ម្នាក់​សន្លប់​ធំ​ម្នាក់​រងគ្រោះថ្នាក់​បាក់ដៃ​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៏​

0

​បុរស​ម្នាក់​បានរ​ងរ​បួស​ធំ និង​ម្នាក់ទៀត​រងរបួស​បាក់ដៃ​ឆ្វេង បន្ទាប់ពី​ជួប​ឧបត្តិ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏​ម៉ូតូ​បុក​ម៉ូតូ កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃទី​១០ ខែកុម្ភៈ​ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​១០៧ កែង​២០៦ ខាងមុខ​អាគារ​វប្បធម៌​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។z4
​បុរស​ដែល​រងរបួស​ធ្ងន់​សន្ល​ប់​ស្តូកស្តឹង​មានឈ្មោះ ផាត់ សុខ​នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កូន​ជ្រែ ឃុំ​ព្រែ​កអំ​បឹ​ល ស្រុក​ស្អាង ខេត្តកណ្តាល បើកបរ​ម៉ូតូ​ហុងដា​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ១​អិន​.៣៧៦២​។ ចំណែក​បុរស​រងរបួស​បាក់ដៃ​ខាងឆ្វេង​ឈ្មោះ សាន់ រ៉ា​ន់​ថន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិរ​លាំង​ជ្រៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បើកបរ​ម៉ូតូ​ស្កុប​ពី ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ ១​ប៊ី​ធី​.៨៩៩៤​។​z3
​តាម​អ្នកឃើញ​ហេតុ​ការ​ណ៏​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ឈ្មោះ ផាត់ សុខ​នី បើកប​ម៉ូតូ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ ក៏បាន​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​ស្កូ​ពី បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​សន្លប់​ស្តូកស្តឹង ហើយ​ត្រូវបាន​រង​យន្ត​ស្នងការ​ខេត្តកណ្តាល ដឹក​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ឯកជន​នៅក្នុង​សង្កាត់​ចាក់អង្រែលើ ចំណែក​ភាគី​បើក​រប​ម៉ូតូ​ស្កូ​ប​ពី រងរបួស​បាក់ដៃ​ឆ្វេង ត្រូវបាន​បងប្អូន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង​។ រីឯ​ម៉ូតូ​ទាំងពីរ​គ្រឿង​រង​ការខូចខាត ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​រងចាំ​ការដោះស្រាយ​ជា​ក្រោយ​៕