វាល​ក្នុង​ចិត ដោយ​គ្មាន​កូនចៅ​ណាមួយ​ចង​រស់នៅ​ជា​ស្រី​សា​កែ​នោះឡើយ​។ នៅក្នុង​ស្លាក់​បដា​ដែល​ក្រុម​ស្ត្រី​មិនទាន់មាន​ប្តី​បា​នស​សេរ​ថា «​ឪពុកម្តាយ​អើយ​! សូមកុំ​បង្ខំ​សួរ​កូន​ពី​រឿង​រៀបការ​ពេលដែល​កូន​ទៅផ្ទះ​ពេល​បុណ្យចូលឆ្នាំ​។ សុភមង្គល​ផ្ទា​យ​ខ្លួន​នៃ​ជីវិត​របស់​កូន កូន​ចង​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​»​។​f5
​តាម​ការពិត នៅពេលដែល​ចូលឆ្នាំ​ចិត​មកដល់ សម្ពាធ​ឲ្យ​យក​គ្រួ​សារបាន​ក្លាយជា​អ​ម្រែ​ក​ដ៏​ធ្ងន់​សម្រាប់​កូនប្រុស​ស្រី ។ នៅពេល​បុណ្យចូលឆ្នាំ​ឪពុកម្តាយ​ក៏​តែងតែ​រៀបចំ​ផ្សុំ​ផ្គុំ​ឲ្យ​កូន​មាន​គូស​ករ​ទាន់​កូន​នៅ​ក្មេងៗ បើ​ទុក​កូន​ឲ្យ​រៀបការ​យឺត​ជាការ​អាម៉ាស​មួយ​សម្រាប់​គ្រួរ​សារ​។​
​មិន​ដូច​នៅក្នុង​ប្រទេស​លោកខាងលិច យុវវ័យ​រស់នៅ​ដៅ​យ​ឯករាជ្យ​មិន​រង​សម្ពាធ​ណាមួយ ពាក់ព័ន្ធ​រឿងរ៉ាវ​ស្នេហា​ឪពុកម្តាយ​មិន​ហាន​លូកដៃ​។ ចំណែក​ជនជាតិ​ចិត​ឪពុកម្តាយ​តែងតែ​មើល​ថែកូន​រហូតដល់​រៀបចំ​ទុកដាក់​ឲ្យ​មានគ្រួសារ​។​f4

​ដោយ​សម្ពាធ​បែបនេះ ស្រី្ត​បុរស​ជាច្រើន មិនទាន់មាន​គូរ បាន​រិះរក​វិធីសាស្ត្រ​ទប់ទល់​និង​ឪពុកម្តាយ​បាន​មួយគ្រា​ពេល​ទៅលេង​ស្រុ​បុណ្យចូលឆ្នាំ ស្ត្រី​នៅ​លីវ​ជាច្រើន​បាន​ចំណាយ​ប្រាក់​ជាច្រើន​សម្រាប់​ជួយ​ប្រុស​ស្នេហ៍​ទៅលេង​ស្រុក បន្លំ​ភ្នែក​បញ្ចៀស​ការរិះគន់​ពី​អ្នកជិតខាង​។​f3
​លោក​Meng Guangyong អាយុ​២៩​ឆ្នាំ​នៅ​លីវ បាន​បើក​សេវាកម្ម ឲ្យ​ជួយ​មិត្ត​ប្រុស ស្រី​ទៅលេង​ស្រុក​បាន​បញ្ចា​ក់ថា នៅ​រដូវ​កាល​នេះ សេវាកម្ម​បែបនេះ​ទទួលបាន​អតិ​ថ​ជន​ជាច្រើន ក្នុង​ត​ម្លែ​ខ្ពស់​ទៀតផង​។ តាម​តួ​ល​លេខ​កាលពី​ឆ្នាំ​២០១៤ ស្ត្រី​ដែល​ជួល​ប្រុស​ស្នេហ៍​ត្រូវ​ចំណាយ​ប្រាក់​រហូតដល់ ៣០​យេន​(៥​ដុល្លារ​អាមេរិក​) ក្នុង​មួយ​ម៉ោង​សម្រាប់​ជួន​ទៅ​ទិញ​ឥ​វាន និង​៨​ដុល្លារ​អាមេរិក​សម្រាប់​ថើ​ម​មួយ​ខ្សឺត​។ សរុប​ស្ត្រី​ត្រូវ​ចំណាយ​ប្រាក់​រហូតដល់​ទៅ​៣២១​ដុល្លារ​អាម​រិ​ក​សម្រាប់​ជួយ​ប្រុស​ស្នេហ៍​ពេញ​មួយថ្ងៃ​។ ប្រើ​សិន​បើ​ចង​ជួយ​មិ​ត​ប្រុស​ទៅផ្ទះ​ទៅ​សួរ​បង្អូន សាច់​ញ្ញា​ត្តិ​ឬ​ទៅ​សែន​ផ្នូរ​ជីដូន​ជីតា គឺ​ត្រូវតែ​ផ្តល់​តម្លៃ​ថ្លៃ​ជាងនេះទៅទៀត​។​f2
​ប៉ុន្តែ​នៅពេលនេះ​សេវាកម្ម​សង្សា​លេងៗ កំពុង​ប្រឈម​នឹង​ការ​បែកធ្លាយ ប្រែក្លាយជា​ការពិត​។ ទាំង​បុរស់​នឹង​ស្ត្រី​ដែល​ប្រគប​របប ធ្វើជា​សង្សា​លេងៗ បំពេញតម្រូវការ​អតិ​ថ​ជន គឺ​សុទ្ធសឹង​ត្រូវការ​ប្រាក់​ចិញ្ចឹម​ជី​វិញ​។ ចំណែក​អ្នក​ដែល​ជួយ​ទៅ​ស្រុក​សុទ្ធសឹងតែ​អ្នកមាន​លុយ​មានការ​ងាយ​រក​ចំណូល​ខ្ពស់​ទើ​ម​ហាន​ចំណាយលុយ​ជាច្រើន​ជួល​សង្សា​ទៅ​ស្រុក​។
​ជាធម្មតា​ម​ប្រុស​ស្រី​ពេលធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ហើយ​ក្នុង​នាំ​ជាស​ង្សា​ត្រូវតែមាន​សកម្មភាព ស្និត​ស្នាល ដៃ​កាន់​ដៃ ហើយ​មាន​ទាំង​ការ​ថើប​គ្នា​ទៅវិញទៅមក​ទៀត​ទើប​ដូចជា​សង្សា​ពិត​។ សកម្មភាព​ស្និត​ស្នាល​គ្នា​នោះ​ហើយ ធ្វើ​ឲ្យ​ស្ត្រី​ដែល​បុរស​ជួល​ធ្វើ​សង្សា​ទៅ​ស្រុក​នោះ​មិនអាច ទប់ទល់​និង​អារម្មណ៍​របស់ខ្លួន​ប្រគល់​ទាំង​ខ្លួនប្រាណ ប្រែក្លាយ​ទៅជា​សង្សា​ពិត ។f1

មួយវិញទៀត ដោយ​ទ្រ​ព្រ​សម្បត្តិ​អូសទាញ់​ធ្វើ​ឲ្យ​ស្ត្រី​ទាំងនោះ​ក៏ត្រូវ​គិតគូរ​ដល់​អ​នា​គត់​របស់ខ្លួន​ដែរ ប្តី​អ្នកមាន​ហេតុអ្វី​មិន​យក​? ចំណែក​ភាគី​ប្រុស​ក៏​ដូចគ្នា​នោះដែរ​។ ចំណុច​ទាំងនោះ​ហើយ បាន​ជាមាន​ពាក្យ​គេ​និយាយថា សង្សា​លេងៗ ក្នុង​ឧកាស់​បុណ្យចូលឆ្នាំ​បែ​ជាមាន​ម​កូន​មេន​ទេ​ន​។​
​ស្ត្រី​នៅ​លីវ​ក្នុងសង្គម​ប្រទេស​ចិន​កាន់តែ​កើនឡើង​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ តាម​របាយការណ៍​នៅ​ឆ្នាំ​១៩៨២ មាន​ស្ត្រី​តែ​៥​ភាគរយ​ប៉ុណ្ណោះ​ដែល​នៅ​លីវ (​សាវកែ​)​មាន​វ័យ​ពី​២៥​ឆ្នាំ​ដល់​២៩​ឆ្នាំ​។ នៅ​ឆ្នាំ​១៩៩៥​ចំនួន​នោះបាន​កើន​ទ្វេដង​ភាគច្រើន​ជា​ស្ត្រី​មានការ​រៀន​សូត​ខ្ពស់​ខ្ពស់​មានការ​ងា​ត្រឹមត្រូវ​ប្រាក់ចំណូល​ខ្ពស់​។ តាម​របាយ​ការស្រាវជ្រាវ​នៅ​ឆ្នាំ​២០០៥ ស្ត្រី​ប្រមាណ​៧​ភាគរយ មាន​អាយុ​៤៥​ឆ្នាំ មាន​សញ្ញាប័ត្រ​មហា​វិ​ទ្យ​ល័យ​នៅក្នុង​ក្រុង​សៀង​ហៃ​រស់នៅ​តែម្នាក់ឯង​៕