ខេត្តតាកែវ៖ ស្ត្រីបំរើការនៅហាងម្នាក់ ត្រូវបានប្រុសស្នេហ៍ ដែលជាប៉ូលីសមានកាំភ្លើង បាញ់ក្នុងបន្ទប់ផ្ទះជួល នៅភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលគេសង្ស័យថា ហេតុការណ៍នេះ បានកើតឡើងដោយសារភ្លើងប្រច័ណ្ទ ។ លោក ឆុក អេងលី អធិការក្រុងដូនកែវ បានអោយដឹងថា ជនសង្ស័យឈ្មោះ សិន ពៅ ភេទប្រុស ជានាយប៉ុស្ថិរដ្ឋបាលឃុំព្រៃតាម៉ៅ ស្រុកគិរីវង់ ខេត្តតាកែវ ចំណែកស្ត្រីរងគ្រោះ ឈ្មោះ សំ យិន អាយុ២៩ឆ្នាំ មានកូនប្រុសម្នាក់ អាយុ៨ឆ្នាំ មានស្រុកកំណើតនៅភូមិចំប៉ាកៀត ឃុំកូតូ ស្រុកស្វាយទង ខេត្តអាងយ៉ាង ប្រទេសវៀតណាម។ បច្ចុប្បន្នស្នាក់នៅភូមិឃុំខាងលើ ហើយបំរើការនៅហាងខារ៉ាអូខេ មានចែម៉ាច ។
អ្នកធ្វើការជាមួយស្ត្រីរងគ្រោះ បាននិយាយប្រាប់ប៉ូលីសថា ជនសង្ស័យបានស្រឡាញ់គ្នា ជាមួយស្ត្រីរងគ្រោះជាងប្រាំឆ្នាំមកហើយ ដោយយកស្ត្រីរងគ្រោះ ចេញពីហាងខារ៉ាអូខេយីហោ ហេង ហេង ទៅជួលបន្ទប់អោយស្នាក់នៅ ក្នុងមួយខែតម្លៃ១៣ម៉ឺនរៀល ព្រមទាំងអោយប្រាក់សំរាប់ចាយវាយផងដែរ ។
កូនប្រុសរបស់ស្ត្រីរងគ្រោះ បាននិយាយប្រាប់ប៉ូលីសថា មុនពេលកើតហេតុ រូបគេ និងស្ត្រីរងគ្រោះកំពុងតែដេក ស្រាប់តែជនសង្ស័យមកគោះទ្វាបន្ទប ហៅឲ្យម្តាយរបស់គេអោយបើកទ្វា ប៉ុន្តែគាត់មិនព្រមបើក ពេលនោះជនសង្ស័យ បានធាក់ទ្វាទម្លាយចូល ហើយដកកាំភ្លើងខ្លីបាញ់មួយគ្រាប់ បណ្ដលអោយម្តាយរបស់គេដួលស្លាប់នៅលើពូកទៅតែម្តង ។
ក្រោយពេលកើតហេតុ ជនសង្ស័យក៍បានរត់គេចខ្លួនបាត់ ។ ពេលនេះសពជនរងគ្រោះ ត្រូវបាន ប៉ូលីសយកទៅតម្កល់ នៅវត្តលីមពូល ហៅ វត្តធម៌យុទ្ធ ៕