ភាពសហាវឃោឃៅរបស់ក្រុមអិសម្លាប់ធ្វើឲ្យប្រទេសជាច្រើនចូលរួមវាយប្រហារក្រុមនេះក៏ដូចជាទប់ស្កាត់ប្រភពចំណូល ធ្វើឲ្យក្រុមនេះចុះថយដោយខ្លួនឯង។ ការកាត់ផ្តាច់ប្រភពចំណូលជាគោលដៅដែលអាមេរិកបានអនុវត្តតាំងពីដើមដើម្បីធ្វើឲ្យក្រុមIS ធ្លាក់ក្នុងភាពចលាចលបែកបាក់ផ្ទៃក្នុងកម្លាំងចុះខ្យោយ។
ប្រភពចំណូលសំខាន់របស់ក្រុមIS គឺការជំរិតទាប្រក់ការលក់ប្រេងនៅទីផ្សាងងឹតក្នុងតម្លៃថោកទ្វេដងទៅឲ្យឈ្មួញនៅក្នុងប្រទេសជិតខាងជាប់ព្រំដែនដែលខ្លួនគ្រប់គ្រង។ កន្លងមក ក្រុមអ្នកឯកទេសអាមេរិកបានរកឃើញថាប្រេងភាគច្រើនរបស់ក្រុមIS លក់ទៅឲ្យឈ្មួញក្នុង ប្រទេសទួកគីខុសច្បាស់រួចបន្តទៅចែកចាយទទួលបានចំណេញច្រើន។
នៅពេលនេះដែរអាមេរិកនិងទួកគីបានព្រមព្រៀងគ្នា ទប់ស្កាត់ប្រភពចំណូលរបស់IS ។រដ្ឋមន្ត្រីរតនាគារជាតិ អាមេរិក លោក ចេក លូវ និងឧបនាយករដ្ឋមន្ត្រីតួកគី អាលី បាបាខេន បានព្រម ព្រៀងគ្នា កាលពីថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងការបន្តនូវ កិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីទប់ស្កាត់ លំហូ ជំនួយ និងថវិកាទៅដល់បណ្តាញ នៃក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ នេះទៀតថា អំឡុងពេលនៃកិច្ចពិភាក្សា រវាងតំណាងរដ្ឋាភិបាល អាមេរិក និងតួកគី ជាផ្នែកមួយ ដាច់ដោយឡែក នៃកិច្ចប្រជុំបណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេស និងតំបន់សេដ្ឋកិច្ច G20 ក្នុងទីក្រុងអ៊ីស្តង់ប៊ូលនោះ លោក លូវ និង លោក បាបាខេន ក៏បានបញ្ជាក់ពីការប្តេជ្ញាផងដែរ ក្នុងការរក្សាស្ថិរភាពឲ្យ បាន នៅតំបន់មជ្ឈិមបូព៌ា ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀង រវាងមន្ត្រីទាំងពីររូបបានកើតឡើង ក្រោយចំណាប់ខ្មាំង ជាអ្នកកាសែត ជនជាតិជប៉ុន ចំនួនពីររូប និងអាកាសយាននិកហ្ស៊កដង់ មួយរូបទៀត ត្រូវបានក្រុមឧទ្ទាម រដ្ឋ អ៊ីស្លាម អារក និង ដុតសម្លាប់យ៉ាងសាហាវព្រៃ ផ្សៃបំផុត ។ ប្រទេសជប៉ុន ធ្លាប់បានលើកឡើងថា ក្រុម IS មិនអាចធ្វើប្រតិបត្តិការបានឡើយ ប្រសិនបើគ្មានប្រភព ជំនួយផ្នែកហិរញ្ញវត្ថុ ពីភាគីណាមួយទេនោះ ។ ដូច្នេះការទប់ស្កាត់ប្រភពចំនួយជារឿងមួយដ៏សំខាន់បំផុត ដោយមិនចាំបាច់វាយប្រហារក៏អាចយកឈ្នះក្នុងនេះបានដែរ។
នៅក្នុងព្រិត្តិការមួយផ្សេងទៀតពាក់ព័ន្ធនោះដែរ នៅក្នុង សេចក្តីថ្លែងការណ៍ ចុះផ្សាយ នៅថ្ងៃអង្គារ ទី១០កុម្ភៈ ប្រទេស អារ៉ាប់រួម បានប្រកាសថា ខ្លួនបានចាប់ផ្តើមឡើងវិញ ប្រតិបត្តិការជើងអាកាស វាយប្រហារទៅលើក្រុម អ៊ីស្លាមបង្កើតរដ្ឋ នៅក្នុងប្រទេសស៊ីរី។ ទីក្រុងអាប៊ូដាប៊ីបានផ្អាកសកម្មភាព នៅក្នុងប្រតិបត្តិការសម្ព័ន្ធអន្តរជាតិ បន្ទាប់ពីអ្នកបើកយន្តហោះ ជាតិហ្សកដានី (ហ្ស៊កដង់) ត្រូវបានក្រុមជីហាត ចាប់ខ្លួន និងក្រោយមកត្រូវដុតសម្លាប់ទាំងរស់។
បញ្ជាការដ្ឋានទ័ពរបស់ អារ៉ាប់រួមបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ថា យន្តហោះចម្បាំង របស់ អារ៉ាប់រួម ដែលប្រចាំការនៅក្នុងប្រទេសហ្ស៊កដង់(Jordan) បានចេញទៅវាយប្រហារលើទីតាំងរបស់ក្រុមIS នៅក្នុងទឹកដីស៊ីរី កាលពីព្រឹកថ្ងៃអង្គារ។ នៅក្នុងសេចក្តីថ្លែងការណ៍ អារ៉ាប់រួមមិនបានបញ្ជាក់ច្បាស់ ពីចំនួនយន្តហោះចម្បាំងដែលធ្វើប្រតិបត្តិការវាយប្រហារ និង ទីកន្លែង របស់ក្រុមIS ដែលជាផ្ទាំងស៊ីបនៅក្នុងការវាយប្រហារ កាលពីថ្ងៃអង្គារទេ។
កាលពីថ្ងៃសៅរ៍ កន្លងមក អារ៉ាប់រួមបានប្រកាសបញ្ជូនយន្តហោះចម្បាំង មួយគ្រឿងរបស់ខ្លួនទៅក្នុងទឹកដីហ្ស៊កដង់ ក្នុងហេតុផលចូលរួមជួយប្រទេសនេះ ដែលកំពុងសម្រុកវាយប្រហារទៅលើពួកជីហាត ក្នុងទឹកដីស៊ីរី ក្រោយពេលដែលពួកនេះបានបង្ហាញ រូបភាព ដុតសម្លាប់ទាំងរស់ អ្នកបើកយន្តហោះ ។ តាមទីភ្នាក់ងារផ្លូវការរបស់ អារ៉ាប់រួមបានបញ្ជាក់ដែរថា ការដែលប្រទេសនេះទៅចូលរួម ត្រលប់ទៅវាយប្រហារលើពួកអីស្លាមបង្កើតរដ្ឋ ក៏ព្រោះតែចង់ចូលរួមចំណែកធ្វើឲ្យសម្ព័ន្ធអន្តរជាតិ ធ្វើប្រតិបត្តិការយ៉ាងប្រសិទ្ធិភាព ប្រឆាំងនឹងពួកជីហាត នៅស៊ីរី និងនៅអ៊ីរ៉ាក់។
អារ៉ាប់រួមត្រលប់ទៅចូលរួមនៅក្នុងប្រតិបត្តិការទ័ពអាកាសរបស់សម្ព័ន្ធ អន្តរជាតិ ដឹកនាំដោយអាមេរិក នៅ មួយខែក្រោយ ប្រទេសអារ៉ាប់មួយនេះ បានផ្អាកសកម្មភាពរបស់ខ្លួន ។ អារ៉ាប់រួមធ្លាប់បានទាមទារអាមេរិកឲ្យបញ្ជូន ក្រុមអន្តរាគមន៍ ជួយសង្គ្រោះ ពិសេស ទៅប្រចាំការនៅភាគខាងជើងអ៊ីរ៉ាក់ នៅក្បែរកន្លែងដែលយន្តហោះសម្ព័ន្ធអន្តរជាតិឧស្សាហ៍បញ្ជូនយន្តហោះ ចម្បាំងទៅ វាយប្រហារលើទីតាំងរបស់ពួកអិស្លាមបង្កើតរដ្ឋ។ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន អាមេរិកបានធ្វើតាមការទាមទារមួយផ្នែករបស់អារ៉ាប់រួម ដោយយល់ព្រម បញ្ជូនក្រុមជួយសង្គ្រោះ ពីកូវ៉ែត ឲ្យទៅប្រចាំការនៅភាគខាងជើងអ៊ីរ៉ាក់។ ប៉ុន្តែ អាមេរិកមិនបានបញ្ជូនយន្តហោះឧទ្ធម្ភាគចក្រ Osprey ទៅតាមការចង់បានរបស់ទីក្រុងអាប៊ូដាប៊ីទេ។
ការវិលត្រលប់របស់ទីក្រុងអាប៊ូដាប៊ី ទៅចូលរួម នៅក្នុងប្រតិបត្តិការទ័ពអាកាសនៃសម្ព័ន្ធអន្តរជាតិធ្វើឡើង នៅតែបីថ្ងៃក្រោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃេរី បានជួបអ្នកទទួលខុសត្រូវជាន់ខ្ពស់របស់ក្រុមប្រឹក្សាដើម្បី សហប្រតិបត្តិការនៅក្នុងតំបន់សមុទ្រពែរ្ស នៅក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។ នៅក្នុងជំនួប គ្រប់ភាគីសុទ្ធតែបានថ្កោលទោស សកម្មភាពសម្លាប់ដ៏ឃោឃៅដែលពួកជីហាតបានធ្វើទៅលើអ្នកបើកយន្តហោះ ហ្ស៊កដង់។
ប៉ុន្តែអ្នកឯកទេសយោធាជឿជាក់ថាការវាយប្រហារពីសំណាក់សម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិកតែពីលើដែនអាកាស់ប្រាកដជាមិនអាចយកឈ្នះទៅលើក្រុមIS នោះឡើយ មានតែការវាយប្រហារដោយថ្មើជើងប៉ុណ្ណោះទើបអាចកម្ចាស់ក្រុមនេះបាន។ ប្រធានាធិបតីអាមេរិកក៏បានពិចារណាវាយប្រហារដោយថ្មើជើងទៅលើក្រុមIS នៅពេលដ៏ខ្លីខាងមុខផងដែរ៕